Connect with us

អាជីព

ទង្វើមួយចំនួនរបស់ចៅហ្វាយនាយនាំឱ្យកូនចៅគ្មានកម្លាំងធ្វើការ

បានផុស

នៅ

បុគ្គលិកគ្មានកម្លាំងធ្វើការ​ ធ្វើការមិនស្វាហាប់ ឬឈានដល់បាក់ទឹកចិត្ត អាចបណ្ដាលមកពីទង្វើមិនល្អខ្លះរបស់មេកោយនេះឯង។ បុគ្គលិកចរិតយ៉ាប់ជារឿងមួយ តែបើចៅហ្វាយចរិតយ៉ាប់ទៀត រឹតតែបន្ថែមភាពអន់ថយដល់ស្ថាប័ន។ ហើយទង្វើប៉ុន្មាននេះ ជាទង្វើដែលមេដឹកនាំល្អមិនគួរបង្ហាញនៅកន្លែងធ្វើការឡើយ ដែលវាអាចនាំឱ្យកូនចៅទៅជាលែងចង់ធ្វើការ។

១. និយាយ​ផ្សេង​ ​ធ្វើ​ផ្សឹង​

This is the No. 1 sign of a boss you don't want to work for, says career  expert
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់បុគ្គលិកឱ្យទៅឆ្វេង តែខ្លួនឯងទៅស្ដាំ បែបនេះធ្វើឱ្យកូនចៅវ៉ល់អស់ហើយ។ ស្ថាប័នមួយប្រៀបដូចទូកកណ្ដាលទន្លេដែលជិះរួមគ្នា ហើយបើចង់ទៅដល់គោលដៅ លុះណាទាំងមេទាំងកូន ចូកចែវព្រមៗគ្នា មិនមែនបានតែបង្គាប់បញ្ជារ ដល់ពេលអនុវត្តទៅជារឿងផ្សេងនោះទេ។  

២. ត្បិត​ត្បៀត​ចំណាយ​ជ្រុល

Signs Your Boss Hates You (And What To Do About It) | Reader's Digest

នៅ​ពេល​​សម្ភារការិយាល័យ​ ​ខ្វះខាត​ឬខូចជាដើម​ ច្បាស់​ណាស់​ថា ត្រូវបន្ថែមឬជួសជុល។ ផ្ទុយទៅវិញ មេកោយសុំ​ប្រាក់ចំណាយមិនបាន ​សម្ភារខ្វះមុខខ្វះក្រោយ ការងារ​មុខតែ​មិន​មាន​ប្រសិទ្ធ​ភាព​ឡើយ​។ ការ​ចំណាយ​លុយ​កាក់​​តឹងតែង​ពេក ​ធ្វើ​ឱ្យ​បុគ្គលិក​​យ៉ាប់​ចិត្ត​ខ្លាំង​ណាស់។​

៣. ទាមទារតម្រូវការខ្ពស់ពេកពីបុគ្គលិក

Asian employers should rethink on the culture of long working hours

កំហុសមួយរបស់មេដឹកនាំ​ គឺ​រំពឹ​ង​ចង់​ឱ្យបុគ្គលិកខ្លួនបំពេញស្ដង់ដារខ្ពស់ពេក រហូតដល់ពួកគេធ្វើមិនបាន ពួកគេបែរជាបាក់ទឹកចិត្តទៅវិញ។ ឯមេខ្លះខ្លួនធ្វើបាន១០ ចង់ឱ្យបុគ្គលិកបាន១០ដែរ ​វាមិនមែនជា​រឿង​ទៅ​រួច​ងាយនោះទេ។ មនុស្ស​ផ្សេង​គ្នា ​តែងតែ​មាន​គំនិត​ផ្សេង​គ្នា​ សមត្ថភាពផ្សេងគ្នា ហើយ​ភាព​ផ្សេង​គ្នា​នេះ​ហើយ​ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​​ដំណើរ​ការ​បានល្អ​។

៤. ដឹក​នាំចង្អៀតចង្អល់

Black Companies - The Dark Side Of Japanese Working Culture - tsunagu Local

​ជួល​​មនុស្សមកធ្វើការ រួចពន្លែងចោល ចង់បុគ្គលិកធ្វើកើតឬមិនកើត ក៏ហីទៅ។ បើធ្វើមិនកើតទេ ដេញចេញប៉ុណ្ណឹងឯង។ ខ្វះការណែនាំ ខ្វះការហ្វឹកហ្វឺន ខ្វះការលើកទឹកចិត្ត ជាចំណុចខ្សោយរបស់ចៅហ្វាយ ដែលនាំឱ្យកូនចៅ ពិបាកទ្រាំធ្វើការបន្តទៀត។  ពេលខ្លះប្រកាន់កំហុសជ្រុល បណ្ដាលឱ្យបុគ្គលិកខ្វះទំនុកចិត្ត ហើយប៉ះពាល់ដល់ផលិតភាពការងារ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ទម្លាប់មិនល្អទាំង ៥ របស់ថៅកែៗដែលកំពុងធ្វើឲ្យកូនចៅរត់ចោលអស់

ចុចអាន៖ ចរិតយ៉ាប់ ៥ យ៉ាង ទោះធ្វើការកន្លែងណាក៏ស្គាល់តែភាពបរាជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៣ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍២០ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម