វប្បធម៌ ជំនឿ
អត្ថន័យនិងជំនឿនៃការបោះបាយបិណ្ឌ នៅម៉ោង ៤ ទៀបភ្លឺ
រយៈពេលនៃពិធីកាន់បិណ្ឌ ប្រជាពលរដ្ឋខ្មែរកាន់សាសនាព្រះពុទ្ធ តែងតែយកបាយដំណើបដែលដាំឆ្អិនរួច មកពួតជាដុំមូលៗ លាយចេក សណ្ដែក ល្ង និងដូងជាដើម ដែលគេឲ្យឈ្មោះថា បាយបិណ្ឌ យកទៅវត្តអារាមនាវេលាម៉ោង ៤ ទៀបភ្លឺ ដើម្បីបោះបញ្ជូនឧទិសកុសលទៅដល់ញាតិសន្ដានដែលបានចែកឋានទៅបរលោក មិនដឹងថាកើតជានរកប្រែតឬយ៉ាងណា។
ការបោះបាយបិណ្ឌនេះ គឺជាជំនឿមួយដែលប្រជាជនខ្មែរនិយមធ្វើជារៀងរាល់ឆ្នាំ គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលត្រូវនឹងខែ កញ្ញា ឬ តុលា។
នៅវេលានោះ ពលរដ្ឋខ្មែរបានធ្វើការសូត្រធម៌ បួងសួងឧទ្ទិសទៅដល់សាច់ញាត្តិដែលស្លាប់ និងបោះបាយបិណ្ឌនៅជុំវិញព្រះវិហារ ដោយគេជឿថា វិញាណទាំងឡាយណាដែលគ្មានសាច់ញត្តិ ត្រូវបានគេដោះលែងពីឋាននរកឲ្យមកកាន់វត្តអារាម ដើម្បីមកទទួលយកអាហារពីសាច់ញត្តិរបស់ពួកគេនៅពេលយប់ ហើយវិញ្ញាណទាំងនោះនឹងត្រូវត្រឡប់ទៅឋាននរកវិញ នៅមុនពេលព្រះអាទិត្យរះ។ ពពួកប្រេតនឹងទៅគ្រប់ ៧ វត្ត ដើម្បីរកមើលសាច់ញត្តិពួកគេ។ ប្រសិនបើវិញាណទាំងនោះ មិនឃើញកូនចៅខ្លួនមកវត្តទេ ពួកគេនឹងដាក់បណ្ដាសាតាមអារម្មណ៍ដែលខឹងឆេះឈួល។ នេះហើយជាមូលហេតុដែលសាច់ញត្តិ គួរតែយកចង្ហាន់ទៅវត្តឬត្រូវទៅបោះបាយបិណ្ឌ បើទោះបីជាច្រើនឫក៏តិចក៏ដោយ ក្នុងអំឡុងពេលដាក់បិណ្ឌឬភ្ជុំបិណ្ឌនេះ។
ការបោះបាយបិណ្ឌមិនត្រឹមតែជាជំនឿដែលបានចាក់ឫសយ៉ាងជ្រៅ ទៅក្នុងផ្នត់គំនិតជនជាតិខ្មែរប៉ុណ្ណោះទេ តែបុណ្យជាតិនេះ បានក្លាយទៅជាប្រពៃណី ជាទម្លាប់របស់ដូនតា ហើយក៏បានបង្កប់ន័យអប់រំនៅក្នុងពិធីនេះផងដែរ។ ក្រៅពីការប្រគេនចង្ហាន់ដល់ព្រះសង្ឃ អាចារ្យបានបង្កើតកម្មវិធីបោះបាយបិណ្ឌ ដើម្បីអប់រំចិត្តមនុស្សតាមរយៈព្រះសង្ឃសូត្រធម៌បរាភវសូត្រ ទាក់ទងនឹងមូលហេតុទាំង ១២ យ៉ាង ដែលនាំឲ្យមានសេចក្ដីវិនាស ព្រោះការបង្រៀនផ្ទាល់ហាក់ដូចជាគ្មានមនុស្សយកចិត្តទុកដាក់រៀនឡើយ។ ប្រយោជន៍ដែលមនុស្សទទួលបានពីការបោះបាយបិណ្ឌ គឺបានធ្វើទានផង និងបានស្ដាប់ បានរៀនព្រះធម៌អប់រំចិត្តផង ដើម្បីចៀសវាងពីសេចក្ដីវិនាស គឺមានតែភាពរីកចម្រើន និងសុភមង្គល។ គេក៏ត្រូវយល់ដឹងផងដែរថា ការណ៍ដែលរៀបចំឲ្យមានការបោះបាយបិណ្ឌនាពេលទៀបភ្លឺ ក៏ព្រោះតែកុំឲ្យខាតបង់ពេលវេលាក្នុងការងាររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នការបោះបាយបិណ្ឌជាសកម្មភាពមួយមិនទាន់មានការឯកភាពគ្នានៅក្នុងសង្គមពុទ្ធសាសនិកនូវឡើយទេ ដោយអ្នកខ្លះបានចាត់ទុកការបោះបាយបិណ្ឌ ជាកិច្ចដ៏សំខាន់មួយមិនអាចខានបាននៅក្នុងរដូវបុណ្យកាន់បិណ្ឌនេះ ខណៈដែលអ្នកខ្លះបានអះអាង និងរិះគន់ដាច់ខាតថា ការបោះបាយបិណ្ឌជាទង្វើមិនត្រឹមត្រូវ ព្រោះជាជំនឿឥតប្រយោជន៍ និងខាតបង់សេដ្ឋកិច្ច ហើយម្យ៉ាងការបោះបាយបិណ្ឌទៀតសោត ក៏ជាការធ្វើទានមិនត្រឹមត្រូវ តាមការបង្រៀនរបស់ព្រះពុទ្ធឡើយ។ ក៏ប៉ុន្តែ អ្នកដែលជឿថា ការបោះបាយបិណ្ឌមានប្រយោជន៍ដល់ពពួកប្រេត គួរតែបន្តប្រកាន់ជំនឿនេះ ព្រោះជាប្រពៃណី និងជាទម្លាប់យូរមកហើយរបស់ដូនតា ហើយចាស់ទុំបានបង្កប់ន័យអប់រំនៅក្នុងពិធីនេះ សម្រាប់កូនចៅខ្មែរជំនាន់ក្រោយបានដឹងផងដែរ៕
គ្រូ ណុប
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ