Connect with us

ព័ត៌មានអន្ដរជាតិ

ដំរីឯកាបំផុតរបស់ប៉ាគីស្ថាន បញ្ជូនមកសាងជីវិតថ្មីក្នុងប្រទេស កម្ពុជា នៅថ្ងៃនេះ

បានផុស

នៅ

អ្នកស្រឡាញ់សត្វ សិល្បករនិងមន្រ្តីរដ្ឋាភិបាលបានចូលរួមក្នុងពិធីមួយនៅថ្ងៃចន្ទនេះក្នុងរដ្ឋធានីរបស់ប្រទេសប៉ាគីស្ថានដើម្បីមើលដំរីឯកោបំផុតរបស់ប្រទេសនេះនៅពេលវាចាកចេញមកកាន់ទីជម្រកសត្វព្រៃនៅក្នុងប្រទេសកម្ពុជាសម្រាប់កសាងជីវិតថ្មីនិងចំណាយពេលវេលាសេសសល់ក្នុងជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំរីតែមួយគត់របស់រដ្ឋធានី ឥស្លាម៉ាបាដ ឈ្មោះ Kaavan បានធ្វើដំណើរមកប្រទេសកម្ពុជាតាមយន្ដហោះពិសេសរបស់រុស្ស៊ីចេញពីមូលដ្ឋានទ័ពអាកាសមួយ។

ការចាកចេញរបស់វាដែលដើមឡើយគ្រោងនឹងធ្វើនៅល្ងាចថ្ងៃអាទិត្យគឺត្រូវបានពន្យារពេលជាច្រើនម៉ោងរហូតដល់ព្រឹកថ្ងៃចន្ទដោយសារតែហេតុផលបច្ចេកទេសមួយចំនួន។

ពេទ្យសត្វមួយក្រុមក៏កំពុងអមដំណើរដំរីអាយុ៣៦ឆ្នាំមួយក្បាលនេះមកកាន់ប្រទេសកម្ពុជាផងដែរ។ ដំរីនឹងត្រូវ​ព្រលែងឲ្យរស់នៅ ក្នុងព្រៃធម្មជាតិ ខេត្តឧត្តរមានជ័យ។

តុលាការប៉ាគីស្ថានកាលពីខែឧសភាបានបញ្ជាឲ្យអាជ្ញាធរសត្វព្រៃដោះលែងនិងបញ្ជូនដំរី Kaavan។ ដំរីនេះត្រូវឯកោបន្ទាប់ពីការស្លាប់របស់ដៃគូរបស់វាឈ្មោះ “Saheli” ក្នុងឆ្នាំ២០១២។

ដោយត្រូវបានផ្តល់រង្វាន់ដោយរដ្ឋាភិបាលស្រីលង្កាក្នុងឆ្នាំ១៩៨៥ក្នុងនាមជាកូនដំរីអាយុមួយឆ្នាំ Kaavan បានក្លាយជាប្រធានបទនៃយុទ្ធនាការសិទ្ធិកម្រិតខ្ពស់បន្ទាប់ពីវាត្រូវបានបង្ហាញក្នុងឆ្នាំ២០១៥ថា ត្រូវបានគេដាក់ច្រវាក់ជាទៀងទាត់អស់រយៈពេលជាច្រើនម៉ោងក្នុងមួយថ្ងៃ។

រូបភាពរបស់ Kaavan បានបង្កឲ្យមានការថ្កោលទោសជាសកលដោយទាមទារការដោះលែងដំរីទៅជម្រកសត្វព្រៃ។ សកម្មជនក៏បានដាក់ញត្តិមួយក្នុងឆ្នាំ២០១៦ដែលត្រូវបានគាំទ្រដោយមនុស្សជាង២០ម៉ឺននាក់នៅទូទាំងពិភពលោក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

ចុចអាន៖ ប្រទះឃើញហ្វូងដំរីព្រៃនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

ចុចអាន៖ ដំរី Kaavan ដែលល្បី នៅប្រទេសប៉ាគីស្ថាន នឹងបញ្ជូនមកកម្ពុជានៅចុងខែវិច្ឆិកានេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

សម្ដេចធិបតី ថា រដ្ឋាភិបាលនៅឈរខាងអ្នកធុរកិច្ចជានិច្ច តាមរយៈការជួយគាំទ្រគ្រប់ជំហាន

ព័ត៌មានជាតិ៧ នាទីutes មុន

ឈានដល់កា​រប្រមូលផលម្ទេសលើកទី២ ឈ្មួញទម្លាក់ថ្លៃម្ទេស​ស្ទើរពាក់កណ្តាល

ជីវិតកម្សាន្ដ១១ នាទីutes មុន

លោក ទីវ តារារិទ្ធិ ត្រេកអរដែលសាធារណជនទទួលស្គាល់សេចក្តីព្យាយាមខ្លួន ក្នុងបេសកកម្មដើម្បីកុមារកម្ពុជា

ព័ត៌មានជាតិ១៨ នាទីutes មុន

ក្រសួងអប់រំ បានប្រកាសពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅប្រទេសថៃ

ព័ត៌មានជាតិ១៩ នាទីutes មុន

ចិន ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ដល់និស្សិតកម្ពុជា ៦៥ នាក់

Sokha Hotels

ព័ត៌មានពេញនិយម