ព័ត៌មានជាតិ
កាប់ប្រពន្ធស្លាប់ហើយ បន្តកាប់អ្នកជិតខាង របួស២នាក់ រួចរត់គេចទៅ ចង.កសម្លាប់ខ្លួន
សមត្ថកិច្ចបានដឹងថា បុរសម្នាក់ បានយកពូថៅកាប់សម្លាប់ប្រពន្ធរបស់ខ្លួន ដោយសារស្រវឹងស្រាទំនាស់ពាក្យសម្តី និងបន្តកាប់អ្នកដទៃ២នាក់ឲ្យរបួសហើយរត់គេចខ្លួន ត្រូវសមត្ថកិច្ចតាមរកប្រទះឃើញចង.ក សម្លាប់ខ្លួនឯង នៅនឹងដើមឈើ។
ហេតុការណ៍នេះ ប្រទះឃើញនៅវេលាម៉ោង១០និង០០នាទីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។
លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៦និង០០នាទី ជនរងគ្រោះកំពុងនៅផ្ទះ ក៏មានទំនាស់ពាក្យសម្តី ជាមួយជនសង្ស័យ ភ្លាមនោះ ជនសង្ស័យឈ្មោះ ឆែម ទក ភេទប្រុស ស្រវឹងស្រា បានយកពូថៅកាប់ទៅលើប្រពន្ធ ឈ្មោះ សាន ចាន់ ត្រូវក្បាលផ្នែកខាងក្រោយ ២ពូថៅ បណ្តាលឲ្យស្លាប់ បន្ទាប់មកជនសង្ស័យ បានដើរទៅកាប់ជនរងគ្រោះ ឈ្មោះ ឃាន់ សុខាន់ ភេទស្រី ដែលកំពុងដេកលើអង្រឹងក្រោមផ្ទះគាត់ ចម្ងាយពីផ្ទះជនសង្ស័យ ៣០ម៉ែត្រ ត្រូវចំ.ក ១ពូថៅបណ្តាលឲ្យរបួស ពេលនោះជនរងគ្រោះ ឈ្មោះ ឃាន ឆាត ភេទប្រុស ស្ទុះមកជួយក៏ត្រូវជនសង្ស័យ កាប់ត្រូវដៃឆ្វេង១ពូថៅ បណ្តាលឲ្យរបួស ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានកាន់ពូថៅរត់គេចខ្លួនបាត់។
លោកបន្តថា ក្រោយពេលកើតហេតុ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត, លោកឧត្តសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង ជាជំនួយការណ៍ ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដឹកនាំផ្ទាល់ដោយលោកផ្ទាល់ និងសហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកជីក្រែង ចុះដល់កន្លែងកើតហេតុ ធ្វើការស្វែងរក ចាប់ជនសង្ស័យ រហូតដល់ម៉ោង ១០ និង ០០នាទី ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។ កម្លាំងសមត្ថកិច្ច បានរកឃើញជនសង្ស័យខាងលើ ចង.កធ្វើអត្តឃាត សម្លាប់ខ្លួន ដោយចង.ក នឹងខ្សែនីឡុងពណ៌ខៀវ នៅដើមព្រីងត្រង់ចំណុច នៅព្រៃវាលស្រែ នៅខាងលិចផ្ទះជនរងគ្រោះ ប្រហែល ៥០០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប៕
អត្ថបទ៖ កុសល
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច