ព័ត៌មានអន្ដរជាតិ
Breaking News! រដ្ឋមន្រ្តីសុខាភិបាល ប្រេស៊ីល ដែលអមដំណើរប្រធានាធិបតីសម្រាប់មហាសន្និបាត UN វិជ្ជមានកូវីដ
រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រេស៊ីលលោក Marcelo Queiroga ដែលបានមកដល់ទីក្រុងញូវយ៉កជាមួយប្រធានាធិបតី Jair Bolsonaro សម្រាប់កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិបាននិយាយនៅលើបណ្តាញសង្គម Twitter ថា លោកបានឆ្លងជំងឺកូវីដ ១៩ ។

លោក Queiroga បានសរសេរថា “ខ្ញុំជូនដំណឹងដល់អ្នករាល់គ្នាថា ថ្ងៃនេះខ្ញុំបានធ្វើតេស្តិ៍វិជ្ជមានចំពោះជំងឺកូវីដ ១៩ ។ ខ្ញុំនឹងត្រូវធ្វើចត្តាឡីស័កនៅសហរដ្ឋអាមេរិក ស្របតាមពិធីការអនាម័យទាំងអស់” ។

ដោយស្រង់សម្តីពីក្រសួងសុខាភិបាលប្រេស៊ីល សារព័ត៌មាន G1 បានរាយការណ៍ថា ការធ្វើចត្តាឡីស័ករបស់លោក Queiroga នៅអាមេរិក គឺមានរយៈពេល ១៤ ថ្ងៃ ។
គួរបញ្ជាក់ថា ចំណែកសមាជិកផ្សេងទៀតនៃគណៈប្រតិភូប្រេស៊ីល បានធ្វើតេស្តអវិជ្ជមានចំពោះជំងឺកូវីដ ១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ