Connect with us

ព័ត៌មានជាតិ

មេខ្យល់ ប្រុស-ស្រី ៣ នាក់ ដឹកពលករ ២៤ នាក់ខុសច្បាប់ទៅ ថៃ ត្រូវអាវុធហត្ថឃាត់ខ្លួនបញ្ជូនទៅតុលាការ

បានផុស

នៅ


កម្លាំងវរៈការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ បានចុះល្បាតតាមបន្ទាត់ព្រំដែន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការវរៈកងការពារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រ​ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានប្រទះ​បានឃើញ​រថយន្ត​ចំនួន ២ គ្រឿង ដឹក​ពលករ​ឆ្លងដែន​ទៅ​រក​ការងារ​ធ្វើនៅប្រទេសថៃ ស្របពេលនោះ​កម្លាំងយោធាឃាត់​រថយន្ត ២ គ្រឿង ធ្វើការត្រួតពិនិត្យ​បាន​ឃើញ​មាន​មនុស្ស​ជិះ​ក្នុង​រថយន្ត​ទាំង២គ្រឿងនោះចំនួន២៧នាក់ ក្នុង​នោះ​មានស្រ្តីចំនួន១១នាក់ កុមារចំនួន២នាក់ នៅ​វេលា​ម៉ោង១២និង០០នាទី ថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ២០២២១ បន្ទាប់មក​កម្លាំង​កងការពារព្រំដែន​៥០៣ បាន​បញ្ជូន​មកប្រគល់មកឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ក្នុងចំណោមពលករទាំង ២៧នាក់ មាន៣នាក់ជាមេខ្យល់ ១/.ឈ្មោះ តុង កុត ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររត់តាក់ស៊ី ២/.ឈ្មោះ មឿយ ផល្លី ភេទស្រី អាយុ៤១ឆ្នាំ ត្រូវជាប្រពន្ធ អ្នកទាំង២រស់នៅភូមិត្រាំកង់ ឃុំជន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ៣/.ឈ្មោះ ស្មឿន លីហ៊ាង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ចំណែកពលករបម្រុងចេញទៅប្រទេសថៃចំនួន២៤នាក់ រួមទាំងកុមារ២នាក់ផងនោះ ត្រូវបានកម្លាំងវរៈការពារព្រំដែន៥០៣បញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យសម្ដេចឳ ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានឱ្យដឹងទៀតថា ជនសង្ស័យទាំង៣នាក់ ក្រោយកម្លាំងជំនាញធ្វើការសួរនាំ រួចបានឆ្លើយសារភាពថា ពួកគេពិតជាបានដឹកពលករទាំងអស់នោះយកឱ្យមេខ្យល់ម្នាក់ទៀតពុំស្គាល់អត្តសញ្ញាណទេ គឺទាក់ទងគ្នាតាមទូរស័ព្ទ ពេលមកដល់មាត់ច្រកព្រំដែនទើបកម្លាំកងទ័ពឃាត់ខ្លួនបានតែម្ដង ចំពោះស្រ្តីឈ្មោះ មឿយ ផល្លី ត្រូវជាប្រពន្ធរបស់ឈ្មោះ តុង កុត មិនដឹងរឿងអ្វីនោះទេ ព្រោះថ្ងៃនោះប្តីរបស់គាត់ហៅមកជាមួយបានជាគ្នា ព្រោះប្តីរបស់គាត់មិនស្រួលខ្លួន ។

ករណីខាងលើ ដោយមានការអនុញ្ញតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តជនសង្ស័យទាំង៣នាក់ និងរថយន្តចំនួន២គ្រឿង ត្រូវកំលាំងអាវុធហត្ថជំនាញបានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវីធីច្បាប់ ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម