ចរាចរណ៍
មនុស្ស៨នាក់ បានរងរបួស ខណៈម៉ូតូសណ្តោងរ៉ឺម៉ក បើកបរមិនប្រកាន់ស្តាំ បានបុកជាមួយម៉ូតូកង់បី
មនុស្ស៨នាក់ បានរងរបួស ខណៈមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយម៉ូតូសណ្តោងរ៉ឺម៉ក បើកបរមិនប្រកាន់ស្តាំ បានបុកជាមួយម៉ូតូកង់បី បណ្តាលឲ្យមនុស្សប្រុសស្រីរងរបួសធ្ងន់ស្រាល នៅស្រុកបាណន់ ខេត្តបាត់ដំបង កាលពីម្សិលមិញនេះ។
លោកវរសេនីយ៍ឯក ប៉ាន វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវលេខ៥៧ចន្លោះគីឡូម៉ែត្រលេខ១៧ និងលេខ១៨ ក្នុងក្រុមទី១ ភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបង ដែលបង្កឡើងដោយម៉ូតូសណ្តោងរ៉ឺម៉កបើកបរមិនប្រកាន់ស្តាំ ទើបដល់ចំណុចកើតហេតុ បានទៅបុកពេញទំហឹងជាមួយនឹងម៉ូតូកង់បីកែ ឆ្នៃ១គ្រឿងទៀត ដែលកំពុងបើកបរ ក្នុងទិសដៅច្រាស់ទិសគ្នា។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឱ្យទាំងអ្នកបើកបរ និងទាំងអ្នករួមដំណើររងរបួសធ្ងន់ និងស្រាយ ក្នុងនោះរបួសធ្ងន់ចំនួន០៥នាក់ និងស្រាល០៣នាក់។ ចំពោះភាគីខាងម៉ូតូសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខបាត់ដំបង១X.៣២៤៩ បើកបរដោយឈ្មោះ ឈីវ ម៉ាង ប្រុស៤៥ឆ្នាំ ឃុំស្នឹង ស្រុកបាណន់ រងរបួសធ្ងន់ និងអ្នករួមដំណើរ០៤នាក់ទៀត បានរងរបួសធ្ងន់០៣នាក់ និងស្រាល១នាក់។ ចំណែកឯ ភាគីខាងម៉ូតូកង់បីកែច្នៃគ្មានស្លាកលេខ បើកបរដោយឈ្មោះ ឆាយ អួក ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅក្រោយវត្តពោធិ៍វាល ក្នុងក្រុងបាត់ដំបង រងរបួសធ្ងន់ រីឯអ្នករួមដំណើរ០២នាក់ទៀត រងរបួសស្រាល។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/16.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/09/14.jpg)
ជនរងគ្រោះ នៅក្នុងហេតុការណ៍ខាងលើភ្លាមៗ ត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំយកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះចំណែកមធ្យោបាយទាំងសងខាង ខូចខាតយ៉ាងដំណំ និងបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល រង់ចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ សៅ សារិទ្ធ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង