វប្បធម៌ ជំនឿ
ជំនឿទាំង ៧ ប្រជាជនវៀតណាមធ្វើតាមតាំងពីបុរាណ រហូតដល់សព្វថ្ងៃ
ជំនឿអរូបិយរបស់វៀតណាម មិនខុសឆ្ងាយពីចិនប៉ុន្មានឡើយ ហើយមានខ្លះស្រដៀងនឹងខ្មែរយើងដែរ។ ប្រវត្តិសាស្ត្រ ការនិទានតៗគ្នា បានក្លាយជាប្រពៃណី រួចបង្កើតជាអបិយជំនឿសម្បូរបែបចេញពីប្រជាជាតិអាស៊ីមួយនេះ។
ខាងក្រោមជាអបិយជំនឿវៀតណាមទាំង ៧ ដែលនៅតែមានមនុស្សជឿតាម និងប្រណិប័តតាំងពីបុរាណកាល រហូតដល់បច្ចុប្បន្ន៖
១. មនុស្សមកលេងផ្ទះនៅថ្ងៃដំបូងក្នុងពិធីចូលឆ្នាំ ជាអ្នកនាំសំណាង

បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម មានជំនឿប្រហែលនឹងចិនដែរ ដែលគេជឿថា មនុស្សនាំសំណាងល្អដល់គ្រួសារ ជាមនុស្សដំបូងគេដែលមកលេងផ្ទះនៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំ។ ភាគច្រើនប្រជាជនវៀតណាម មិនរំពឹងអ្នកក្រៅឯណាមកផ្ទះខ្លួនឡើយ ដូច្នេះគេតែងរើសសមាជិកម្នាក់ឱ្យចេញទៅក្រៅ ហើយត្រឡប់មកវិញក្រោយម៉ោង ១២ ថ្ងៃត្រង់ ឬមិនអ៊ីចឹងទេ ពួកគេរៀបចំអញ្ជើញមិត្តភក្តិមានរាសីល្អ ធ្វើជាភ្ញៀវនាំសំណាងដំបូងដល់គ្រួសារ។
២. ដុតលុយឧទ្ទិសជូនបុព្វការីជន
មិនខុសពីប្រពៃណីចិននោះទេ វៀតណាមតែងតែប្រើក្រដាសលុយក្លែងក្លាយសម្រាប់ដុតឧទ្ទិសដល់បុព្វការីជនដែលបានស្លាប់ទៅ។ លុយក្លែងក្លាយ ឬលុយខ្មោចទាំងនោះមានផលិតជាច្រើនប្រភេទដូចជា ប្រាក់យ៉េន ប្រាក់ដុង ប្រាក់បាត និងដុល្លារអាមេរិកជាដើម។ គេជឿថា ជីដូនជីតាអាចយកប្រាក់នេះទៅចាយនៅជាតិក្រោយ រីឯអ្នកខ្លះទៀតជឿថា ប្រាក់ខ្មោចជាប្រាក់ឧទ្ទិសដល់ញាតិការដើម្បីបំពេញបំណងប្រាថ្នាឱ្យកូនចៅរកស៊ីមានបាន។
៣. ហាមស្ត្រីមានផ្ទៃពោះចូលរួមពិធីមង្គលការឬពិធីបុណ្យសព

ស្ត្រីមានផ្ទៃពោះមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីមង្គលការឡើយ ដោយសារតាមជំនឿ ស្រ្តីមានគភ៌ ជាមនុស្សនាំសំណាងអាក្រក់ សម្រាប់គូស្វាមីភរិយាងថ្មីថ្មោង។ នាងក៏មិនអនុញ្ញាតឱ្យចូលរួមបុណ្យសពនោះទេ ក្រែងលោទារកកើតមកក្លាយជាក្មេងយំមិនឈប់។ ស្ត្រីមានផ្ទៃពោះក៏មិនគួរគេងអង្រឹងដែរ បើមិនដូច្នោះទេ កូននឹងក្លាយជាក្មេងកម្ជិល ហើយនាងត្រូវចៀសវាងទៅវត្តអារាម ដើម្បីបង្ការការខឹងសម្បារពីវិញ្ញាណអាក្រក់ដែលរស់នៅទីនោះ។
៤. បញ្ចៀសសំណាងអាក្រក់ជាមួយស៊ុតទា
ស៊ុតទាផ្នែកក្រហម ត្រូវបានវៀតណាមឱ្យឈ្មោះថា “hột vịt lộn” ដែលវាជាគ្រឿងក្លែមពេញនិយមនៅក្នុងស្រុក ជាពិសេសវាត្រូវបានគេប្រើជាមធ្យោបាយដើម្បីបញ្ចៀសសំណាងអាក្រក់ផងដែរ។ ស៊ុតនេះលើកលែងតែញ៉ាំចំនួនសេស ទើបអាចត្រឡប់សំណាងអាក្រក់មកជាល្អវិញបាន តែបើញ៉ាំចំនួនគូ ឧបទ្រពចង្រៃនឹងត្រឡប់មករកអ្នកទ្វេដង។
៥. តាំងកញ្ចក់ក្លែងក្លាយនៅមុខផ្ទះ
គ្រួសារនៃជនជាតិវៀតណាមជឿជាក់យ៉ាងខ្លាំងទៅលើហុងស៊ុយតាំងកញ្ចក់។ តាំងពីបុរាណមកប្រជាជននេះ តែងប្រើកញ្ចក់ពិតក្ដី ក្លែងក្លាយក្ដី សម្រាប់តាំងនៅច្រកទ្វារផ្ទះ។ ការដាក់នៅលើទ្វារខាងមុខ គឺដើម្បីបំភ័យវិញ្ញាណអាក្រក់ឱ្យខ្លបខ្លាច ព្រោះពេលណាវាឆ្លុះ ឃើញខ្លួនវា វានឹងរត់ចេញពីផ្ទះអ្នកដោយឯកឯង។
យ៉ាងណាមិញ គេត្រណមមិនតាំងកញ្ចក់នៅជើងគ្រែក្បែរដំណេកទេ ព្រោះអាចនាំឱ្យសុបិនអាក្រក់ ឬកើតគ្រោះដល់ម្ចាស់ផ្ទះ។
៦. ហាមកាត់សក់មុនពេលប្រឡង

យោងតាមអ្នកស្រុកតំណាលតគ្នាថា ការកាត់សក់មិនត្រូវតាមពេលកំណត់អាចបណ្តាលឱ្យបាត់បង់ការចងចាំ។ ជាពិសេសសម្រាប់សិស្សានុសិស្ស ប្រសិនបើកាត់សក់មុនពេលប្រឡង ពួកគេអាចភ្លេចអ្វីៗដែលពួកគេបានរៀន។
៧. ម៉ូយកៅឆាយ (អតិថិជនទី១)
ម្ចាស់ហាងជនជាតិវៀតណាមជាច្រើនជឿជាក់ថា អតិថិជនដំបូងនៃថ្ងៃលក់នីមួយៗ នឹងហៅម៉ូយពេញមួយថ្ងៃ ជាពិសេសនឹងលក់ចំណេញច្រើនៗ។ ស្រុកយើងរមែងហៅថា កៅឆាយ ហ្នឹងឯង។ បើអតិថិជនដំបូងមកគ្រាន់មើល ឬតថ្លៃ នោះគេចាត់ទុកវាជាថ្ងៃស៊យបំផុត។ ដូច្នេះបើបានទៅលេងវៀតណាម បើសួរគេ ឬតថ្លៃគេហើយ ត្រូវតែទិញ ព្រោះអ្នកជាប្រផ្នូលល្អ ឬមិនល្អសម្រាប់ម្ចាស់ហាងទាំងឡាយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អបិយជំនឿប្លែកៗរបស់ថៃ ខ្លះស្រដៀងខ្មែរ ខ្លះមានតែនៅក្នុងប្រទេសគេប៉ុណ្ណោះ
ចុចអាន៖ អំណោយទាំង ៩ គេចៀសវាងជូនឱ្យគ្នា ព្រោះអាចនាំទុក្ខដល់អ្នកទទួល

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ