Connect with us

ព័ត៌មានអន្ដរជាតិ

បំផ្ទុះគ្រាប់បែកបង្កប់ក្នុងរថយន្ត សម្លាប់ទាហាន ៣០ នាក់នៅមូលដ្ឋានទ័ពអាហ្វហ្គានីស្ថាន

បានផុស

នៅ

យ៉ាងហោចណាស់បុគ្គលិកសន្តិសុខ ៣០ នាក់ត្រូវបានសម្លាប់ និងជាង ២០ នាក់រងរបួស នៅពេលដែលគ្រាប់បែករថយន្តអត្តឃាតមួយបានវាយប្រហារមូលដ្ឋានយោធានៅប្រទេសអាហ្វហ្គានីស្ថានកាលពីព្រឹកថ្ងៃអាទិត្យនៅក្នុងការវាយប្រហារដ៏សាហាវបំផុតមួយប្រឆាំងនឹងកងកម្លាំងរបស់ប្រទេសនេះក្នុងរយៈពេលជាច្រើនខែ ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងសំខាន់នៃខេត្ត Ghazni ភាគខាងកើតដែលបានញាំញីដោយការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល និងពួកសកម្មប្រយុទ្ធតាលីបង់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរពេទ្យខេត្តនៅខេត្ត Ghazni បានទទួលសាកសពចំនួន ៣០ នាក់ និងរងរបួស ២៤ នាក់ ។ នេះបើយោងតាមប្រធានពេទ្យលោក Baz Mohammad Hemat ។ លោកបាននិយាយថា “ពួកគេទាំងអស់ជាបុគ្គលិកសន្តិសុខ” ។

ប្រភពសន្តិសុខម្នាក់បានប្រាប់គេហទំព័រក្នុងស្រុក Tolo News ថា “អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះរថយន្ត Humvee ដែលពោពេញទៅដោយគ្រឿងផ្ទុះ” ។ កុម្ម៉ង់ដូអាហ្វហ្គានីស្ថានត្រូវបានគេរាយការណ៍ថាស្ថិតក្នុងចំណោមអ្នកដែលឈរជើងនៅបរិវេណនោះ ។ រហូតមកដល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះនោះទេ ។

ទន្ទឹមនោះសារព័ត៌មាន Tolo News ក៏បានរាយការណ៍ផងដែរថា ការវាយប្រហារអត្តឃាតមួយផ្សេងទៀតបានកើតឡើងនៅទីក្រុង Qalat ដែលជារដ្ឋធានីនៃខេត្ត Zabul ភាគខាងត្បូងកាលពីព្រឹកថ្ងៃអាទិត្យ ។ ការផ្ទុះបានធ្វើឲ្យជនស៊ីវិល ៣ នាក់បានស្លាប់ និងយ៉ាងហោចណាស់ ២៣ នាក់ផ្សេងទៀតបានរងរបួសក្នុងនោះមាន ៤ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

គោលដៅនៃការវាយប្រហារនេះទំនងជាលើប្រធានក្រុមប្រឹក្សាខេត្ត Zabul គឺលោក Ata Jan Haqbayan ។ ការប៉ុនប៉ងបំផ្ទុះរថយន្តដែលគាត់បានធ្វើដំណើរត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមន្រ្តីបានចាកចេញពីផ្ទះទៅធ្វើការ ហើយលោក Haqbayan បានរត់គេចខ្លួនដោយរងរបួសស្រាល ។

រហូតមកដល់ពេលនេះមិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនោះទេ ។ ក្រៅពីពួកតាលីបង់ ក្រុម ISIS ក៏មានសកម្មភាពនៅក្នុងប្រទេសនេះផងដែរដោយសំដៅទាំងបុគ្គលិកសន្តិសុខ និងជនស៊ីវិល ។

ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅខេត្ត Ghazni និងទីក្រុង Qalat កើតឡើងនៅពេលដែលកិច្ចពិភាក្សាសន្តិភាពរវាងសហរដ្ឋអាមេរិក និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានជាប់គាំង ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ៥៣ នាទីutes មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ១ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

ព័ត៌មានជាតិ២ ម៉ោង មុន

​លោកសុខ​ ពេញវុធ​ ត្រូវ​បាន​ប្រកាស​តែង​តាំង​ជា​ប្រធាន​ក្រុមការងារយុវជន​គណបក្ស​រាជធានី​ភ្នំពេញ​ជំនួស​លោក នួន ផារ័ត្ន

Sokha Hotels

ព័ត៌មានពេញនិយម