អាជីព
គិត ៣ ចំណុចនេះសិន មុនដាក់ពាក្យលាឈប់ពីការងារបច្ចុប្បន្ន
មនុស្សគ្រប់គ្នាមានក្ដីសុបិនរៀងៗ មិនមាននរណាម្នាក់នៅធ្វើការឲ្យគេមួយជីវិតឡើយ។ អ្នកខ្លះចង់បើកអាជីកម្មផ្ទាល់ខ្លួន ខ្លះក៏ចង់បើកក្រុមហ៊ុន ឬការរកស៊ីជារបស់ខ្លួនឯងតែម្ដង។ ការលាឈប់មិនមែនមានបញ្ហាត្រឹមប៉ុណ្ណឹងឡើយ នៅមានរឿងរ៉ាវជាច្រើនទៀតតែងកើតឡើងក្នុងរង្វង់ការងារសព្វថ្ងៃនេះ ដូចជាកំពុងធុញនឹងការងារសព្វថ្ងៃ មានភាពតានតឹងពីកិច្ចការ និងគម្រោងដែលគេទម្លាក់ឲ្យយើងតែម្នាក់ឯង ឬមិនចុះសម្រុងនឹងមិត្តរួមការងារជាដើម។

វិធីល្អអ្នកនឹងស្វែងរកការងារនៅកន្លែងថ្មី ហើយឈប់ធ្វើការកន្លែងចាស់តែម្ដង។ ប៉ុន្តែមុនដាក់ពាក្សលាឈប់ សូមក្រលេកមើលហេតុផល ៣ យ៉ាងនេះសិន សឹមដាក់ក៏មិនហួសពេល៖
១ ស្វែងយល់ពីគំនិតអវិជ្ជមាន ដែលនាំឲ្យចង់ឈប់ធ្វើការសិន
គំនិតអវិជ្ជមានអាចជំរុញយើងក្នុងរយៈពេលខ្លី តាមរយៈការភ័យខ្លាច ប៉ុន្តែវាមិនបានធ្វើឲ្យអ្នកឆ្ពោះទៅរកទិសដៅវិជ្ជមានឡើយ។ ការស្វែងយល់និងយល់ដឹងពីអ្វីដែលបណ្ដាលឲ្យមានការគិតអវិជ្ជមាន ដែលមានដូចជា មនុស្ស និងស្ថានភាពបង្កឲ្យយើងក្លាយជាបែបនេះ នោះនឹងធ្វើឲ្យយើងរកឃើញបញ្ហា ឬមូលហេតុនាំឲ្យយើងចង់ឈប់ធ្វើការពីកន្លែងនោះ។
២ រៀបចំគំនិតល្អៗមកវិញ
បន្ទាប់ពីទទួលបានភាពច្បាស់លាស់ អំពីដើមចមនៃបញ្ហាថាមកអ្វីហើយ យើងត្រូវរៀបចំកម្មវិធីឡើងវិញ ដែលមានន័យថា តើទស្សនៈបច្ចុប្បន្នរបស់អ្នកលើការងារជាអ្វី? ចាប់ផ្ដើមដាក់ចិត្តដាក់កាយ ឈប់គិតរឿងមិនល្អ ហើយមានទម្លាប់ធ្វើការងារបច្ចុប្បន្ននេះឲ្យបានល្អបំផុត តាមដែលអាចធ្វើទៅបាន។
គំនិតណាមិនល្អបោះចោលវាចុះ! ហើយមុនធ្វើអី្វត្រូវគិត ព្រោះការងារអាចថាស្រួលរកមែន តែការចាប់ផ្ដើមនៅកន្លែងថ្មី មិនងាយដូចនៅកន្លែងចាស់ឡើយ ទាំងការរាប់អានមិត្ត រួមទាំងការងារផងដែរ។

៣ បង្កើតស្ពានគំនិត
បន្ទាប់ពីផ្តាច់គំនិតចេញពីអារម្មណ៍អវិជ្ជមាន អ្នកត្រូវបង្កើតស្ពានគំនិត ដើម្បីធ្វើឲ្យចិត្តអ្នកមានភាពងាយស្រួលក្នុងការជឿលើខ្លួនឯងជាងមុន។ ការកសាងស្ពានគំនិត តំណាងឲ្យដំណើរការមួយជំហានម្តងៗ នៃការផ្ដល់កម្លាំងចិត្តរបស់យើង ជាមួយនឹងគំនិតវិជ្ជមាន។
ត្រូវប្រាប់ខ្លួនឯងថា ក្រុមហ៊ុនដែលយើងកំពុងធ្វើការ គឺជាកន្លែងល្អបំផុតដើម្បីធ្វើការ។ គំនិតនេះ ទោះតិចតួចមែន តែវាគឺជាស្ពាននាំឲ្យបង្កើតគម្លាតរវាងគំនិតពីរផ្ទុយគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុផលមួយចំនួនដែលបុគ្គលិកគួរលាឈប់ពីមុខងារជាជាងនៅរង់ចាំទទួលលិខិតបណ្តេញចេញ
ចុចអាន៖ហេតុផលដែលគួរគិតមុនឈប់ធ្វើការ ជាជាងវិប្បដិសារីទៅថ្ងៃមុខ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ