ព័ត៌មានជាតិ
ក្រសួងចាប់ផ្ដើមចាក់វ៉ាក់សាំងដល់ អ្នកជាសះស្បើយពីជំងឺកូវីដ ចាប់ពី ៤ ខែឡើងទៅ
ក្រសួងសុខាភិបាល បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋដែលមានអាយុ ៦ឆ្នាំ ឡើងដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ចាប់ពី ៤ខែ ឡើងទៅ ដើម្បីបង្កើនភាពស៊ាំទប់ទល់ នឹងជំងឺកូវីដ១៩។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានបញ្ជាក់ថា ការចាប់ផ្ដើមចាក់នេះ បន្ទាប់ពីការណែនាំ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងអនុសាសន៍របស់អង្គការសុខភាពពិភពលោក ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ដលល់អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩។
គ.វ.ក-១៩ អំពាវនាវឱ្យពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី៦ឆ្នាំឡើង ដែលព្យាបាលជាសះស្បើយពីជំងឺកូរីដ-១៩ ចាប់ពី ៤ ខែ ឡើង ហើយមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ សូមទៅចាក់វ៉ាក់សាំងកូរី-១៩ ដោយស្ម័គ្រចិត្ត នៅតាមទីតាំងចាក់វ៉ាក់សាំងដែលបានកំណត់។

ចំពោះមន្ត្រីរាជការថ្នាក់ជាតិដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីង-១៩ ចាប់ពី៤ខែឡើង ហើយមិនទាន់ បានចាក់វ៉ាក់សាំងកូន ១៥សូមអញ្ជើញទៅចាក់វ៉ាក់ នៅពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។
ចំពោះមន្ត្រីរាជការថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋទូទៅដែលស្ថិតនៅក្រោមរដ្ឋបាលរាជធានី-ខេត្តបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ ចាប់ពី៤ខែឡើង ហើយមិនទាន់បានយក់វ៉ាក់សាំង សូម អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩នៅតាមមន្ទីរពេទ្យបង្អែករាជធានីខេត្ត និងនៅតាមបណ្តាទីតាំងចាក់វ៉ាក់សាំងមួយចំនួនទៀតដែលរដ្ឋបាលរាជធានីខេត្តកំពុងបើកដំណើរចាក់វ៉ាក់សាំងកូវីដ-១៩ ជួនប្រជាពលរដ្ឋ ដែលនៅសេសសល់៕
សេចក្ដីជូនព័ត៌មានពិស្ដារខាងក្រោម៖


អត្ថបទៈ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ