ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ ស្នើមហាជនចូលរួមលើកស្ទួយ និងបង្ហាញសិល្បៈវប្បធម៌ខ្មែរ ទៅកាន់ពិភពលោក
មហាជនពិតជាស្គាល់ច្បាស់តារាសម្តែងកញ្ញា ពេជ្រ ចរណៃ ដែលតែងតែបង្ហាញវត្តមានក្នុងតួអង្គវ៉ៃទាត់ធាត់ តាមរយ´ខ្សែភាពយន្តខ្មែរស្ទើរគ្រប់រឿងផងដែរ។
កញ្ញា ពេជ្រ ចរណៃ កន្លងមកត្រូវបានទស្សនិកជន និងអ្នកគាំទ្រកត់សម្គាល់ថា នាងតែងបង្ហាញខ្លួនជាមួយកិច្ចការងារជួយសង្គមជាច្រើនផងដែរ ដោយកាលនោះ ចរណៃ បានរំលេចខ្លួនចុះជួយប្រជាពលរដ្ឋជួបការខ្វះខាតកុមារកំព្រា ចាស់ជរា ជាដើម។ ទង្វើនេះ ទទួលបានការសរសើរនិងលើកទឹកចិត្តច្រើន។


ដោយឡែកថ្មីៗនេះតារាសម្តែងកញ្ញា ពេជ្រ ចរណៃ ក៏បានចេញមុខបំផុសដល់យុវជន ឲ្យចូលរួមលើកស្ទួយ និងបង្ហាញសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោក តាមរយៈសកម្មភាពនានាដូចជា ការបង្ហាញក្បាច់គុនល្បុក្កតោ, ល្ខោនខោលនិងបង្ហោះរូបភាពស្លៀកពាក់សំលៀកបំពាក់បុរាណខ្មែរជាដើម។



កញ្ញា ពេជ្រ ចរណៃ បានបង្ហោះដោយរំលេចរូបភាពជាច្រើនបែបនេះថា តោះចូលរួមជាមួយគ្នា ក្នុងការបង្ហាញសិល្បៈវប្បធម៌ខ្មែរទៅកាន់ពិភពលោក។ ពួកខ្ញុំជាអ្នកបង្ហាញអ្នក គឺជាអ្នកចែករំលែក រាល់ការបង្ហាញពីសិល្បករសិល្បការិនីទាំងអស់។ មិនតែប៉ុណ្ណោះ ចរណៃ ក៏បានលើកឡើងដែរថាបើនាងខ្ញុំស្នើឲ្យអ្នកទាំងអស់គ្នា បង្ហោះរូបភាពស្លៀកពាក់សំលៀកបំពាក់បុរាណខ្មែរ តើបងប្អូនអាចចូលរួមជាមួយខ្ញុំទេ?៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?