ព័ត៌មានជាតិ
ទីក្រុង ៣ នៅកម្ពុជា ប្រែខ្លួនជាទីក្រុងឆ្លាតវៃ មានចំណុចខុសប្លែកយ៉ាងម៉េចខ្លះ?
រាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប ត្រូវបានជ្រើសរើសជាសមាជិកនៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន។ ទីក្រុងឆ្លាតវៃមិនត្រឹមតែជាទីក្រុងដែលមានការជឿនលឿនផ្នែកបច្ចេកវិទ្យានោះទេ តែជាទីក្រុងដែលប្រជាជនទាំងអស់អាចរស់នៅបាន (livable city)។ នេះបើតាមឯកឧត្តម ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។
ទីក្រុងឆ្លាតវៃ គឺជាទីក្រុងសម្រាប់មនុស្សគ្រប់គ្នា ហើយសេវាផ្សេងៗដែលរួមទាំងការងារ ចំណីអាហារ មធ្យោបាយដឹកជញ្ជូន ទំនាក់ទំនង អប់រំ សន្តិសុខ ទឹក ភ្លើង បរិស្ថានអាចឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សគ្រប់រូប។

តើទីក្រុងឆ្លាតវៃផ្ដល់ប្រយោជន៍អ្វីខ្លះ? យោងតាមមជ្ឈមណ្ឌលកម្ពុជា ៤.០ បានធ្វើការពន្យល់បកស្រាយពីអត្ថប្រយោជន៍ក្នុងការបង្កើតទីក្រុងឆ្លាតវៃ។
ទីក្រុងស្អាតអាចជួយឱ្យការសម្រេចចិត្តកាន់តែប្រសើរដោយផ្អែកលើទិន្នន័យ៖
ភាពជឿនលឿនរបស់ទិន្នន័យធំ (Big Data) អនុញ្ញាតឱ្យទីក្រុងនានា ទទួលបានព័ត៌មានដែលមិនធ្លាប់ទទួលបានពីមុនមក។ ការវិភាគទិន្នន័យអាចឱ្យរដ្ឋាភិបាល និងអាជ្ញាធរដែនដីធ្វើការស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ។ ដោយឡែក ក្រុមហ៊ុនតូចធំក៏អាចសិក្សាស្វែងយល់ ពីតម្រូវការរបស់អតិថិជនកាន់តែច្បាស់ ដើម្បីឱ្យផលិតផល និងសេវាកម្ម មានភាពប្រកួតប្រជែងខ្ពស់។
ទីក្រុងឆ្លាតអាចជួយបង្កើនទំនាក់ទំនងរវាងរដ្ឋ និងប្រជាជន៖
ប្រជាជននៅក្នុងទីក្រុងឆ្លាតវៃ អាចចូលរួមជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍទីក្រុងរបស់ខ្លួន តាមរយៈការចូលរួមគំនិតយោបល់ ព្រមទាំងចូលរួមផ្តល់ទិន្នន័យ បង្ហាញ ការគាំទ្រ និងចូលរួមផ្តល់មូលនិធិសម្រាប់គម្រោងនានាដែលពួកគាត់ ពេញចិត្តនៅក្នុងកសាងទីក្រុងស្អាត ។
ទីក្រុងឆ្លាតជួយបង្កើនសុវត្ថិភាពទីក្រុង៖
បច្ចេកវិទ្យា AI សម្រាប់សម្គាល់មុខ (Al For Facial Recognition) ដែលបំពាក់ជាមួយកាមេរ៉ាសុវត្ថិភាព អាចឱ្យអាជ្ញាធរមូលដ្ឋានប្រើប្រាស់ដើម្បីឃ្លាំមើល និងកំណត់អត្តសញ្ញាណឧក្រិដ្ឋជន ឬជនសង្ស័យនៅក្នុងចំណោមមនុស្សច្រើន ដែលអាចជួយការពារសុវត្ថិភាពប្រជាពលរដ្ឋពីឧក្រិដ្ឋកម្មនានា។
ទីក្រុងឆ្លាតវៃ ជួយក្នុងការការពារបរិស្ថាន៖
បច្ចេកវិទ្យាក្នុងទីក្រុងស្អាតដូចជា បច្ចេកវិទ្យាថាមពលកកើតឡើងវិញ (Renewable Energy) ដែលជាការប្រើប្រាស់ថាមពលអគ្គិសនីប្រកបដោយចីរភាព តាមរយៈការបំប្លែង ថាមពលចេញពីកម្តៅពន្លឺព្រះអាទិត្យ, ខ្យល់ និងរំហូរទឹកជាដើម អាចជួយទប់ទល់ការកើនឡើងកំដៅនៃភពផែនដី។
ទីក្រុងឆ្លាតវៃ ជួយសម្រួលដល់ការធ្វើដំណើរ៖
ទីក្រុងស្អាតប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាភ្លើងសញ្ញាចរាចរណ៍ឆ្លាត ដែលអាចកំណត់ភ្លើងស្តុបទៅតាម ភាពជាក់ស្តែងនៃលំហូរចរាចរណ៍ និងគ្រប់គ្រងចរន្តនៃការបម្លាស់ទីបានយ៉ាង មានប្រសិទ្ធភាព ដែលជាហេតុនាំឱ្យការកកស្ទះត្រូវបានកាត់បន្ថយ។
ទីក្រុងឆ្លាតវៃ ជួយដល់ការប្រើប្រាស់ធនធានប្រកបដោយស័ក្តិសិទ្ធិភាព៖
ដោយសារធនធានធម្មជាតិមានកម្រិតកំណត់ ដូច្នេះយើងអាចប្រើប្រាស់ បច្ចេកវិទ្យាឆ្លាតវៃសម្រាប់ជួយកាត់បន្ថយការប្រើប្រាស់ថាមពលខ្លះខ្ចាយ ព្រមទាំងកាត់បន្ថយការចំណាយ។ សែនស័រឆ្លាតអាចជួយកំណត់កន្លែងដែល បំពង់ទឹកធ្លាយ ដើម្បីឱ្យជាងជួសជុលបានលឿនដែលជួយសន្សំសំចៃទឹក។
ទីក្រុងឆ្លាតវៃ ជួយឱ្យហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ៖
ផ្លូវថ្នល់ ស្ពាន និងអគារ ចំណាស់ៗជាធម្មតា ត្រូវការការវិនិយោគច្រើនដើម្បីថែទាំនិងជួសជុល។ បច្ចេកវិទ្យាឆ្លាត អាចផ្តល់ឱ្យទីក្រុងនូវលទ្ធភាពក្នុងការព្យាករណ៍ និងកំណត់ ហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងចាំបាច់ ដែលត្រូវការជួសជុល មុនពេលហេដ្ឋារចនាសម្ព័ន្ធនោះខូចខាតទាំងស្រុង ដើម្បីអាចជួយសន្សំសំចៃថវិកា និង ការពារសុវត្ថិភាពប្រជាពលរដ្ឋ ព្រមទាំងធ្វើឱ្យមជ្ឈដ្ឋានរស់នៅកាន់តែប្រសើរ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ