សុខភាព
ប្រព័ន្ធភាពស៊ាំជួយការពាររាងកាយ ចុះបើវាប្រឆាំងនឹងខ្លួនឯងវិញ មានអ្វីកើតឡើង?
ប្រព័ន្ធភាពស៊ាំ ជាទូទៅជួយការពាររាងកាយយើង ប្រឆាំងនឹងការបង្ករោគផ្សេងៗ។ ប៉ុន្តែពេលប្រព័ន្ធភាពស៊ាំមានការភ័ន្តច្រឡំបង្កើតប្រូតេអ៊ីន ទៅជាអង់ទីគ័រដើម្បីប្រឆាំងរាងកាយខ្លួនឯង ពេលនោះត្រូវចាត់ទុកជាជំងឺ ហើយសរីរាង្គប៉ះពាល់ញឹកញាប់បំផុតពីជំងឺនេះមានសន្លាក់ និងស្បែក។
ជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង ពេលខ្លះប៉ះពាល់លើសរីរាង្គតែមួយមុខប៉ុណ្ណោះ ដូចជាអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី១ អាចប៉ះពាល់លំពែង ប៉ុន្តែមានមួយប្រភេទទៀត ប៉ះពាល់ស្ទើរគ្រប់សរីរាង្គទាំងអស់ហៅថាជំងឺ Lupus ( Systemic Lupus Erythematosus ឬ Lupus) ខណៈប្រភេទនៃជំងឺទាំងនេះមានដូចជា៖
– ជំងឺរលាកសន្លាក់( Rheumatoid arthritis )៖ ដោយសារអង់ទីករទៅប្រឆាំងផ្ទាល់លើសន្លាក់ បង្កឲ្យហើមរលាក និងឈឺចាប់។ ករណីព្យាបាលពេលយឺតពេល សន្លាក់នឹងខូចខាតធ្ងន់ធ្ងរមិនអាចកែកុនបានឡើយ។
– ជំងឺលូផឹស Lupus )៖ ករណីនេះអង់ទីករមិនទៅប្រឆាំងលើតែកោសិកាសន្លាក់ប៉ុណ្ណោះទេ ថែមទាំងប្រឆាំងទៅនឹងសួត គ្រាប់ឈាម សរសៃប្រសាទ ក៏ដូចជាតម្រងនោមជាដើម។
– រលាកពោះវៀនរ៉ាំរ៉ៃ ( IBD )៖ ដោយសារប៉ះពាល់លើជាលិកាភ្នាសពោះវៀន អាការៈមួយចំនួននឹងបង្ហាញដូចជា រាកញឹកញាប់ បន្ទោរបង់មានឈាម ឧស្សាហ៍ផោម ឈឺពោះ ក្ដៅខ្លួន និងស្រកទម្ងន់។ ជំងឺក្រុណ្ហ( Crohn’s disease ) និងដំបៅពោះវៀនឧស្សាហ៍ជួបប្រទះបំផុត។
– ជំងឺក្រិនសរសៃប្រសាទ ( Multiple Sclerosis )៖ វាធ្វើឲ្យបាត់មុខងារនៃប្រព័ន្ធប្រសាទ ធ្វើឲ្យមានរោគសញ្ញាដូចជា ឈឺចាប់ ពិការភ្នែក ខ្សោយ មិនមានលំនឹងដងខ្លួន និងគាំងសាច់ដុំជាដើម។
– ជំងឺទឹកនោមផ្អែមប្រភេទទី ១៖ ប្រព័ន្ធភាពស៊ាំរាងកាយបំផ្លាញកោសិកាដែលផលិតអ័រម៉ូនអាំងស៊ុយលីននៅលើលំពែង ដែលនាំឲ្យអ្នកជំងឺប្រភេទនេះតែងតែត្រូវការចាក់អាំងស៊ុយលីនដើម្បីរស់នៅបានធម្មតា។
តាមការសិក្សាស្ត្រីអាចប្រឈមហានិភ័យកើតជំងឺនេះខ្ពស់ជាងបុរសដល់ទៅ ២ដង ព្រោះអត្រាកើតជំងឺលើស្ត្រីមានដល់ទៅ ៦,៤ភាគរយ ខណៈអត្រាកើតលើបុរសមានត្រឹម ២,៧ភាគរយ ហើយជារឿយៗស្រីៗវ័យចន្លោះពី ១៤–៤៤ ឆ្នាំប្រឈមខ្ពស់នឹងជំងឺនេះ។
រោគសញ្ញាឧស្សាហ៍ជួបប្រទះមាន៖
– ហត់ និងអស់កម្លាំងជាប្រចាំ
– ឈឺចុកចាប់សាច់ដុំ
– ឡើងក្រហមរោល និងហើម
– ក្ដៅខ្លួនស្ទិញៗ
– ពិបាកប្រមូលអារម្មណ៍ធ្វើការ
– ស្ពឹកៗ ព្រឺៗ ចុងដៃជើង
– ជ្រុះសក់
– រមាស់ស្បែក
យើងម្នាក់ៗអាចបង្ហាញរោគសញ្ញាខុសៗគ្នា ដូចជាអ្នករលាកពោះវៀនរ៉ាំរ៉ៃ អាច ហើមពោះ ឈឺពោះ និងរាក ជាដើម ចំណែកអ្នកទឹកនោមផ្អែមប្រភេទទី ១ អាច ស្រេកទឹកខ្លាំង ស្រកទម្ងន់ និងអស់កម្លាំង។
ថ្វីបើគ្មានថ្នាំព្យាបាលជំងឺនេះឲ្យជាដាច់ក៏ពិតមែន តែយើងអាចគ្រប់គ្រងស្ថានភាពជំងឺកុំឲ្យធ្ងន់ធ្ងរជាងនេះតាមរយៈ៖
– ថ្នាំបំបាត់ការឈឺចាប់
– ប្រថ្នាំមាស់ស្បែក និងថ្នាំកម្លាំងជាដើម
– ថ្នាំបន្ថយសកម្មភាពប្រព័ន្ធភាពស៊ាំ និងថ្នាំព្យាបាលបន្ទាប់បន្សំដទៃទៀតដូចជា ថ្នាំបំបាត់ហើម ជាដើម។
ដើម្បីបង្ការ និងគ្រប់គ្រងជំងឺនេះ យើងត្រូវផ្លាស់ប្តូរទម្លាប់រស់នៅ ដូចជា ហាត់ប្រាណបញ្ចេញកម្លាំងកាយច្រើន និងរបបអាហារដែលមានតុល្យភាព គឺបង្ហាញថាមានឥទ្ធិពលវិជ្ជមានទៅលើជំងឺនេះ៕
ចុចអាន៖រលាកសួតនិងកូវីដ មានរោគសញ្ញាដូចគ្នា ធ្វើយ៉ាងម៉េចទើបដឹងថាមួយណាជាជំងឺអ្វី?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព២១ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ