ព័ត៌មានអន្ដរជាតិ
ប្រវត្តិបុរសដែលតាលីបង់តែងតាំងជាទូតនៅ UN ម្នាក់នេះមានអ្វីលើសពីការស្មាន
តាលីបង់បានស្នើទៅមេដឹកនាំពិភពលោកដើម្បីថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិ (UN) នៅក្នុងសប្តាហ៍នេះ និងបានតែងតាំងអ្នកនាំពាក្យរបស់ខ្លួនដែលស្ថិតនៅទីក្រុងដូហាគឺលោក Suhail Shaheen ជាឯកអគ្គរដ្ឋទូតរបស់ប្រទេសអាហ្វហ្គានីស្ថានប្រចាំអង្គការសហប្រជាជាតិ។
រដ្ឋមន្ត្រីក្រសួងការបរទេសតាលីបង់លោក Amir Khan Muttaqi បានស្នើសុំតាមរយៈលិខិតមួយច្បាប់ទៅអគ្គលេខាធិការ UN លោក Antonio Guterres កាលពីថ្ងៃចន្ទ។ លោកថែមទាំងបានស្នើសុំថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាតប្រចាំឆ្នាំទៀតផង។
លោក Farhan Haq អ្នកនាំពាក្យរបស់លោក Guterres បានបញ្ជាក់ពីលិខិតស្នើសុំនោះ។ កត្តានេះបានធ្ចើឲ្យប្រឈមមុខដាក់គ្នាជាមួយនឹងលោក Ghulam Isaczai ដែលជាឯកអគ្គរដ្ឋទូតរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានចាស់ប្រចាំអង្គការសហប្រជាជាតិ។

លោក Haq បាននិយាយថា លិខិតស្នើសុំសម្រាប់កៅអីនៅមហាសន្និបាត UN ដែលនឹងត្រូវបញ្ជូនមកគឺគណៈប្រតិភូមានសមាជិក៩នាក់។
តើលោក Suhail Shaheen មានប្រវត្តិយ៉ាងណា?
លោក Suhail Shaheen មិនត្រឹមតែជាអ្នកនាំពាក្យរបស់តាលីបង់ប៉ុណ្ណោះទេ ប៉ុន្តែជាអ្នករួមចំណែកក្នុងក្រុមចរចានៅប្រទេសកាតារ។
បុរសម្នាក់នេះជាអ្នកដែលមានសំឡេងស្រទន់ និងពូកែជាមួយប្រព័ន្ធផ្សព្វផ្សាយ។ លោកបានសន្យាធ្វើឲ្យអាហ្វហ្គានីស្ថានក្លាយជាអ៊ីស្លាមអេមីរ៉ាតសាថ្មីដែលមិនមានបំណងសងសឹកនឹងដៃគូប្រជែងនយោបាយឡើយ ហើយក៏នឹងមិនហាមក្មេងស្រីទៅសាលារៀន និងមិនបង្ខំឲ្យប្រតិបត្តិប្រពៃណី burqa ដែរ។
តាមរបាយការណ៍មួយពីប្រទេសកាតារបាននិយាយថា លោកបានទទួចថា តាលីបង់បានរៀនសូត្រពីកំហុសឆ្គង់របស់ខ្លួនកំឡុងពេលដឹកនាំអំណាចលើកទី១កាលពីទសវត្សរ៍ឆ្នាំ១៩៩០ និងបានសន្យាធ្វើជារដ្ឋាភិបាលរួបរួមដែលផ្តល់ឲ្យពលរដ្ឋអាហ្វហ្គានីស្ថានទាំងអស់ចូលរួម។

លោក Shaheen ជាមេដឹកនាំនៃក្រុមការទូតដែលនៅសល់របស់តាលីបង់នៅប្រទេសប៉ាគីស្ថាន។
អ្នកសារព័ត៌មាន BBC ម្នាក់ បន្ទាប់ពីបានធ្វើបទសម្ភាសលោកបានចាត់ទុកបុរសម្នាក់នេះថា «មានអ្វីគ្រប់យ៉ាងដែលលើពីអ្វីដែលយើងគិតក្នុងនាមជាតំណាងតាលីបង់។ លោកស្ងប់ស្ងៀម រួសរាយ រឹងមាំ និងមានឆន្ទៈឆ្លើយសំនួរ ហើយបានចូលក្នុងកិច្ចសន្ទនាក្នុងគោលដៅផ្ញើសារពិតៗ។ លោកបានព្យាករដ៏ក្លាហានពីសង្គ្រាមដ៏យូរអង្វែង»។
លោក Shaheen បានសិក្សានៅសាកលវិទ្យាល័យអ៊ិស្លាមអន្តរជាតិ Islamabad និងសាកលវិទ្យាល័យ Kabul University។ លោកអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អឥតខ្ចោះ និងជាសរសេរទៀតផង។
លោកជាអ្នកកែសម្រួលអត្ថបទ និងនិពន្ធនាយកកាសែត Kabul Times ជាភាសាអង់គ្លេសដែលគ្រប់គ្រងដោយរដ្ឋកំឡុងពេលអាហ្វហ្គានីស្ថានជាអ៊ីស្លាមអេមីរ៉ាត មុនពេលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរងនៅប្រទេសប៉ាគីស្ថាន។
ក្នុងបទសម្ភាសជាមួយ CNN-News18 លោកបានបង្ហាញឥរិយាបថដ៏រមទម្យ។ លោកនិយាយថា ៖«ប្រទេសឥណ្ឌាហោចណាស់គួរតែមានមិនភាពលំអៀងនៅក្នុងបញ្ហាអាហ្វហ្គានីស្ថានជាជាងគាំទ្រដល់រដ្ឋាភិបាលដែលកើតឡើងតាមការកាន់កាប់»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ