ព័ត៌មានជាតិ
សាលារៀននៅខេត្តរតនគិរី ត្រូវបានបើកឲ្យដំណើរការឡើងវិញ
លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី បានឲ្យដឹងថា ការបើកឲ្យដំណើរការសាលារៀនឡើងវិញ តាមគ្រឹះស្ថានសាធារណៈជាបណ្ដុំតូចៗ ក្នុងថ្នាក់ និងបន្តអនុវត្តការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញក្នុងខេត្តរតនគិរី គឺបានធ្វើការណែនាំដល់ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុងស្រុក ឲ្យសហការជាមួយអភិបាល នៃគណៈអភិបាលក្រុងស្រុក ដើម្បីចុះពិនិត្យ និងវាយតម្លៃគ្រឹះស្ថានសិក្សាសាធារណៈ នៅតាមទីតាំង ដែលមានហានិភ័យទាប ដើម្បីកំណត់ឲ្យបានច្បាស់លាស់ នូវចំនួនគ្រឹះស្ថានសិក្សា ដែលអាចបើកដំណើរការបង្រៀន និងរៀនតាមបណ្ដុំតូចៗ ក្នុងថ្នាក់ ត្រូវរៀបចំឆ្លាស់វេនគ្នា ឫរៀនតាមបែបចម្រុះ ដែលមានចំនួនសិស្សតិចជាង ១៥នាក់ និងតំបន់ដែលមានហានិភ័យខ្ពស់។
ការបើកនេះ បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្ដីណែនាំ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានបើកឲ្យដំណើរការសាលារៀនឡើងវិញ តាមគ្រឹះស្ថានសាធារណៈ ជាបណ្ដុំតូចៗ ក្នុងថ្នាក់ និងបន្តអនុវត្តការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ ដែលមានចំនួនសិស្សតិចជាង ១៥នាក់ ក្នុងមួយកម្រិតថ្នាក់ ជាដំណាក់កាលសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ ខេត្តរតនគិរី។
លោក ខាត់ សាម៉ាល់ បានឲ្យដឹងបន្តថា ការអនុវត្តការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ ឬអនុវត្តការសិក្សាពីចម្ងាយ ក្នុងខេត្តរតនគិរីមានដូចខាងក្រោម៖
១-ចំនួនគ្រឹះស្ថានសិក្សាសាធារណៈតាមក្រុងស្រុក ដែលអាចបើកដំណើរការបង្រៀន និងរៀនតាមបណ្ដុំតូចៗ ក្នុងថ្នាក់មានចំនួន ២០៩កន្លែង។ ក្នុងនោះបឋមសិក្សាមានចំនួន ១៨៨កន្លែង អនុវិទ្យាល័យមានចំនួន ៨កន្លែង និងវិទ្យាល័យមានចំនួន ១៣កន្លែង។
២-ចំនួនគ្រឹះស្ថានសិក្សាសាធារណៈតាមក្រុងស្រុក ដែលមានហានិភ័យខ្ពស់ ជាប់ជាមណ្ឌលព្យាបាល និងទីតាំងចាក់វ៉ាក់សាំង ត្រូវបន្តអនុវត្តការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ ឬអនុវត្តការសិក្សាពីចម្ងាយ និងការចែកសន្លឹកកិច្ចការសិស្សតាមបណ្ដុំតូចៗ តាមខ្នងផ្ទះមានចំនួន ២២៧កន្លែង។ ក្នុងនោះមត្តេយ្យសិក្សារដ្ឋ និងមត្តេយ្យសិក្សាសហគមន៍ មានចំនួន ១៨៤កន្លែង បឋមសិក្សាមានចំនួន ៣៤កន្លែង អនុវិទ្យាល័យមានចំនួន ៤កន្លែង និងវិទ្យាល័យមានចំនួន ៥កន្លែង។
សូមជម្រាបថា គ្រឹះស្ថានសិក្សានានានៅក្នុងក្រុងបានលុង មិនទាន់បានអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញនោះទេ ដោយសារស្ថានភាពមិនទាន់ធូរស្រាល រដ្ឋបាលក្រុងបានលុង ស្នើសុំបន្តអនុវត្តការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ និងចែកសន្លឹកកិច្ចការសិស្ស ជាបណ្ដុំតូចៗ តាមខ្នងផ្ទះ រហូតទាល់តែស្ថានភាពប្រសើរឡើងវិញ ដោយសារក្រុងបានលុងនៅជាតំបន់ ដែលមានហានិភ័យ ក្នុងការឆ្លងជំងឺកូវីដ-១៩ នៅឡើយ៕
អត្ថបទ៖ វុទ្ធឦសាន
-
វប្បធម៌ ជំនឿ២ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra