Connect with us

ព័ត៌មានជាតិ

ឧតុនិយមៈ កម្ពុជានឹងមានភ្លៀងធ្លាក់ អាចបង្កជាជំនន់ទឹកភ្លៀង នៅភូមិសាស្ត្រ ច្រើនខេត្តក្រុង

បានផុស

នៅ

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី ២១ ខែកញ្ញានេះ បានឱ្យដឹងថា កម្ពុជានឹងទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាទាប និងខ្យល់មូសុងនិរតី ធ្វើឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនច្រើន ក្នុងសប្តាហ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធសម្ពាទាប (ITCZ) ដែលអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរ៉ែក និងខ្ពង់រាបភាគឥសាន ជាមួយ នឹងខ្យល់មូសុងនិរតី បក់នៅក្នុងល្បឿនមធ្យមទៅបង្គួរ ដែលធ្វើឱ្យមានភ្លៀងធ្លាក់ នឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។

ចំណែកឯបណ្ដាខេត្តជាប់ជួរភ្នំដងរ៉ែក និងខ្ពង់រាបឥសាន អាចនឹងមានភ្លៀងធ្លាក់ ដែលនឹងបង្កជាជំនន់ទឹកភ្លៀង នៅតាមបណ្ដាខេត្តជាប់ជួរភ្នំដងរ៉ែក ភាគឥសានជាប់ប្រទេសវៀតណាម ព្រះវិហារ និងឧត្តរមានជ័យ។

ដោយឡែកខេត្តជាប់មាត់សមុទ្រ មានព្រះសីហនុ និងកោះកុង ក៏អាចនឹងមានភ្លៀងធ្លាក់ហើយបង្កជាជំនន់ទឹកភ្លៀងផងដែរ ខណៈនៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់ និងរលកសមុទ្រមធ្យម។

ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៥ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៥ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម