Connect with us

KPT+

កុំទាន់ថាជីវិតជោគជ័យ ប្រសិនបើមិនទាន់ធ្វើចំណុចទាំងនេះនូវឡើយ

បានផុស

នៅ

ភាពជោគជ័យមិនមែនកើតឡើងឯកឯង ក៏មិនមែនដេកលក់ក្រោកមកជោគជ័យដែរ។ ជោគជ័យ រួមផ្សំកត្តាច្រើនយ៉ាងចូលគ្នា ទើបអាចកើតឡើងពាក្យពីរម៉ាត់នេះមកបាន។

ប៉ុន្តែ​មិនមែនឲ្យតែមនុស្សជោគជ័យ​ ​សុទ្ធតែធ្វើ​បាន​គ្រប់​ចន្លោះ​ ឬ​ហៅ​បាន​បំពេញ​ន័យ​ឲ្យ​ជីវិត​ពេញលេញ​នេះទេ។ អ្នក​មាន​ខ្លះ​មាន​គ្រប់យ៉ាង​ តែ​ជីវិត​ជោគជ័យ​លើ​ការ​សម្ដែង​ ការ​បំភាន់​អ្នក​ផង​ឲ្យ​គិត​ថា​ជីវិត​គេ​ល្អ​ទាំងអស់។

ជោគជ័យ​ពិតប្រាកដ​ គឺ​អ្នក​បាន​ធ្វើ​រឿង​ខាងក្រោម​នេះ ​ក្នុង​ជីវិត​មក​ជា​រៀងរាល់​ថ្ងៃ៖

១ មិន​ទាន់​បាន​សងគុណ​ម៉ែ​ឪ ក៏ហៅថាខ្លួនជោគជ័យដែរ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​គេ​មិនហៅថាជោគជ័យក្នុងជីវិតឡើយ។ ជោគជ័យ​សំដៅ​ដល់​ភាព​សម្បូរសប្បាយ​ មាន​ដល់​ជីវិត​និង​អ្នក​ជុំវិញ​ខ្លួន និងជាពិសេសគឺដល់ព្រះរស់។ ការធ្វើគុណឬដឹងគុណ​ដល់​លោកទាំងពីរ​ គឺ​ជា​សេចក្ដី​ផ្ដើម​មួយ​នាំ​យើង​ទៅ​កាន់​ភាព​ជោគជ័យ​មួយ​កម្រិត​ទៀត​ហើយ។ ពុកម៉ែគឺជាមនុស្សដំបូងដែលយើងឃើញមុខ ត្រួសត្រាយផ្លូវយើងទៅរក​ចំណេះដឹង។ដូច្នេះ​ មិនថាបានខ្ពស់ប៉ុណ្ណា សូមកុំភ្លេចអ្នកទាំងពីរឲ្យសោះ។

២ គ្មាន​ការ​រលឹក​ដឹង​គុណ​ដល់​អ្នក​ជួយ

“ងើយ​ស្កក​អោន​ដាក់​គ្រាប់” សុភាសិត​ខ្មែរ​ពោល​មិន​ខុស​ទេ​ បើ​អ្នក​ឡើង​បាន​កន្លែង​ខ្ពស់កុំ​ភ្លេច​ងាក​មុខ​មើល​អ្នក​ធ្លាប់​ជួយ​ ធ្លាប់​ជ្រោមជ្រែង ​ធ្លាប់​ផ្ដល់​មេរៀន​ឲ្យ​យើង​បាន​ឡើង​ខ្ពស់​មក​ដល់​សព្វថ្ងៃ​នេះ​បាន។ ការរលឹក​ដល់​អ្នកធ្លាប់​ជួយ​ឲ្យ​ជោគជ័យ​ គឺ​ដូច​បាន​សង​គេ​វិញ​នូវ​គុណបំណាច់​គេ​ធ្លាប់​ទំនុកបម្រុង​យើង​ដែរ។ មិនបាច់​ជា​អំណោយ​របស់​ថ្លៃ​ តែ​ត្រឹម​ស្នាម​ញញឹម​ ឬ​សំដី​ដឹង​គុណ ​និង​ការ​ជួយ​ត្រលប់​ទៅ​វិញ​ខ្លះ​ៗ ​ក៏​ជា​ចំណែក​មួយ​ដែរ។ គ្មាន​ការ​ជោគជ័យ​ណា​កើតឡើង​ម្នាក់ឯង​ទេ ​ទាល់​តែ​មាន​អ្នក​ជួយ​ពី​ក្រោយ​ខ្នងយើង ​ហើយគេ​នោះ​អាច​គ្រូ​ផ្ទាល់ ​ឬ​ប្រយោល។

៣ មិន​បាន​ធ្វើ​ល្អ​ចេញ​ពី​ចិត្ត​ បន្លំ​មុខ​ញាតិ ​មុខ​កាំម៉េរា

ធ្វើ​ចឹង​បាន​អី​មកវិញ! ការ​សម្ដែង​ ការ​ផ្គាប់​ឲ្យ​គេ​ពេញចិត្ត​ វា​បាន​តែ​មួយ​ឆាវ ​តែ​ថ្ងៃ​ណា​វា​នឹង​រលាយ​បាត់​ដោយសារ​តែ​យើង​បាន​សម្ដែង​ទៅ​គេ​ដែរ។ ជីវិត​ការងារ ​គ្រួសារ​ បើ​ជោគជ័យ​ពិត​មែន​ គឺ​កើត​ចេញ​ពី​សុភមង្គល​ពិតៗ ពីក្នុងចិត្ត​មិន​បានមានម្នាក់ណា​សម្ដែង​ឡើយ។ ដូច្នេះ​ បើ​អ្នក​មាន​លុយ​មាន​គ្រប់​យ៉ាង​ គ្រួសារ​នឹង​មាន​សុភមង្គល​ដោយសារ​តែ​អ្នក​កំពុង​ដឹកនាំ​គ្រួសារ​ទៅ​រក​ភាព​ជោគជ័យ​មួយ​ទៀត​ហើយ។។

៤ ដឹង​គុណ​ដល់​ខ្លួនឯង ថា​មក​កន្លែង​ណា

អ្នក​ខ្លះពេលបាន​ខ្ពស់​ បាន​ល្អ​ ក៏​ភ្លេច​កំណើត​ខ្លួន ​ដែល​មក​ពី​កន្លែង​ណា​ពី​ទីណា។ មនុស្ស​ជោគជ័យ​ពិត​ គឺគេ​ដឹង​គុណ​ទាំងអស់ ​ពី​នំ​ចំណី​ឬ​អាហារ​ធ្លាប់​ហូប ​ទី​ជម្រក​តូច​ទាប​ដែល​ធ្វើ​ឲ្យ​គេ​មាន​ថ្ងៃនេះ។ បើសិន​គ្មាន​វត្ថុ​ទាំង​នោះ ​គេ​មិន​អាច​ឡើង​មក​ដល់​វេលា​នេះ​ បាន​ខ្ពស់​មុខ ​ខ្ពស់​មាត់​បាន​ឡើយ។

ប្រសិន​បើ​អ្នក​កំពុង​អាន​ឈាន​ដល់​ថ្ងៃ​មួយ ​ដែល​ហៅ​ថា​ជោគជ័យ ​ឬ​ខិត​កៀក​ថ្ងៃ​នោះ​ សូម​កុំ​ភ្លេច​ថា ​អ្នក​ខ្ពស់​ប៉ុណ្ណា​ អ្នកធ្លាក់​មកវិញក៏​ឈឺ​ប៉ុណ្ណឹង​ដែរ។ អ្នក​មាន​ បុគ្គល​ជោគជ័យ ​មហាសេដ្ឋី​លំដាប់ពិភពលោក​ ទោះ​មាន​ប៉ុណ្ណា​ក៏​នៅ​សាមញ្ញ​ ដាក់ខ្លួន​គោរព​អ្នកគាំទ្រ​ អ្នក​ធ្លាប់​ជួយ​ឲ្យ​ខ្ពស់ ​អ្នក​ដែល​ធ្វើ​ឲ្យ​គេ​មាន​ថ្ងៃ​នេះ​មក​បាន។

មិនមែន​ឲ្យ​តែ​មាន​លុយ ​មាន​គ្រប់យ៉ាង ​គឺ​ហៅថា​ភាព​ជោគជ័យ​ទេ ​តែ​ភាសា​ពីរ​ម៉ាត់​នេះ​សំដៅ​លើ​ការ​ដាក់​ខ្លួន​ ដាក់​កាយ​ មាន​ចំណុច​ខាងលើ​នេះ នោះបានហៅថា ​អ្នក​បាន​ជោគជ័យ​​លើ​ជីវិត​មួយ​នេះ បានពេញលេញមែន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាប់អស់សង្ឃឹមលើសពី ៣ នាទី ជីវិតអាចនឹងជួបតែទុក្ខសោកជាប់ខ្លួនរហូត

ចុចអាន៖ទម្លាប់បង្ហាញភាពទន់ខ្សោយឲ្យគេអាណិត មិនបានជួយអ្វីមកវិញក្រៅពីបញ្ជាក់ថា យើងមិនមាន​តម្លៃនិងភាពជាខ្លួនឯង​ឡើយ

ចុចអាន៖គន្លឹះ ៥ យ៉ាង វាយបំបែកជញ្ជាំងស្ត្រេសដោយខ្លួនឯង ដើម្បីយកភាពរីករាយឱ្យជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម