សុខភាព
អាហារ៨ប្រភេទ អាចសម្លាប់សុខភាពដោយពុំដឹងខ្លួន បើទម្លាប់ទទួលទានជាប្រចាំ
របបអាហារគ្មានតុល្យភាព អាចសម្លាប់មនុស្សច្រើនជាងការជក់បារីទៅទៀត! អ្នកវិទ្យាសាស្ត្របានរកឃើញថា កង្វះសារធាតុចិញ្ចឹមសំខាន់ៗ អាចបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ ប្រសិនមិនបានយកចិត្តទុកដាក់ទាន់ពេលនោះទេ។ ទោះយ៉ាងណាផលិតផលមួយចំនួនដែលយើងរាប់បញ្ចូលក្នុងរបបអាហារ ដែលគេហៅថាគុណប្រយោជន៍ ក៏អាចបំផ្លាញដល់រាងកាយរបស់យើងដែរ។
ទាំងនេះជាអាហារ៨ប្រភេទ ដែលអាចសម្លាប់សុខភាពអ្នកយ៉ាងយឺតៗដោយពុំដឹងខ្លួន បើទម្លាប់ទទួលទានវាច្រើនជាប្រចាំ៖
១. ទឹកផ្លែឈើស្រស់
![](https://kampucheathmey.com/wp-content/uploads/2020/11/Red-Beet-Smoothie-2.jpg)
ផ្លែឈើត្រូវបានគេចាត់ទុកថាមានសារៈសំខាន់សម្រាប់អាហាររូបត្ថម្ភ ហើយទឹកផ្លែឈើស្រស់គឺជាមធ្យោបាយងាយស្រួលក្នុងការបន្ថែមវាទៅក្នុងរបបអាហារប្រចាំថ្ងៃ។ នៅពេលផ្លែឈើយកមកច្របាច់យកទឹក វាបានបាត់បង់ជាតិសរសៃដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺធាត់។ លើសពីនេះទៅទៀតទឹកផ្លែឈើស្រស់សម្បូរជាតិស្ករ ដែលអាចបណ្តាលឱ្យមានបញ្ហាសុខភាពរាងកាយ។ ប្រសិនបើអ្នកចង់បំពេញជីវជាតិឲ្យរាងកាយ សូមញ៉ាំផ្លែឈើទាំងមូលជំនួសឱ្យផឹកទឹកផ្លែឈើច្របាច់។
២. Granola Bars
![](https://kampucheathmey.com/wp-content/uploads/2020/11/best-granola-bars-recipe-1-683x1024.jpg)
ទោះបីជាសម្បូរទៅដោយសារធាតុចិញ្ចឹមក៏ដោយ Granola Bars ខ្លះក៏មានបន្ថែមជាតិស្ករបន្ថែមផងដែរ។ យោងទៅតាមមូលដ្ឋានទិន្នន័យជីវជាតិ bars ដែលមានប្រជាប្រិយបំផុត មានផ្ទុកជាតិស្ករពី ១៥ ទៅ ៣០ ក្រាម។ ម៉្យាងវិញទៀត Granola Bars ជាអាហារសម្រន់ដ៏ល្អឥតខ្ចោះមួយក្នុងការបំបាត់ភាពអត់ឃ្លាន។ លើសពីនេះ វាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន។ Bars ល្អឥតខ្ចោះគួរតែមានជាតិសរសៃយ៉ាងហោចណាស់ ៣ ក្រាម ជាតិប្រូតេអ៊ីន ៥ ក្រាម និងជាតិស្ករតិចជាង ១០ ក្រាម។
៣. ស៊ូស៊ី-Sushi
![](https://kampucheathmey.com/wp-content/uploads/2020/11/5b50ea537ac7e.image_.jpg)
ស៊ូស៊ីតែ១មុខនឹងមិនមានគ្រោះថ្នាក់ទេ ប៉ុន្តែគ្រឿងផ្សំផ្សេងៗគ្នានៅក្នុងស៊ូស៊ី អាចបង្កបញ្ហាចម្បងជាច្រើន។ ឈីស ទឹកជ្រលក់ និងផលិតផលផ្សេងទៀតបន្ថែមលើស៊ូស៊ី សុទ្ធតែបង្កបញ្ហា។ គ្រឿងផ្សំទាំងនេះអាចបណ្ដាលឲ្យកាឡូរីឡើងខ្ពស់ពេញមួយថ្ងៃ។ ដើម្បីចៀសវាងបញ្ហាទម្ងន់ សូមរើសយកឈុតស៊ូស៊ីសាមញ្ញជាមួយត្រីសាម៉ុង។
៤. ត្រីចិញ្ចឹម
![](https://kampucheathmey.com/wp-content/uploads/2020/11/1200px-Fish_stuffed_with_Thai_herbs-1024x778.jpg)
ត្រីធម្មជាតិគឺជាប្រភពដ៏សម្បូរនៃអាស៊ីតខ្លាញ់ អូមេហ្គា៣ និងប្រូតេអ៊ីន ដែលមានសុខភាពល្អអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ជាអកុសលត្រីដែលយើងទិញនៅផ្សារទំនើប ភាគច្រើនមិនមែនមកពីមហាសមុទ្រទេ ប៉ុន្តែមកពីកសិដ្ឋាន។ ហេតុដូច្នេះហើយត្រីទាំងនោះ មិនត្រឹមតែខ្វះសារធាតុចិញ្ចឹម ដែលមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផ្ទុកសារធាតុគីមីបន្ថែមទៀត ដែលកសិករប្រើដើម្បីធ្វើឱ្យពួកវាធំលូតលាស់លឿន។
៥. អាហារកែច្នៃ
![](https://kampucheathmey.com/wp-content/uploads/2020/11/1200px-RedDot_Burger-1024x683.jpg)
នៅសតវត្សរ៍ចុងក្រោយនេះរបបអាហារគ្មានជាតិខ្លាញ់កំពុងពេញនិយម រហូតដល់អ្នកជំនាញអាហារូបត្ថម្ភ ងាកមកផលិតអាហារជំនួសខ្លាញ់ដែលមានសុខភាពល្អជាមួយស្ករកែច្នៃ ដើម្បីរក្សារសជាតិធម្មជាតិរបស់ផលិតផល។ អ្នកជំនាញណែនាំឱ្យជ្រើសរើសយកទឹកដោះគោ ដែលមានជាតិប្រូតេអ៊ីន និងខ្លាញ់ល្អដូចជា ទឹកដោះគោជូរដែលមិនមានផ្ទុកស្ករច្រើន។
៦. គ្រាប់ធញ្ញជាតិចំរាញ់
![](https://kampucheathmey.com/wp-content/uploads/2020/11/Aquafaba_from_White_Beans-1024x576.jpg)
គ្រាប់ធញ្ញជាតិ ជាអាហារពេលព្រឹកដ៏ល្អដែលមានសុខភាពល្អ និងមានជីវជាតិ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនធញ្ញជាតិគ្រប់ប្រភេទផ្តល់នូវអត្ថប្រយោជន៍ដូចគ្នាទេ។ ភាគច្រើននៃពួកវាត្រូវបានផលិតចេញពីធញ្ញជាតិចំរាញ់។ ក្នុងអំឡុងពេលដំណើរការផលិត ធញ្ញជាតិបាត់បង់បរិមាណដ៏សំខាន់នៃជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងទៀត ដែលជួយអ្នកឱ្យឆ្អែត។ ធញ្ញជាតិចម្រាញ់ត្រូវបានគេបន្ថែមស្ករ ដើម្បីធ្វើឱ្យមានរសជាតិឆ្ងាញ់ និងទាក់ទាញដល់កុមារ។
ការទទួលជាតិស្ករនៅក្នុងធញ្ញជាតិចំរាញ់ អាចបណ្តាលឱ្យមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺធាត់។ ជំនួសឱ្យធញ្ញជាតិចម្រាញ់ ចូរជ្រើសរើសជំនួសគ្រាប់ធញ្ញជាតិ ដែលមានជាតិសរសៃគ្រប់គ្រាន់ ដើម្បីឱ្យអ្នកឆ្អែតនិងស្វាហាប់។
៧. នំបុ័ងពណ៌ស
![](https://kampucheathmey.com/wp-content/uploads/2020/11/3d75c-whitebread-1-846x1024.jpg)
នំប៉័ងពណ៌ស គឺជាផលិតផលមួយផ្សេងទៀតដោយបានផលិតចេញពីធញ្ញជាតិចំរាញ់ ដែលខ្វះសារធាតុចិញ្ចឹមដល់សុខភាពល្អ និងគ្មានជាតិសរសៃ។ ជាតិសរសៃដែលបានបាត់នៅក្នុងនំបុ័ងពណ៌ស ជួយរក្សាទម្ងន់ សម្ពាធឈាមដើរល្អ ការថយចុះហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង។
ការសិក្សាបានបង្ហាញថា ការទទួលទាននំប៉័ងគ្រាប់ធញ្ញជាតិប្រចាំថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺដែលបានរៀបរាប់ខាងលើ។
៨. ទឹកសណ្ដែក
![](https://kampucheathmey.com/wp-content/uploads/2020/11/158813-425x283-soy-milk.jpg)
បញ្ហានៃ សណ្តែកសៀងមានកំហាប់ខ្ពស់នៃអ៊ីសូលីន ឬអរម៉ូនអេស្ត្រូសែន ដែលបង្កើនកម្រិតវា នៅក្នុងខ្លួនរបស់អ្នក និងបង្កបញ្ហាដល់វដ្តរដូវរបស់ស្រ្តី។ សម្រាប់ហេតុផលដូចគ្នានេះដែរ ការទទួលទានសណ្តែកសៀងជាធម្មតា ធ្វើឲ្យមានកើនឡើនៃអរម៉ូនទីរ៉ូអ៊ីត ដែលអាចបណ្តាលឱ្យបាត់បង់ទម្ងន់ បែកញើសច្រើន និងហើម ក៕
តើអ្នកធ្លាប់ដឹងទេថាអាហារទាំងនេះពុំមានសុខភាពល្អទេ?
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិនថាចាស់ ឬក្មេងទេ បើមិនខ្វល់រឿងទាំងនេះ ជំងឺលើសឈាមនៅជិតបង្កើយ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ចរាចរណ៍៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត