សេដ្ឋកិច្ច
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងចុះហត្ថលេខាមិនហួសខែតុលានេះ
កម្ពុជា និងសាធារណរដ្ឋកូរ៉េខាងត្បួងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (CKFTA) ជាផ្លូវការ មិនឲ្យហួសពីក្នុងខែតុលាខាងមុខនេះឡើយ បន្ទាប់ពីប្រទេសទាំងពីរបានធ្វើការចរចាអស់រយៈពេលជាង១ឆ្នាំមកនេះ។ ការយឺតយ៉ាវត្រូវបានអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មពន្យល់ថា ភាគីទាំងពីរត្រូវការពេលវេលាដើម្បីផ្ទៀងផ្ទាត់ដោយយកចិត្តទុកដាក់ និងម្យ៉ាងទៀតដោយសារតែបញ្ហាកូវីដ-១៩។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងថា បើមិនមានការប្រែប្រួលទេ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (CKFTA) រវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េខាងត្បូងនឹងចុះហត្ថលេខាផ្លូវការ មិនឱ្យហួសពីក្នុងខែតុលានេះឡើយ។
ប្រទេសកម្ពុជា និងកូរ៉េខាងត្បូងបានចាប់ផ្តើមចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នាកាលពីខែកក្កដា ឆ្នាំ ២០២០ បន្ទាប់ពីភាគីទាំងពីរបានធ្វើការសិក្សាពីលទ្ធភាពជាដៃគូពាណិជ្ជកម្មមួយគ្នាអស់ជាច្រើនខែ គឺចាប់តាំងពីឆ្នាំខែវិច្ឆិកា ឆ្នាំ២០១៩ មកម៉្លេះ។
លោក ប៉ែន សុវិជាតិ បានលើកឡើងថា មុននឹងឈានដល់មានកិច្ចព្រមព្រៀងជាមួយគ្នា គឺអ្នកជំនាញបានសិក្សាយ៉ាងល្អិតល្អន់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺមានតែផលចំណេញគ្មានការខាតបង់ឡើយសម្រាប់កម្ពុជា។ បើតាមក្រសួងពាណិជ្ជកម្ម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េខាងត្បួង និងកម្ពុជានឹងជំរុញឱ្យកម្ពុជាអាចនាំចេញនូវផលិតផលជាច្រើនទៀតទៅកាន់សាធារណរដ្ឋកូរ៉េមានដូចជា សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិចត្រូនិច កៅស៊ូ និងផលិតផលកសិកម្មជាដើម រីឯការនាំចូលពីកូរ៉េមកវិញមាន យានយន្ត គ្រឿងអេឡិចត្រូនិក ឱសថ និងគ្រឿងសំអាងជាដើម។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូង (CKFTA) នឹងចូលជាធរមាននៅក្នុងអំឡុងខែតុលា ឆ្នាំ២០២១ បន្ទាប់ពីរដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសទាំងពីរបានប្រកាសបញ្ចប់ការចរចាជាផ្លូវការ កាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។ គម្រោងនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េនេះ ត្រូវបានលើកក្នុង ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី៦-៨កញ្ញា។
នៅក្នុងដំណើរទស្សនកិច្ចនោះលោក ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយលោក ឆុង អើយយ៉ុង ដែលជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េនឹងត្រូវចុះហត្ថលេខានៅដើមខែតុលាឆ្នាំ២០២១។ ភាគីទាំងពីរសង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត ព្រមទាំងជួយពន្លឿនការស្តារសេដ្ឋកិច្ចនៃប្រទេសទាំងពីរឡើងវិញក្រោយវិបត្តិ កូវីដ-១៩។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ CKFTA នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទី២ បន្ទាប់ពី CCFTA រវាងកម្ពុជានិងចិន។
កម្ពុជាគឺជាគោលដៅនាំចេញទី៦០ របស់សាធារណរដ្ឋកូរ៉េដែលមានទំនិញសំខាន់ៗ ដូចជា ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក ឱសថ និងរថយន្តដឹកទំនិញ។ ចំណែកឯកម្ពុជា វិញបាននាំទំនិញទៅកូរ៉េខាងត្បូងភាគច្រើនគឺជា សម្លៀកបំពាក់ និងផលិតផលស្បែកជើង កាបូបជាដើម។
នៅក្រោមកិច្ចព្រមព្រៀង CKFTA និងកិច្ចព្រមព្រៀង RCEP កម្ពុជានឹងលើកលែងពន្ធប្រមាណ ៩៣,៨ភាគរយនៃផលិតផលនាំចូលពីកូរ៉េខាងត្បូង ហើយកូរ៉េខាងត្បូងនឹងលើកលែងពន្ធប្រមាណ ៩៥,៦ភាគរយលើផលិផលរបស់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មកន្លងមក។
របាយការណ៍ពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ ក្នុងឆ្នាំ២០១៩ មានប្រមាណ ១ ០៣២ លានដុល្លារ។ ទំហំពាណិជ្ជកម្មនេះបានកើនឡើងជិត ២០ភាគរយបើធៀបនឹងឆ្នាំ២០១៨ និងកើនឡើង ២៥៤ភាគរយ បើធៀបនឹងឆ្នាំ២០០៩ ដែលមានប្រមាណ ២៩១ លានដុល្លា។ ដោយឡែកនៅក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជ កម្មទ្វេភាគីរវាងប្រទេសទាំងពីរ គឺសម្រេចបានជាង ៨៨៥លានដុល្លារប៉ុណ្ណោះ ពោលគឺមានការថយចុះប្រមាណ ១៨ភាគរយ ធៀបនឹងឆ្នាំ២០១៩។
គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន និងសាធារណរដ្ឋកូរ៉េ រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្កើតក្រុមការងារជំនាញដើម្បីសិក្សានិងរៀបចំគោលនយោបាយយុទ្ធសាស្ត្រចរចាក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសធំៗគោលដៅចំនួន៦ទៀត ដែលក្នុងនោះមានសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ជាអង្គការសមាហរណកម្មថ្នាក់តំបន់នៅអាស៊ីខាងលិច អាស៊ីខាងកើត និងអាស៊ីកណ្តាល ប្រទេសអង់គ្លេស អាម៉េរិក ជប៉ុន ម៉ុងហ្គោលី និងឥណ្ឌា៕
អត្ថបទ៖ ណារី
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៨ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន