Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៣ បង្ហាញទស្សនៈផ្ទុយគ្នាចំពោះកិច្ចព្រមព្រៀង AUKUS

បានផុស

នៅ

ប្រទេសហ្វីលីពីន បានបង្ហាញការគាំទ្រដល់ ភាពជាដៃគូការពារជាតិថ្មី រវាងសហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលី ដោយសង្ឃឹមថា កិច្ចព្រមព្រៀងនេះ អាចរក្សាតុល្យភាពអំណាចនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ទោះទស្សនៈបែបនេះ ផ្ទុយស្រឡះពីប្រទេសជិតខាងក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀង AUKUS នឹងធ្វើឲ្យប្រទេសអូស្ត្រាលី ទទួលបានបច្ចេកវិទ្យាដើម្បីដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ហើយវាជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលមានបំណងឆ្លើយតបទៅនឹងការកើនឡើងនៃអំណាចរបស់ ចិន។

រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីនលោក Teodoro Locsin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារទី ២១ ខែកញ្ញានេះថា ការពង្រឹងសមត្ថភាពសម្ព័ន្ធមិត្តដើម្បីបង្ហាញអំណាច គួរតែស្តារនិងរក្សាតុល្យភាពជាជាងធ្វើឲ្យអស្ថិរភាព។

រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីនលោក Teodoro Locsin

សុន្ទរកថារបស់លោក Locsin គឺផ្ទុយពីជំហររបស់ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីដែលបានបង្ហាញការព្រួយបារម្ភអំពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ចំពេលមានការប្រកួតប្រជែងមហាអំណាចនៅអាស៊ីអាគ្នេយ៍។

លោក Locsin និយាយថា បើគ្មានវត្តមានអាវុធនុយក្លេអ៊ែរពិតប្រាកដទេ ចលនា AUKUS នឹងមិនរំលោភលើសន្ធិសញ្ញាឆ្នាំ១៩៩៥ ក្នុងការរក្សាអាវុធនុយក្លេអ៊ែរចេញពីអាស៊ីអាគ្នេយ៍ឡើយ។

សមុទ្រចិនខាងត្បូង នៅតែជាប្រភពនៃភាពតានតឹង ដោយសហរដ្ឋអាមេរិកដែលជាដៃគូសន្ធិសញ្ញាការពារជាតិរបស់ហ្វីលីពីននិងសម្ព័ន្ធមិត្តលោកខាងលិច តែងតែធ្វើប្រតិបត្តិការ “សេរីភាពនៃការធ្វើនាវាចរណ៍” ដែលចិនបានប្រតិកម្មដោយកំហឹង។

ប្រទេសចិនចាត់ទុកប្រតិបត្តិការនោះថា ជាការជ្រៀតជ្រែកពីអ្នកខាងក្រៅ នៅក្នុងដែនទឹកដែលខ្លួនអះអាងថាជារបស់ខ្លួន នៅក្នុងជម្លោះជាមួយរដ្ឋនៅតាមតំបន់ឆ្នេរផ្សេងទៀតដូចជា ហ្វីលីពីននិងវៀតណាមជាដើម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កូរ៉េខាងជើងព្រមាន កិច្ចព្រមព្រៀង Aukus នឹងបង្កឲ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ៤៣ នាទីutes មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ២ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ទឹងត្រែងជាខេត្តគ្មានសំណុំរឿងក្មេងទំនើងសូម្បីតែ១ ខណៈភ្នំពេញមានច្រើនជាងគេទី១ ខេត្តកំពង់ស្ពឺទី២ ខេត្តតាកែវទី៣

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្ងៃ​ទី២៩ធ្នូ ខាងមុខនេះ សមត្ថកិច្ច​នឹង​ផ្អាក​ចរាចរណ៍​បណ្ដោះអាសន្ន ពី​គល់ស្ពាន​ព្រែកព្នៅ ដល់ ផ្លូវជាតិលេខ៦ ដើម្បី​ ប្រារព្ធ “ទិវាសន្តិភាពនៅកម្ពុជា”

សន្តិសុខសង្គម១២ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍១១ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍៩ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម