វប្បធម៌ ជំនឿ
ផ្កាភ្ញី ៤ប្រភេទ ពុទ្ធសាសនិកយកថ្វាយព្រះក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ ដើម្បីនាំសុខសប្បាយដល់ជីវិត
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិខ្មែរដែលត្រូវបានរៀបចំឡើងចំនួន ១៥ថ្ងៃ ពោលចាប់ផ្តើមពីថ្ងៃ ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ រៀងរាល់ឆ្នាំ។ អំឡុងពេលនេះ ប្រជាជនខ្មែរជាពុទ្ធសាសនិកជនតែងចម្អិនម្ហូបអាហារ បង្អែម រួមទាំងរៀបចំផ្កាក្រអូបនានា ដើម្បីរៀបចំចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃ និងឧទ្ទិសកុសលផលបុណ្យដល់ញាតិការ៧សណ្តានដែលបានចែកឋានទៅបរលោក។
យ៉ាងណាមិញ តាមទំនៀមទម្លាប់ខ្មែរ ក្រៅពីយកចង្ហាន់ប្រគេនព្រះសង្ឃ រមែងមានគ្រឿងសក្ការបូជាសម្រាប់ថ្វាយព្រះផ្សេងទៀតដែលរួមជាមួយផ្កាភ្ញីនានាមិនដែលខាន។ តួយ៉ាង ផ្កា ៤ប្រភេទខាងក្រោម ពុទ្ធបរិស័ទ តែងទម្លាប់ភ្ជាប់ទៅជាមួយដើម្បីឧទ្ទិសដល់បុព្វការីជន និងថ្វាយដល់ព្រះ រហូតតរៀងមក ព្រោះជឿថា អាចនាំភាពសុខសប្បាយដល់ខ្លួនឯង និងក្រុមគ្រួសារ។
១. ផ្កាឈូក

ផ្កាឈូកគ្រប់ពណ៌ (សឬឈូក) ក្នុងជំនឿព្រះពុទ្ធសាសនា បានសម្ដែងថា ជាផ្កាដែលបរិសុទ្ធ គ្មានមន្ទិលសៅហ្មងឡើយ ទោះវាដុះចេញពីភក់ក៏ដោយ។ ថ្វាយផ្កានេះក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឬបុណ្យប្រពៃណីនានា អ្នកនឹងជួបតែភាពស្រស់ស្អាតក្នុងជីវិត ការកោតសរសើរ និងមោទកភាព។
២. ផ្កាម្លិះ

ក្នុងគម្ពីរសាសនា ផ្កាម្លិះ ក៏មានអត្ថន័យល្អប្រពៃ ម្យ៉ាងម្នាក់ពីផ្កាឈូកដែរ។ រាល់ថ្ងៃឱបោសថសីល ឬពិធីបុណ្យផ្សេងៗ គេនិយមប្រើភួងផ្កានេះជាគ្រឿងសក្ការៈ កម្រខានណាស់។ ភួងម្លិះ ក្រៅពីមានក្លិនក្រអូបសាយ វាតំណាងឱ្យភាពស្មោះត្រង់ កេរ្ត៍ឈ្មោះសព្វសាយ និងភាពខ្ពង់ខ្ពស់ថ្លៃថ្នូរ។
៣. ផ្កាចន្ធូ

ផ្កាពណ៌សនេះវិញ មិនសូវមានពុទ្ធសាសនិក យកទៅបូជាប៉ុន្មានទេ តែវាក៏អាចថ្វាយព្រះបាន ព្រមទាំងបង្កប់នូវអត្ថន័យដ៏ល្អពីក្រោយផងដែរ។ មិនថាយកផ្កាចន្ធូ តាំងលម្អគេហដ្ឋាន ឬបូជាព្រះឡើយ វាតំណាងឱ្យអំណាច កម្លាំង ហើយអ្នកនឹងទទួលបាននូវយសសក្កិបវរ ព្រមទាំងអាយុវែង។
៤. ផ្កាស្បៃរឿង (Yellow Chrysanthemums)

ប្រសិនរកផ្កាឈូក ឬម្លិះមិនបាន ផ្កាស្បៃរឿងអាចប្រើជំនួស សម្រាប់ជាដង្វាយ ដើម្បីនាំភាពសុខសប្បាយដល់ជីវិត និងសមាជិកគ្រួសារទាំងមូល។ ស្បៃរឿងពេញនិយមក្នុងចំណោមពុទ្ធសាសនិកជនជាតិចិន ព្រោះបុស្បានេះជានិមិត្តរូបនៃសាមគ្គីភាព បង្កើនភាពថាមពលវិជ្ជមានឱ្យមនុស្សក្នុងផ្ទះ ចំណែកការងារពេញដោយកិត្តិយស និងលូតលាស់រីកចម្រើនជានិច្ច៕
អត្ថបទ៖ សន្យា
ចុចអាន៖ ដង្វាយផ្លែឈើ ១០ មុខនេះ បញ្ជាក់អត្ថន័យឲ្យម្ចាស់ផ្ទះសម្បូរសប្បាយ មានសុភមង្គលពេញលេញ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៥ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៨ ម៉ោង ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់