Connect with us

ព័ត៌មានជាតិ

លោក ថោង ខុន ប្រាប់ឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ត្រៀមលក្ខណៈ ដើម្បីបើកការហោះហើរឡើងវិញ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ត្រៀមលក្ខណៈ​បើក​ការហោះហើរដឹកជញ្ជូនភ្ញៀវទេសចរ ក៏ដូចជាអ្នកដំណើរឡើងវិញ ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រៀម​ប្រកាស​បើក​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ​ នាពេល​ឆាប់ៗ​ខាងមុខ ដោយ​ផ្អែកលើ​យន្តការ “​ទេសចរណ៍​សុវត្ថិភាព​” នេះ​បើតាម​ខ្លឹមសារ​ជំនួប​រវាង​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​ប្រតិភូ​តំណាង​ក្រុមហ៊ុន​អាកាសចរណ៍ Sky Angkor Airline កាលពី​រសៀល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ជំនួប​នោះ លោក ថោង ខុន បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង​ត្រៀមលក្ខណៈ​ក្ នុងការ​បើកទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ (​ទេសចរ​ដែល​ចាក់​វ៉ាក់សាំង​រួច​) ឡើងវិញ នាពេល​ឆាប់ៗ​ខាងមុខ ប៉ុន្តែ​ស្របតាម​យន្តការ​ទេសចរណ៍​សុវត្ថិភាព​។ លោក​បន្តថា នាពេលខាងមុខ​ឆាប់ៗ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​ប្រកាស​អំពី​ការបើក​ទេសចរណ៍​សុវត្ថិភាព​នេះ​ជា​ផ្លូវការ ហើយ​កាលពីពេល​កន្លងទៅ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​បង្ហើប​ម្ដង​រួចមកហើយ​ដែរ អំពី​ការត្រៀម​បើក​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ​នេះ​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា តាម​គម្រោង គឺ​ចំពោះ​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​មក​ទស្សនា​កម្ពុជា​នោះ នឹង​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមតែ​៧ ថ្ងៃ​ប៉ុណ្ណោះ គឺត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​តំបន់​ទេសចរណ៍ ឬ​គោលដៅ​ទេសចរណ៍​ជាក់លាក់​ណាមួយ ដែលមាន​សុវត្ថិភាព ពោល​គឺជា​តំបន់​ដែល​គ្មាន​ការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ​-១៩​។ ដូច្នេះហើយ​ក្រុមហ៊ុន​អាកាសចរណ៍ Sky Angkor Airline ត្រូវ​ត្រៀមលក្ខណៈ​ឱ្យបាន​ស្រេចបាច់​ ក្នុងការ​ដឹកជញ្ជូន​ភ្ញៀវទេសចរ ក៏ដូចជា​អ្នកដំណើរ​ពី​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា​ឡើងវិញ​។​

​ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​អំពី​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​វិស័យ​ទេសចរណ៍​នៅលើ​ពិភពលោក រួមទាំង​កម្ពុជា​ផង​។ ទោះ​យ៉ាងនេះ​ក្តី រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ “​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ការស្តារ​ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩” និង​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប និង​ខេត្តមណ្ឌលគិរី​។ លោក​ថា ក្រសួងទេសចរណ៍​បានរៀបចំ​ឯកសារ​ផែនការ​យុទ្ធសាស្ត្រ ស្តីពី​ការបើកទទួល​ទេសចរណ៍​សុវត្ថិភាព ក្នុងដំណាក់កាល​កូ​វីដ​-១៩ រួចហើយៗ ថែមទាំង​បានដាក់​ជូន​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ និង​អនុម័ត​ផងដែរ​។​

​ចំណែក​អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Sky Angkor Airline លោក គូ ថេ​អូ (Koo Taeoh) បាន​ថ្លែងថា ក្រោយពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​អំពី​បំណង​ចង់​បើក​ទេសចរណ៍​សុវត្ថិភាព​ឡើងវិញ​នៅ​កម្ពុជា អគ្គនាយក​របស់​ក្រុមហ៊ុន​លោក​បាន​រួសរាន់​ត្រលប់​ទៅ​សាធារណរដ្ឋ​កូរ៉េ​ភ្លាម ដើម្បី​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍​នៅ​ប្រទេស​កូរ៉េ ក៏ដូចជា​ប្រទេស​ចិន លើ​ការផ្សព្វផ្សាយ​ឱ្យ​ភ្ញៀវទេសចរ​ធ្វើដំណើរ​មកលេង​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា ក្រោយពេល​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បើក​វិស័យ​ទេសចរណ៍​ជា​ផ្លូវការ​នាពេលខាងមុខ​នោះ​។​

​លោក គូ ថេ​អូ ក៏បាន​លើកឡើង​អំពី​គម្រោង​វិនិយោគ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​នៅ​តំបន់​សៀមរាប​-​អង្គរ​បន្ថែម​ទៀតផង​ដែរ ដើម្បី​ជាការ​រួមចំណែក​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ ឱ្យមក​ទស្សនា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា​តទៅទៀត​។ លោក​ថា កិច្ចសហការ​រវាង​ក្រសួងទេសចរណ៍ និង​ក្រុមហ៊ុន​អាកាសចរណ៍ Sky Angkor Airline គឺ​ស្របទៅនឹង​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ការស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា​យ៉ាងពិត​ប្រាកដ​។​

​សូមជម្រាបថា ក្រុមហ៊ុន​អាកាសចរណ៍ Sky Angkor Airline ត្រូវបាន​បង្កើតឡើង​នៅ​អំលុង​ខែមិថុនា ដោយ​កាលណោះ​មាន​ហោះហើរ​ត្រង់​រវាង​ប្រទេស​កម្ពុជា ទៅមក​ខេត្ត​-​ក្រុង ជាច្រើន​របស់​ប្រទេស​ចិន រួមទាំង​ទីក្រុង​តៃប៉ិ (​តៃវ៉ាន់​) ប្រទេស​វៀតណាម ប្រទេស​ជប៉ុន សាធារណរដ្ឋ​កូរ៉េ ប្រទេស​ឥណ្ឌា​ជាដើម​។ ក្រៅពីនោះ ក្រុមហ៊ុន​អាកាសចរណ៍ Sky Angkor Airline ក៏មាន​ការហោះហើរ​ក្នុងប្រទេស​ផងដែរ ភ្នំពេញ​-​សៀមរាប និង ភ្នំពេញ​-​ព្រះសីហនុ ហើយ​លោក​គូ ថេ​អូ ក៏បាន​បង្ហាញ​នូវ​ក្ដីសង្ឃឹម​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យបាន​ច្រើន​មកពី​ប្រទេស​ចិន ក៏ដូចជា​ប្រទេស​កូរ៉េ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​តើ​​​​​​ លោក Han Duck-soo ប្រធានាធិបតីស្តីទី​​កូរ៉េខាងត្បូងត្រូវធ្លាក់​ដោយ​សំឡេង​១៥១ឬ​២០០?​

ព័ត៌មានជាតិ១០ នាទីutes មុន

សម្ដេចតេជោ៖ កម្ពុជា-វៀតណាម គួរពង្រីកការផ្លាស់ប្ដូរប្រជាជន និងប្រជាជន តាមរយៈវិស័យទេសចរណ៍ ជាពិសេសការធ្វើដំណើរតាមផ្លូវគោក

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ថ្ងៃបុណ្យណូអែល រុស្ស៊ី បាញ់មីស៊ីលស្រោចពេញទំហឹងលើ អ៊ុយក្រែន

សន្តិសុខសង្គម៣៣ នាទីutes មុន

អាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការក្ដៅចំពោះអ្នកយកចិញ្ចើមផ្លូវលក់ដូរ នៅតំបន់ផ្សារនាគមាស តាមផ្លូវលេខ ២៣១

ជីវិតកម្សាន្ដ៣៤ នាទីutes មុន

តារាប៉ុន្មានដួង ត្រូវគេចាត់ថ្នាក់ថាសម្ដែងអន់បំផុត ក្នុងវិស័យភាពយន្តចិន

សន្តិសុខសង្គម៩ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍៨ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ចរាចរណ៍៦ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

Sokha Hotels

ព័ត៌មានពេញនិយម