ព័ត៌មានអន្ដរជាតិ
លោក បៃដិន ថា អាមេរិក កំពុងផ្ដោតលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ប៉ុន្តែមិនស្វែងរកសង្គ្រាមត្រជាក់ថ្មីទេ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត ដើម្បីប្រឆាំងនឹងការគំរាមកំហែងដែលកំពុងកើតមាន ប៉ុន្តែថាខ្លួនមិនស្វែងរក “សង្គ្រាមត្រជាក់ថ្មី” ទេ ។
លោក បៃដិន បាននិយាយថា សហរដ្ឋអាមេរិកកំពុងផ្តោតការយកចិត្តទុកដាក់របស់ខ្លួន ចំពោះអាទិភាព និងតំបន់នៃពិភពលោកដែលមានផលវិបាកបំផុតនាពេលបច្ចុប្បន្ននេះ ដូចជា ឥណ្ឌូ-ប៉ាស៊ីហ្វិក ។ លោកបាននិយាយថា “យើងនឹងធ្វើដូច្នេះជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើងតាមរយៈកិច្ចសហប្រតិបត្តិការនៅស្ថាប័នពហុភាគី ដូចជាអង្គការសហប្រជាជាតិ” ។
លោកបាននិយាយថា “សហរដ្ឋអាមេរិកនឹងក្រោកឈរឡើងចំពោះសម្ព័ន្ធមិត្ត និងមិត្តភក្តិរបស់ខ្លួន ហើយប្រឆាំងការប៉ុនប៉ងរបស់ប្រទេសដែលខ្លាំងជាង ដើម្បីគ្រប់គ្រងលើប្រទេសដែលទន់ខ្សោយជាង មិនថាតាមរយៈការផ្លាស់ប្តូរទឹកដីដោយកម្លាំង ការបង្ខិតបង្ខំសេដ្ឋកិច្ច ការកេងប្រវ័ញ្ចបច្ចេកវិទ្យា ឬព័ត៌មានមិនពិតជាដើម” ។
ប៉ុន្តែលោកបានបន្ថែមថា “យើងមិនស្វែងរកសង្គ្រាមត្រជាក់ថ្មី ឬពិភពលោកដែលបែងចែកជាប្លុករឹងរូសទេ” ។ លោកក៏បាននិយាយផងដែរថា “សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយប្រជាជាតិណាមួយដោះស្រាយបញ្ហាប្រឈម រួមទាំងជំងឺរាតត្បាតសកល និងការប្រែប្រួលអាកាសធាតុ” ។
ថ្មីៗនេះរដ្ឋបាលលោក បៃដិន បានចាប់ផ្តើមក្របខ័ណ្ឌសន្តិសុខត្រីភាគីជាមួយចក្រភពអង់គ្លេស និងអូស្ត្រាលី ។ ប៉ុន្តែការផ្តល់ជូនរបស់អាមេរិក និងអង់គ្លេស ដើម្បីជួយអូស្ត្រាលីដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ បានធ្វើឲ្យបារាំងខឹងសម្បារ ព្រោះកិច្ចសន្យានាវាមុជទឹកដែលបារាំងមានជាមួយអូស្ត្រាលីត្រូវលុបចោល ។
ជាចុងក្រោយលោក បៃដិន បានសង្កត់ធ្ងន់ក្នុងសុន្ទរកថានោះថា សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ឆ្ពោះទៅរកគំនិតយុទ្ធសាស្ត្រថ្មីមួយ ហើយសហរដ្ឋអាមេរិកក៏បានបន្តការចូលរួមរបស់ខ្លួនជាមួយសហភាពអឺរ៉ុប ដែលជាដៃគូមូលដ្ឋានក្នុងការដោះស្រាយបញ្ហាពេញលេញ ដែលកំពុងប្រឈមមុខនឹងពិភពលោករបស់យើងនាពេលបច្ចុប្បន្ននេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា