ព័ត៌មានជាតិ
តុលាការសម្រេចឃុំខ្លួនស្ត្រីម្នាក់ ក្នុងសំណុំរឿងឆបោកប្រាក់ ៧០ម៉ឺនដុល្លារ
កម្លាំងទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងនៅថ្ងៃទី២០ ខែកញ្ញាថា ស្ត្រីជាអាជីវករវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួន ពីបទឆបោកលុយចំនួន ៧០ម៉ឺនដុល្លារក្រោយបញ្ជប់ការសាកសួររយ:ពេល៣ថ្ងៃ ត្រូវបានតំណាងអយ្យកាអម សាលាដំបូងខេត្តបាត់ដំបង សម្រេចបញ្ជូនទៅឃុំខ្លួនជាស្ថាពរហើយ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១កន្លងមកនេះ។
ការនាំខ្លួនស្ត្រីជនសង្ស័យរូបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយអនុវត្តតាមដីកាឲ្យចូលខ្លួនរបស់តំណាងអយ្យការអម សាលាដំបូងខេត្តបាត់ដំបង បន្ទាប់ពីស្ត្រីរូបនេះមិនព្រមទទួលដីកា និងមិនចូលឆ្លើយបំភ្លឺ ១លើក ជា ២លើក តាមពាក្យបណ្តឹងរបស់ដើមបណ្តឹងឈ្មោះ សរ សុវណ្ណារ៉ា រស់នៅក្នុងភូមិកាប់គោថ្មី សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបងដូចគ្នា។
បើយោងតាមពាក្យបណ្ដឹង របស់ឈ្មោះ សរ សុវណ្ណារ៉ា បានចោទប្រកាន់ស្ត្រីខាងលើនេះ បាននិយាយបញ្ចុះបញ្ចូលដោយកុហកខ្លួនថា ខ្លួនមានក្មួយស្រីឈ្មោះ ជិន ស្រីម៉ិច និង ជិន ស្រីម៉ី ដែលពួកគេដេញថ្លៃបាន ក្នុងការដឹកជញ្ជូនស៊ីម៉ង់ត៍ ពីក្រុមហ៊ុនជីបម៉ុង។
ខ្លឹមសារ នៃពាក្យបណ្តឹងបន្តថា ស្ត្រីជាអាជីវករខាងលើ (ជនសង្ស័យ) បាននិយាយថា បើសិនជាគាត់ (ជនរងគ្រោះ) ចាប់អារម្មណ៍អ្នកស្រីមានបុងលក់ជូន ដើម្បីបានសិទ្ធិក្នុងការដឹកជញ្ជូនទំនិញខាងលើនេះ ដោយបុងមួយលក់ក្នុងតម្លៃ ១៤០៤ដុល្លារ បើឈ្មោះ សរ សុវណ្ណារ៉ា ទិញគឺមួយបុងចំណេញលុយ បានចំនួន៣៥ដុល្លារ គឺរៀងរាល់រយ:ពេល ១៥ថ្ងៃទូទាត់បើកលុយម្តង។ ក្រោយពីស្តាប់ និងពិចារណារួចរាល់គាត់ (សរ សុវណ្ណារ៉ា ជាជនរងគ្រោះ) បានយល់ព្រមទិញបុងទាំងនោះ ដោយចាប់ផ្តើមគិតទិញ ចាប់ពីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩ រហូតថ្ងៃទី២ខែមីនា ឆ្នាំ២០២១កន្លង ទៅហើយបុងដែលគាត់ (ជនរងគ្រោះ) ទិញបានសរុបចំនួន៥០០បុង ស្មើនឹងតម្លៃ៧០២០០០ ដុល្លារអាមេរិក។
ប៉ុន្តែសាច់ប្រាក់ដែលខ្លួនចំណាយ ក្នុងការទិញបុងត្រឹមតែសាច់ប្រាក់ចំនួន ៤១៧ ៨៧៥ដុល្លារប៉ុណ្ណោះ។ ចំណែកឯទឹកប្រាក់ ដែលចំណេញចំនួន ២៨៤១២៥ដុល្លារ លោកមិនបានបើកយកមកទុកឡើយ ដោយបានផ្ទេរទៅទិញបុងបន្ថែមទៀត រហូតដល់គ្រប់ចំនួន៥០០បុង។
ក្រោយមកនៅអំឡុងខែមេសា ឆ្នាំ២០២១ ឈ្មោះ សរ សុវណ្ណារ៉ា បានយកបុងខាងលើ ទៅទូទាត់បើកប្រាក់ជាមួយក្រុមហ៊ុន ជីប ម៉ុង។ ប៉ុន្តែខាងភាគីក្រុមហ៊ុនអះអាងថា បុងខាងលើនេះ គឺជាបុងហ្វូតូកូពី ព្រោះលេខមុខទំនិញ មានលេខរៀងដូចគ្នាដដែលៗ។ ពេលនោះទើបឈ្មោះ សរ សុវណ្ណារ៉ា (ជនរងគ្រោះ) បានដឹងថា រូបខ្លួនចាញ់បោកគេហើយដោយជនឆបោក បានយកបុងដែលខ្លួនបានទូទាត់ម្តងរួចហើយ មកហ្វូតូកូពីរួចលក់ឲ្យរូបលោកម្តងទៀត ធ្វើឲ្យគាត់កើតទុកមិនសុខចិត្ត បានចូលដាក់ពាក្យបណ្តឹង ដល់សាលាដំបូងខេត្តបាត់ដំបងតែម្តង ដើម្បីឲ្យប្រព័ន្ធច្បាប់ជួយរកយុត្តិធម៌។ ប្រភពដដែលខាងលើថា ករណីខាងលើស្ត្រី ជាជនល្មើសមានឈ្មោះ គុម្ព វង់ម្នី ជាអាជីវករ មានទីលំនៅក្នុងភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលអាចប្រឈមនឹងជាប់ពន្ធនាគាពី១ ដល់ ៣ឆ្នាំ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ