Connect with us

សុខភាព

ដំបៅមាត់ បើកើតយូរប៉ុណ្ណា ហើយគួរព្យាបាលម៉េច?

បានផុស

នៅ

ដំបៅ​មាត់​ធម្មតា ឬ​កម្រិត​ស្រាល ​ភាគ​ច្រើន​​មិន​ចាំបាច់​ព្យាបាល​ទេ ​ព្រោះ​វា​​ជា​សះ​​ដោយខ្លួនឯង​ចន្លោះ​​ពី​ ១០-​១៤​ថ្ងៃ។ ​បើ​​ករណី​ដំបៅមាត់​​​​ធ្ងន់ធ្ងរ​ឈឺ​​ខ្លាំង ដោយ​សារ​ការ​ញ៉ាំ​ ឬ​ផឹកត្រូវ​​​ព្យាបាល។​ បើ​ដំបៅមាត់​បង្ក​​ដោយ​ជំងឺ​ប្រចាំ​កាយ ឬ​បញ្ហា​ផ្សេង​ទៀត​ គួរ​​​ជួប​ពិគ្រោះ​ជាមួយ​ពេទ្យ​ ​ដើម្បី​តាមដាន​ និង​ព្យាបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​១- #ដោះស្រាយខ្លួនឯង បើ​​​​មាន​​ដំបៅ​មាត់​​ស្រាលៗ ហើយ​ចង់​ឲ្យ​​ជា​សះ​លឿន គួរ៖– ប្រើ​សរសៃ​ច្រាស​ទន់​​​ដុស​​​ធ្មេញ– កាត់​បន្ថយ​ស្រេ្ដស​ដោយ​ធ្វើ​លំហាត់​ប្រាណ​ បង្កើន​បរិយាកាស​សប្បាយ​ៗ ​ជុំ​មិត្តភ័ក្ដិ ​ស្ដាប់​ចម្រៀង ឬ​មើល​វីដេអូ​។– ចៀសវាង​ញ៉ាំ​អាហារ​រឹង​ មុត​ស្រួច ហឹរ ឬ​មាន​ជាតិ​អាស៊ីដ ​រហូត​​ដំបៅ​មាត់​ជា​សិន ​ដោយ​ជំនួស​ដោយ​អាហារ​ទន់ ងាយ​ស្រួល​ទំពា។ ​បើដំបៅ​មាត់​បង្ក​ឡើង​ដោយ​ធ្មេញ​​ដែល​មាន​ចុង​មុត​ស្រួច​ ឬ​បំណះ​ធ្មេញ​គ្រើម ​ធ្វើ​ឲ្យ​ដាច់សាច់​ថ្ពាល់​ខាង​ក្នុង ​យើងត្រូវ​ទៅ​ជួប​ពេទ្យ​ធ្មេញ​ ដើម្បី​​កែ​សម្រួល​ចេញ​ ​ដំបៅ​មាត់​​នឹង​ជា​សះ​វិញ​ដោយខ្លួនឯង។

២- #ប្រើថ្នាំ បើ​ចាំបាច់​ ពេទ្យ​​អាច​ចេញ​វេជ្ជ​បញ្ជា​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ ​ប៉ុន្តែ​សម្រាប់​ថ្នាំ​ដំបៅ​មាត់​មួយ​ចំនួន​ ​អាច​ទិញ​បាន​តាម​ឱសថ​ស្ថាន​ ​ដោយ​មិន​បាច់​​​វេជ្ជ​បញ្ជា​។ ​ថ្នាំអាច​ប្រើ​បាន តែ​រឿង​រើ​ឡើង​វិញ (ដរ) អាស្រ័យ​លើ​ការ​ញ៉ាំ​របស់​អ្នក​ជំងឺ​ អ៊ីចឹងគួរ​សុំ​យោបល់​ពីពេទ្យ។– ប្រយ័ត្ន៖ ថ្នាំ​ខ្លះមិន​អាច​ឲ្យ​​ក្មេងៗ ​​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ស្ត្រី​បំបៅ​ដោះ​ ​និង​ស្រ្តី​ដែល​ចង់​បាន​កូន​ទេ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖ប្រភេទថ្នាំញ៉ាំ ឬលាបស្បែកមានសារធាតុម៉្យាង នេះអាចបង្កជាជំងឺ Cushing Syndrome

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១៤ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម