Connect with us

ព័ត៌មានជាតិ

ប.ស.ស ចាប់ផ្តើមចុះស្រង់ មធ្យោបាយដឹកជញ្ជូនកម្មករ ដើម្បីពិនិត្យលទ្ធភាព ផ្លាស់ប្តូររថយន្តថ្មី

បានផុស

នៅ

បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស បានចាប់ផ្តើមចុះស្រង់ស្ថិតិ លើមធ្យោបាយដឹកជញ្ជូនកម្មករ-និយោ ជិត និងអ្នកបើកបរតាមរោងចក្រ សហគ្រាសនៅទូទាំងប្រទេស ដើម្បីពិនិត្យលទ្ធភាពផ្លាស់ប្តូររថយន្តដឹកកម្មករទាំងនោះ ឲ្យសមស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងធានាសុវត្តិភាពដល់កម្មករ ពេលធ្វើដំណើរ។

លោក ចាយ សំណាង អនុប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃបេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស បានឲ្យដឹងថា ការចុះស្រង់ស្ថិតិ លើមធ្យោបាយដឹកជញ្ជូនកម្មករ-និយោជិត និងអ្នកបើកបរតាមរោងចក្រ សហគ្រាសនៅទូទាំងប្រទេសនេះ ដើម្បីពិនិត្យលើលទ្ធភាពផ្លាស់ប្តូរ រថយន្តដឹកកម្មករនិយោជិតពីរថយន្តដឹកទំនិញ ឬហៅថារថយន្តកូរ៉េ មកជារថយន្តដែលមានសុវត្ថិភាពត្រឹមត្រូវ ដូចជារថយន្តក្រុង ឬរថយន្ត ដែលមានកៅអីអង្គុយត្រឹមត្រូវ និងមានខ្សែក្រវាត់សុវត្ថិភាព ដើម្បីធានាសុវត្តភាពដល់កម្មករ ពេលធ្វើដំណើរទាំងទៅធ្វើការ និងទាំងវិលត្រឡប់ទៅផ្ទះវិញ ខណៈបច្ចុប្បន្នគ្រោះថ្នាក់ចររាចរណ៍ ទៅលើកម្មករ-និយោ ជិតមានការកើនឡើង គួរឲ្យព្រួយបារម្ភ។

ថ្លែងក្នុងវេទិកាប្រចាំឆ្នាំ ស្ដីពី ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃម្សិលមិញ លោក ចាយ សំណាង បានបញ្ជាក់ថា ការដែលកម្មករ ជួបបញ្ហាគ្រោះថ្នាក់ច្រើនេះ ដោយសារការធ្វើដំណើររបស់កម្មករ តាមរថយន្តដឹកកម្មករធ្វើឡើងដោយឈរ និងមានចំនួនច្រើន មានលក្ខណៈចង្អៀតពិបាកធ្វើចលនា ព្រមទាំងមានភាពរញ៉េរញ៉ៃ និងគ្មានសណ្តាប់ធ្លាប់ ទើបធ្វើឲ្យប្រឈម នឹងគ្រោះថ្នាក់ចរាចរណ៍ជាក្រុមខ្ពស់។ លោក បានបន្តទៀតថា ក្រុមការងារ កំពុងជំរុញអ្នកបើកបរ រថយន្តប្រភេទដឹកទំនិញ ធ្វើការកែច្នៃឲ្យមានកៅអីអង្គុយ សម្រាប់កម្មករ-និយោជិត ឲ្យបានត្រឹមត្រូវ។

លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការបង្ការរបួសអាស៊ី ហៅកាត់ AIP ប្រចាំកម្ពុជា លើកឡើងថា កម្មករ-និយោជិត ដែលធ្វើដំណើរតាមរថយន្តដឹកកម្មកររួម នៅតែបន្តទទួលរងគ្រោះ នៅពេលធ្វើដំណើរទៅមកបំពេញការងារ បើទោះបីជាករណីគ្រោះថ្នាក់ភាគច្រើន កើតមានឡើងលើកម្មករ ដែលធ្វើដំណើរតាមយានយន្តផ្ទាល់ខ្លួនដូចជាម៉ូតូ។

លោកបានបន្តថា ការឈានទៅលប់បំបាត់ទាំងស្រុង ការយករថយន្តដឹកទំនិញ ទៅដឹកកម្មករទាមទារ នូវការប្តេជ្ញាខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធរាប់តាំងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ម្ចាស់រថយន្ត និងការចូលរួមរបស់ថៅកែរោងចក្រ។

យោងតាមរបាយការណ៍របស់ ប.ស.ស ស្តីពី ស្ថានភាពរថយន្តដឹកកម្មក រនៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង គិតត្រឹមឆ្នាំ២០១៩ បានបង្ហាញថា អ្នកបើកបរបានប្រើប្រាស់ រថយន្តដឹកទំនិញរហូតដល់ជាង២.៣០០គ្រឿង ដែលស្មើនឹង៦០ភាគរយ នៃមធ្យោបាយធ្វើដំណើរសរុបរបស់កម្មករ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម