សុខភាព
រោគសញ្ញាស្តែងចេញទាំងនេះ បញ្ជាក់ថា អ្នកកំពុងកើតជំងឺកង្វះគ្រាប់ឈាមក្រហម!
គ្រាប់ឈាមក្រហម មានមុខងារដឹកអុកស៊ីសែនសម្រាប់ផ្គត់ផ្គង់ និងចិញ្ចឹមគ្រប់សរីរាង្គកាយរបស់មនុស្ស។ វាត្រូវបានផលិតចេញពីខួរឆ្អឹងក្រោមឥទ្ធិពលនៃការរួមផ្សំរបស់ អ័រម៉ូននិងអង់ហ្ស៊ីមមួយចំនួន ដែលមាននៅក្នុងសរីរាង្គផ្សេងៗ។ កង្វះគ្រាប់ឈាមក្រហម គឺជាមូលហេតុដែលអាចប៉ះពាល់ដល់បញ្ហាសុខភាព និងអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត។
១) រោគសញ្ញា៖
– ស្លេកស្លាំងខុសពីធម្មតា
– ហេវហត់ អស់កម្លាំង ល្ហិតល្ហៃ
– ឧស្សាហ៍វិលមុខ ធេងធោង ឈឺក្បាល
– ហ៊ឹងត្រចៀក
– ស្រវាំងភ្នែក
– ញ័រដើមទ្រូង បេះដូងលោតញាប់ ចុកទ្រូង
– ដង្ហក់ ឆាប់ហត់ ខុសធម្មតា
២) មូលហេតុ៖
ក) ការបាត់បង់គ្រាប់ឈាមក្រហមដោយសារ៖
– ការហូរឈាមបណ្តាលមកពីមូលហេតុផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ របួស ការហូរឈាមតាមសរីរាង្គនានា ក្នុងនិងក្រៅខ្លួន ។ល។
– ជំងឺគ្រាប់ឈាមក្រហម (Hemoglobinopathy) ធ្វើឲ្យគ្រាប់ឈាមមិនមានគុណភាព និងងាយបែកខូច
– ការរលាកផ្សេងៗ ដោយសារបាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬ ពពួកផ្សិត
– ចំពោះស្ត្រីអាចបណ្តាលមកពីវិបត្តិអ័រម៉ូន ដែលធ្វើឲ្យមានការធ្លាក់ឈាមរដូវច្រើន និងយូរខុសពីប្រក្រតី
– ស្ត្រីមានគភ៌
ខ) ការផលិតគ្រាប់ឈាមក្រហមថយចុះ៖
– ជំងឺខ្សោយខួរឆ្អឹង ដែលបណ្តាលមកពីសារជាតិពុលមួយចំនួនដូចជាសំណថ្នាំសម្លាប់សត្វល្អិត ថ្នាំបាញ់ដំណាំផ្សេងៗការប្រើប្រាស់ឱសថព្យាបាលមិនត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រជាពិសេសថ្នាំផ្សះ។
– កង្វះអាហារូបត្ថម្ភផ្សេងៗដូចជា ខ្វះជាតិដែក ខ្វះវីតាមីន B12 ។ល។
– ជំងឺក្រពេញ អ័រម៉ូនទីរ៉ូអ៊ីដ Hypothyroïdie
– ជំងឺខ្សោយតម្រងនោម (Kidney failure)
– ជំងឺមហារីកគ្រាប់ឈាម
– ជំងឺមហារីកផ្សេងៗ។
៣) ដំណោះស្រាយ៖
លោកអ្នកគួរតែមកពិគ្រោះជំងឺជាមួយក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរកពីមូលហេតុនៃជំងឺបង្កពិតប្រាកដ តាមរយៈការធ្វើតេស្តឈាមឬករណីខ្លះអាចនឹងឈានទៅដល់ការបឺតខួរឆ្អឹងយកទៅពិនិត្យនៅមន្ទីរពិសោធន៍ ដើម្បីឈានទៅរកការព្យាបាលដ៏ត្រឹមត្រូវ។
ចំពោះការព្យាបាលកង្វះគ្រាប់ឈាមក្រហម មិនមែនគ្រាន់តែជាការដាក់បញ្ចូលឈាមឬឲ្យថ្នាំជាតិដែកនោះទេ។ ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវនិងព្យាបាលទៅតាមមគ្គុទេសព្យាបាលជាសកល (Universal Guideline) ទើបអាចឲ្យអ្នកជំងឺទទួលបាននូវការជាសះស្បើយបាន។
“ រកឃើញទាន់ពេល ព្យាបាលដោយក្រុមគ្រូពេទ្យជំនាញ ឆាប់ជាសះស្បើយ ”៕
អត្ថបទ៖ រស្មី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ