Connect with us

នយោបាយ

បញ្ញវន្ដខ្មែរ យល់ឃើញបែបណា​ ក្រោយសម្ដេចតេជោ អំពាវនាវឲ្យបញ្ឈប់ដីកាចាប់ខ្លួនបណ្ឌិត​ សេង សារី?

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃម្សិលមិញ បានអំពាវនាវដល់ស្ថាប័នតុលាការពិចារ​ណា​បញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវ និងជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយ ក្រោយពី​បានស្ដាប់ការបកស្រាយ របស់បណ្ឌិតរូបនេះ អំពីលើកឡើងនាពេលកន្លងមកនូវសេនារីយោ ៦ចំណុច ពាក់ព័ន្ធនឹងចលនាបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដោយខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈដ្ឋាននានា បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំង និងសាទរ ចំពោះការអំពាវនាវ របស់សម្ដេចតេជោនាយក​រដ្ឋ​មន្ត្រី​ខាងលើនេះ។ ដោយសម្រាប់អ្នកសិក្សាស្រាវជ្រាវ ដែលជាបញ្ញវន្ដខ្មែរ ក៏បានសាទរ និងក៏បានលើកឡើងថា នេះ​ជាការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាល នូវពហុមតិនៅក្នុងសង្គមកម្ពុជាផងដែរ។

លោកបណ្ឌិត គិន ភា ប្រ​ធា​នវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគ​បញ្ហា​នយោបាយ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះថា ក្នុងសំណេរនៅ​លើ​ទំព័រហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញ គឺសម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យតុលាការពិចារណា ក្នុងការបញ្ឈប់​ដីកា​តាមចាប់ខ្លួនលោកបណ្ឌិត សេង សារី អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅ​កម្ពុជា ដែលនេះជាសំណើ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រោយពី​សម្ដេច​​ទទួល​យកនូវការបកស្រាយ និងបំភ្លឺ របស់លោកបណ្ឌិត សេង សារី។

បញ្ញវន្ដខ្មែរគឺលោកបណ្ឌិត គិន ភា បានលើកឡើងថា «នេះវាឆ្លុះបញ្ចាំង! ឲ្យឃើញពីការយកចិត្តទុកដាក់នូវពហុ​មតិនៅក្នុងសង្គមកម្ពុជា ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលរបស់យើង ដែលជានិច្ចជាកាល លោកតែងតែមាន​ការ​សម្របសម្រួល តែងតែមានការអនុគ្រោះច្រើន ទៅដល់មជ្ឈដ្ឋានគេហៅថា ទស្សនៈផ្ទុយនានា ឲ្យតែទស្សនៈនោះ មានហេតុផលគ្រប់គ្រាន់ អាចទទួលយកបាន ហើយវាបម្រើទៅដល់សង្គមជាតិ និងប្រជាជន ហើយគ្មានហេតុផល​អ្វីដែលសម្ដេចមិនអាចទទួលយកបានទេ មានតែទស្សនៈមួយចំនួន ដែលមានលក្ខណៈជាការជាន់ឈ្លី ធ្វើឲ្យបែក​បាក់​ជាតិ ឬក៏បង្កចលាចលសង្គម អាហ្នឹងមិនគួរត្រូវបានអនុគ្រោះទេ»។

អ្នកវិភាគរូបនេះ​ បានលើកឡើងបន្តថា ចំពោះករណីលោកបណ្ឌិត សេង សារី មានការសម្រេចបែបណានោះ គឺជាឆន្ទានុសិទ្ធិ​របស់​តុលាការ ថាតើគួរបញ្ឈប់ ឬក៏មិនបញ្ឈប់ តាមការអំពាវនាវ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ពី​ព្រោះ​សម្ដេចបានស្នើនោះ គឺក្នុងលក្ខណៈឲ្យតុលាការពិចារណាប៉ុណ្ណោះ។

ចំណែកឯលោក​បណ្ឌិត​ ​ប៉ា​ ​ច័ន្ទ​រឿន ​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ ​និងជាអ្នកវិភាគមួយរូបដែរនោះ បាន​សាទរ ក្រោយសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យតុលាការពិចារណា បញ្ឈប់ដីកាតាមចាប់ខ្លួនលោកបណ្ឌិត សេង សារី ដែលបាននិយាយអំពីសេនារីយោ ៦ចំណុច ពាក់ព័ន្ធនឹងការចលនាបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង។ បញ្ញវន្ដខ្មែររូបនេះ បានលើកឡើងថា «ការអំពាវនាវរបស់ប្រមុខរដ្ឋា​ភិបា​ល ដល់ស្ថាប័នតុលាការនេះក៏ជាកាយវិការមួយ នៅក្នុងការផ្ដល់ឱកាសឲ្យទៅដល់យុត្តិធម៌ ឲ្យលោកបណ្ឌិត សេង សារី ផងដែរ ដោយសារប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ហើយថា សំណេររបស់គាត់ហ្នឹង គ្រាន់តែជាការ​វិភាគ​បែបសេនារីយោ ដែលមានហេតុ និងផលដែលអាចទទួលយកបាន»។

ចំពោះការលើកទឹកចិត្ត របស់ប្រមុខរាជរដ្ឋាភិបាល ដែលឲ្យលោកបណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀតនោះ ត្រូវបានលោកបណ្ឌិត ប៉ា ច័ន្ទរឿន យល់ថា គឺជារឿងល្អនៅក្នុងសង្គមប្រជាធិបតេយ្យ។

គួររំលឹកថា ក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ​​ដល់​អាយុក្រោម១២ឆ្នាំ កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើ​បឲ្យដឹងថា មានបណ្ឌិតមួយរូប ដែលជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅកម្ពុជា ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ខណៈដែលបណ្ឌិតរូបនោះ បានលើកឡើង ៦ចំណុច ពាក់ព័ន្ធនឹងការរដ្ឋាភិបាលក្រៅប្រទេស ដោយខុសច្បាប់។ ទោះបីជាសម្ដេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ឈ្មោះថា ជាបណ្ឌិតរូបណាក៏ដោយ តែគេដឹងថា ជាលោក​បណ្ឌិត សេង សារី ដែលបានលើកឡើង អំពីវិភាគអំពីសេនារីយោ ៦ចំណុច ពាក់ព័ន្ធនឹងការចលនាបង្កើត​រដ្ឋាភិបាលបង្រួបបង្រួមជាតិ របស់លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង។  

ប៉ុន្តែនៅថ្ងៃទី២០ ខែកញ្ញា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារអំពាវនាវ ដល់ស្ថាប័ន​តុលាការពិចារណាបញ្ឈប់ដីកាតាមចាប់ខ្លួន លោកបណ្ឌិត សេង សារី ដែលបច្ចុប្បន្នកំពុងស្ថិតនៅប្រទេសថៃ។ សម្ដេច​តេជោនាយករដ្ឋមន្ត្រី បានសរសេរនៅលើទំព័រហ្វេសប៊ុកថា «ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់ នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី ១៨ កញ្ញា ២០២១ បកស្រាយពន្យល់អំពីគោលបំណង នៃការវិភាគអំពីសេនារីយោ ៦ចំណុច កាលពីថ្ងៃទី២១ កក្កដា២០២១ ថា «ជាការវិភាគបែបសេនារីយោ» ហើយដែលការបកស្រាយនេះ មានលក្ខណៈសមហេតុផល និងអាចទទួលយកបាន ក្នុង​នាមប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវអោយ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី»។

បន្ថែមពីលើនេះប្រមុខរាជរដ្ឋាភិបាល ក៏បានលើកទឹកចិត្តឲ្យលោកបណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀត ដើម្បីជាប្រយោជន៍ ដល់ការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រសង្គម ហើយក៏បានអំពាវនាវឲ្យភរិយា កូន និងឪពុក-ម្តាយ របស់បណ្ឌិត សេង សារី ផងដែរ កុំឲ្យមានការព្រួយបារម្ភ។ លោកបណ្ឌិត សេង សារី បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ដែលបានយោគយល់ និងស្ដាប់ការបកស្រាយរបស់លោក៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ៤១ នាទីutes មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ជម្លោះ​នៅ​កុងហ្គោ​​​កក្រើក​ឡើង​ខ្លាំង​​ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ទាមទារ​​ទីក្រុង​ Goma

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្អែកសែនចិន ! តារាសម្តែង សួង សាខារ៉ានីត ដាស់តឿនឲ្យប្រុងប្រយ័ត្នបញ្ហាភ្លើង ពេលដុតក្រដាសសែន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃរំពឹង​កំណើនសេដ្ឋកិច្ច​ជាង ៣ ភាគរយ ដោយ​គោលនយោបាយជំរុញ និងការវិនិយោគបរទេស

ជីវិតកម្សាន្ដ៨ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១១ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម