Connect with us

ព័ត៌មានអន្ដរជាតិ

បាញ់បច្ចេកវិទ្យាវ៉ាក់សាំងចូលបន្លែ យកទៅដាំដុះបរិភោគ យកឈ្នះកូវីដ

បានផុស

នៅ

នៅពេលមនុស្សម្នាក់គិតអំពីវ៉ាក់សាំង ពួកគេតែងតែស្រមៃអំពីម្ជុលសឺរ៉ាំង និងភាពឈឺចាប់នៅលើដៃរបស់ពួកគេ។

រឿងនេះអាចនឹងផ្លាស់ប្តូរក្នុងពេលឆាប់ៗ ប្រសិនបើក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា រីវើសាយ (UCR) ទទួលបានជោគជ័យ ក្នុងការបាញ់បច្ចេកវិទ្យាវ៉ាក់សាំង mRNA ចូលតាមរយៈរុក្ខជាតិដែលអាចបរិភោគបាន។

Researchers at UC Riverside are developing a way to insert mRNA into a plant's chloroplasts in order to deliver vaccines orally via edible vegetables (file photo)

ពួកគេសង្ឃឹមថា ពួកគេអាចដាំបន្លែដែលអាចផ្តល់វ៉ាក់សាំង ជាមួយបច្ចេកវិទ្យាដូចគ្នាទៅនឹងបច្ចេកវិទ្យាដែលគេប្រើដើម្បីផលិតវ៉ាក់សាំង Pfizer-BioNTech និង Moderna អ៊ីចឹងដែរ។

រុក្ខជាតិអាចរលាយ ស្រួលជាងការចាក់វ៉ាក់សាំង ហើយការដឹកជញ្ជូននិងការផ្ទុកក៏ងាយស្រួលជាងមុនដែរ ព្រោះវ៉ាក់សាំងត្រូវរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងដើម្បីចៀសវាងការខូច។

ប្រសិនបើទទួលជោគជ័យ រុក្ខជាតិទាំងនេះអាចជាផលប្រយោជន៍ដល់ប្រទេសដែលមានប្រាក់ចំណូលទាប ដោយសារពួកគេងាយស្រួលរក្សាទុកនិងដឹកជញ្ជូនជាងវ៉ាក់សាំង។

បច្ចេកវិទ្យា mRNA ដែលត្រូវបានប្រើនៅក្នុងវ៉ាក់សាំង Pfizer និង Moderna និងមាននៅក្នុងរុក្ខជាតិ គឺមានតាំងពីយូរយារណាស់មកហើយ ប៉ុន្តែកម្រត្រូវបានប្រើក្នុងវិស័យវេជ្ជសាស្ត្រណាស់ ទើបតែពេលថ្មីៗនេះទេ។

វាធ្វើការ ដោយផ្តល់ការណែនាំដល់រាងកាយអំពីរបៀបបង្កើតសរសៃប្រូតេអ៊ីន។ នៅពេលប្រព័ន្ធភាពស៊ាំរបស់មនុស្សម្នាក់រកឃើញប្រូតេអ៊ីន វានឹងប្រឆាំងហើយបង្កើតភាពស៊ាំទៅនឹងប្រូតេអ៊ីន ប្រសិនបើវាលេចឡើងម្តងទៀតនៅក្នុងខ្លួនមនុស្សតាមរយៈការប៉ះពាល់មេរោគ។

Juan Pablo Giraldo (pictured) is leading the research, and says he believes it could 'have a huge impact on people's lives'
លោក Juan Pablo Giraldo អ្នកដឹកនាំការស្រាវជ្រាវនិងជាសាស្ត្រាចារ្យ នៅនាយកដ្ឋានវិទ្យាសាស្ត្ររុក្ខសាស្ត្រនិងរុក្ខជាតិរបស់ UCR
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Juan Pablo Giraldo អ្នកដឹកនាំការស្រាវជ្រាវនិងជាសាស្ត្រាចារ្យ នៅនាយកដ្ឋានវិទ្យាសាស្ត្ររុក្ខសាស្ត្រនិងរុក្ខជាតិរបស់ UCR បាននិយាយថា “រុក្ខជាតិតែមួយនឹងផលិត mRNA គ្រប់គ្រាន់ដើម្បីផ្តល់ជាវ៉ាក់សាំងការពារមនុស្សម្នាក់។ យើងកំពុងសាកល្បងវិធីសាស្រ្តនេះជាមួយស្ពៃខ្មៅនិងសាលាដ ហើយមានគោលដៅយូរអង្វែង ឲ្យប្រជាជនដាំវានៅក្នុងសួនរបស់ពួកគេ”។

ហើយនៅទីបំផុត កសិករអាចដាំដំណាំទាំងមូលបាន៕

ប្រែសម្រួល៖ Vann Vann

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អង្គការលើកលែងទោស រិះគន់ក្រុមហ៊ុនផលិតវ៉ាក់សាំង គិតលុយធំជាងជីវិតមនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

វៀតណាម នឹងរំលាយចោលក្រសួងចំនួន ៥

ព័ត៌មានជាតិ២ នាទីutes មុន

យុវជន៣ក្រុម ឈ្នះការប្រកួតប្រជែងក្នុងកម្មវិធីយុវជនឆ្ពោះទៅអាជីវកម្ម

ព័ត៌មានជាតិ៤ នាទីutes មុន

ខេត្ត​ក្រចេះ មាន​បេក្ខជន ៤៤ នាក់ ប្រឡង​ជាប់​មន្រ្តីកសិកម្ម តាំងចិត្ត​​យក​ចំណេះ​ជួយ​កសិករ​បង្កើន​ទិន្នផល និង​រកទីផ្សារ​

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

សិង្ហបុរី នឹង​លក់​ឧបករណ៍​ជួស​រកមេរោគ​អេដស៍​ឲ្យ​ប្រជាជនយក​ទៅ​តេស្ត​ដោយ​ខ្លួន​ឯង

ជីវិតកម្សាន្ដ២៤ នាទីutes មុន

កម្រឃើញ និសា បង្ហាញក្តីស្នេហ៍ជ្រាលជ្រៅចំពោះស្វាមី តែតាមរយៈបទ”ជីវិតតែមួយ” អ្នកគាំទ្រជ្រួតជ្រាបច្បាស់

Sokha Hotels

ព័ត៌មានពេញនិយម