Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុងដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋរងផលប៉ះពាល់ជាមួយក្រុមហ៊ុន យូញៀន

បានផុស

នៅ

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន យូញៀន (UNION) នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោក សុខ សុទ្ធី បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីផ្សព្វផ្សាយ និងណែនាំដល់អាជ្ញាធរ​មូលដ្ឋានអំពីទីតាំង និងគោលការណ៍នៃការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន (UNION)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលរងបានបន្តទៀតថា ប្រជាពលរដ្ឋដែលត្រូវទទួលបានការដោះស្រាយគោលនយោបាយមានចំនួន ៤ប្រភេទគឺ ១. ជាប្រជាពលរដ្ឋដែលមានទីលំនៅរស់នៅក្នុងទីតាំងវិនិយោគរបស់ក្រុមហ៊ុនយូញៀន មានចំនួន ២៤៧គ្រួសារ។ ២. ជាប្រជាពលរដ្ឋខុសភូមិ ខុសឃុំ មានចំនួន ២៥៥គ្រួសារ។ ៣. ជាប្រជាពលរដ្ឋស្នើសុំគោលនយោបាយបន្ថែម មានចំនួន ៨៣១គ្រួសារ និងប្រភេទទី៤ ជាប្រជាពលរដ្ឋស្នើសុំដីសម្បទានសង្គមកិច្ច។

លោកបានបន្តទៀតថា ក្នុងចំណោមប្រជាពលរដ្ឋទាំង៤ប្រភេទខាងលើនេះ គឺប្រជាពលរដ្ឋប្រភេទទី១ ប្រភេទទី២ និងប្រភេទទី៣ នឹងត្រូវទទួលបានការដោះស្រាយគោលនយោបាយក្នុងពេលជាមួយគ្នា ហើយសម្រាប់ប្រជាពលរដ្ឋប្រភេទទី៤ នឹងទទួលបានការដោះស្រាយបន្ទាប់ពីការដោះស្រាយជូនប្រជាពលរដ្ឋទាំង៣ប្រភេទខាងលើរួចរាល់។

ចំពោះទីតាំងដីសម្រាប់ធ្វើការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋប្រភេទទី១ ប្រភេទទី២ និងប្រភេទទី៣ មានទីតាំងស្ថិតនៅ ចំណុចវាលពួចបាក់មែក ក្នុងភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង (ស្ថិតនៅចន្លោះទីតាំងដីក្រុមហ៊ុនយូញៀន និងគម្រោងតំបន់សេដ្ឋកិច្ចពិសេស)។

តាមរយៈកិច្ចប្រជុំនេះ លោក សុខ សុទ្ធី បានក្រើនរំលឹក ដល់អាជ្ញាធរមូលដ្ឋាន ឱ្យទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ទីតាំងដីខាងលើនេះផងដែរ ហើយនឹងត្រូវអនុវត្តតាមផ្លូវច្បាប់ចំពោះបុគ្គលណាដែលនៅតែបន្តទន្ទ្រានកាន់កាប់ និងបន្តការកាន់កាប់ដីក្នុងទីតាំងដី ស្ថិតនៅចំណុចវាលពួចបាក់មែក ក្នុងភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង (ស្ថិតនៅចន្លោះទីតាំងដីក្រុមហ៊ុនយូញៀន និងគម្រោងតំបន់សេដ្ឋកិច្ចពិសេស) ដែលសម្រាប់ដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគរបស់ក្រុមហ៊ុនយូញៀន។

ពាក់ព័ន្ធនឹងទីតាំងដីសម្រាប់ដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគរបស់ក្រុមហ៊ុនយូញៀន ដែលមានទីតាំងស្ថិតនៅចំណុចវាលពួចបាក់មែក ក្នុងភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង (ស្ថិតនៅចន្លោះទីតាំងដីក្រុមហ៊ុនយូញៀន និងគម្រោងតំបន់សេដ្ឋកិច្ចពិសេស) រដ្ឋបាលខេត្តកោះកុង បានចេញសេក្តីជូនដំណឹងលេខ២៩០/២១ សជណ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ដោយសូមឱ្យបុគ្គលទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ សាងសង់ផ្ទះ ខ្ទម របង ដាំដំណាំដោយអនាធិបតេយ្យ ក្នុងទីតាំងដីស្ថិតនៅចំណុចវាលពួចបាក់មែក (អតីតទីតាំងដីក្រុមហ៊ុនឋានសួគ៌) ក្នុងភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទូមសាគរ ខេត្តកោះកុង សូមរុះរើ និងចាកចេញពីទីតាំងដីនេះជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។

ចំពោះ បុគ្គលទាំងឡាយណា ដែលនៅតែបន្តការទន្ទ្រានកាន់កាប់ដីក្នុងទីតាំងដីស្ថិតនៅចំណុចវាលពួចបាក់មែក (អតីតទីតាំងដីក្រុមហ៊ុនឋានសួគ៌) ក្នុងភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទូមសាគរ ខេត្តកោះកុងទៀត នឹងត្រូវទទួលទោសតាមផ្លូវច្បាប់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម