KPT+
កំហុសធំៗ៦ ដែលយើងតែងធ្វើហួស កាលនៅវ័យក្រោម៣០ឆ្នាំ
កំហុសអ្វីខ្លះ?
១ ផ្តោតលើលទ្ធផលប្រឡង ជំនួសឱ្យការរៀនសូត្រយកចេះពិតប្រាកដ
សាលាគួរតែជាការរៀបចំល្អមួយសម្រាប់ជីវិត! ជាអកុសលមនុស្សវ័យក្មេងមិនដឹងពីរបៀបចាប់យក ពីព្រោះពួកគេនៅក្មេងនិងចូលចិត្តសប្បាយ។ យើងអ៊ីចឹងដែរអត់? កុំគិតថាសាលាមិនបានការឱ្យសោះ គិតខុស! ជំនាញសំខាន់បំផុតដែលគ្រប់គ្នាអាចយកចេញពីសាលាបាន គឺរបៀបរៀន វិធីសាស្ត្រត្រូវក្នុងការរៀន មិនមែនរៀនប៉ាតណាប៉ាតណីតាមចិត្តនឹកឃើញទេ!
២ មនុស្សវ័យក្រោម៣០ គិតថាIQឬទេពកោសល្យគឺគ្រប់គ្រាន់ដើម្បីទទួលជោគជ័យអាជីព
ជាការពិត ការខិតខំប្រឹងប្រែងរមែងអាចយកឈ្នះលើទេពកោសល្យបាន នៅពេលណាដែលទេពកោសល្យមិនមានវិន័យនិងមិនខិតខំបែរជាធ្វើលេងៗ ។ IQក៏ដូចគ្នា មានមនុស្សដែលមានបញ្ញាវាងវៃខ្ពស់ មិនមានចិត្តទូលាយទទួលយកអ្នកដទៃ ហើយឯកោគឺបរាជ័យ។
៣ ក្រោមវ័យ៣០ រមែងចិត្តក្មេងគំនិតក្មេង
វ័យនេះ ចូលចិត្តបះបោរប្រឆាំងនឹងឪពុកម្តាយ ទោះក្នុងរូបភាពណាក្តី គេចង់តែធ្វើតាមគំនិតខ្លួនឯង ដែលជាទូទៅនាំទៅរកចុងបញ្ចប់ពោរពេញដោយការសោកស្តាយ ។
បញ្ហាកើតឡើងនៅពេលពួកគេ កំពុងស្វែងរកអ្វីដែលប្លែក ឬលើសពីអ្វីដែលឪពុកម្គាយពួកគេធ្លាប់ឆ្លងកាត់ គេគិតថា ពួកគាត់មិនបានការ តែតាមការពិត គ្រួសារតែងតែជាទីដែលយើងអាចទុកចិត្តបានជាងគេ និងជាក្រុមមនុស្សដែលតែងរង់ចាំលើកទឹកចិត្តនិងអភ័យទោសឱ្យយើង លើសពីទីផ្សេងៗណាទំាងអស់។
៤ កំហុសដែលងាយជាប់បំណុល
ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏អាក្រក់បំផុតមួយដែលអាចកើតឡើងងាយ គឺក្នុងវ័យក្មេងព្រោះយើងគិតមិនដល់ទេថា នៅពេលដែលយើងខ្ចីលុយពីអនាគត គឺពេលវេលារបស់យើងលែងជារបស់យើងទៀតហើយ។ នរណាម្នាក់ដែលមានលុយឱ្យយើងខ្ចីនោះ គឺជាម្ចាស់ពេលវេលារបស់យើង ហើយរាល់ការខិតខំររបស់យើង គឺដើម្បីរកប្រាក់សងគេទំាងការនិងដើម។
៥ ពួកគេទុកសុភមង្គលស្មើ នឹងទឹកលុយ
នេះគឺជាកំហុសទូទៅមួយ ដែលយើងងាយនឹងគិតថា លុយដោះស្រាយបញ្ហាទាំងអស់បានប្រសិនបើយើងមានវាច្រើន។ ការពិតប្រាក់នឹងដោះស្រាយបញ្ហាជីវិតបានខ្លះ ប៉ុន្តែបញ្ហានានាដែលមនុស្សយើងជួប តែងតែង មានច្រើនជាងភាពតានតឹងដែលបណ្តាលមកពីបញ្ហាខាងសម្ភារៈ។ នោះហើយជាមូលហេតុដែលយើងឃើញមានការធ្លាក់ទឹកចិត្ត និងសម្លាប់ខ្លួន ក្នុងចំណោមអ្នកមាននិងមនុស្សល្បីឈ្មោះ។
៦ ពួកគេយកពេលទៅគិតពីអ្នកដទៃលើសការវិនិយោគអនាគតខ្លួនឯង
មនុស្សក្រោមវ័យ៣០ឆ្នាំ ភាគច្រើន គិតថាពួកគេមានពេលវេលាច្រើនទៀត ហើយគំនិតវិនិយោគលើខ្លួនឯង ច្រើននាំឱ្យឮកាលណា ឈឺក្បាលកាលហ្នឹង។ មនុស្សវ័យក្មេង បានចំណាយពេលទៅដោះស្រាយរឿងល្ងីល្ងើមួយចំនួនធំ ហើយរត់គេចវ៉េសពីរឿងធំៗដទៃដែលសំខាន់ៗបំផុតសម្រាប់អនាគតរបស់ពួកគេទៅវិញ។ ពួកគេយកចិត្តទុកដាក់ពីគំនិតនិងសម្តីអ្នកផ្សេងជាជាងកសាងភាពជាខ្លួនឯង៕
អត្ថបទ៖ ចម្រើន តារា
ចុចអាន៖ កំហុស៦នេះ ដែលមនុស្សភាគច្រើនបានចំណាយក្នុងជីវិតយុវវ័យរបស់គេ
ចុចអាន៖ ៤ យ៉ាង ត្រូវចេះសម្រាប់យុវជន២០ឆ្នាំផ្លាយ ដើម្បីឲ្យជីវិតប្រសើរឡើង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា