Connect with us

ព័ត៌មានអន្ដរជាតិ

ជំងឺកាចសាហាវមួយដែលធន់នឹងថ្នាំព្យាបាលកំពុងរាលដាលខ្លាំងនៅ អាហ្វ្រិកខាងកើត

បានផុស

នៅ

អ្នកស្រាវជ្រាវអន្តរជាតិមួយក្រុមបានរកឃើញថា ជំងឺគ្រុនចាញ់ដែលធន់នឹងថ្នាំមានប្រសិទ្ធភាពបំផុតមួយក្នុងការព្យាបាលជំងឺនេះ កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅអាហ្វ្រិកខាងកើត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមមួយដែលរួមបញ្ចូលទាំងអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Juntendo របស់ប្រទេសជប៉ុន និងសាកលវិទ្យាល័យ Gulu របស់ប្រទេសអ៊ូហ្គង់ដា កំពុងសិក្សាពីការរីករាលដាលយ៉ាងឆាប់រហ័ស នៃជំងឺគ្រុនចាញ់ដែលធន់នឹងថ្នាំអាតេមីស៊ីនីន (Artemisinin) នៅក្នុងប្រទេសអ៊ូហ្គង់ដា ។

នៅក្នុងលទ្ធផលនៃការស្ទង់មតិរបស់ពួកគេ ដែលត្រូវបានចុះផ្សាយដោយទស្សនាវដ្តី New England Journal of Medicine ក្រុមនេះនិយាយថា អ្នកជំងឺ ១៤ នាក់ ឬ ៥.៨ ភាគរយនៃអ្នកជំងឺ ២៤០ នាក់នៅក្នុងការសិក្សានេះបានបង្ហាញភស្តុតាងនៃភាពធន់របស់ថ្នាំអាតេមីស៊ីនីន ។

ក្រុមអ្នកស្រាវជ្រាវបាននិយាយទៀតថា អ្នកជំងឺ ១៣ នាក់ក្នុងចំណោម ១៤ នាក់បានឆ្លងមេរោគប៉ារ៉ាស៊ីតមួយនេះ ជាមួយនឹងលក្ខណៈវិវត្តថ្មីដែលទាក់ទងនឹងភាពធន់ទ្រាំរបស់ថ្នាំអាតេមីស៊ីនីន ។

ក្រុមស្រាវជ្រាវនេះបានរាយការណ៍ជាលើកដំបូងអំពីការលេចឡើង នូវជំងឺគ្រុនចាញ់ដែលធន់នឹងថ្នាំអាតេមីស៊ីនីនកាលពី ៣ ឆ្នាំមុន ។ ក្រុមនេះនិយាយថា ការស្រាវជ្រាវចុងក្រោយបានបញ្ជាក់ថា ជំងឺគ្រុនចាញ់ដែលធន់នឹងថ្នាំអាតេមីស៊ីនីន កំពុងរីករាលដាលយ៉ាងឆាប់រហ័ស ។

គួរបញ្ជាក់ថា ជំងឺគ្រុនចាញ់ដែលជាជំងឺបង្កឡើងដោយមូសខ្លា ត្រូវបានគេចាត់ទុកថាជាជំងឺឆ្លងមួយក្នុងចំណោមជំងឺឆ្លងធំៗទាំង ៣ រួមទាំងជំងឺរបេង និងអេដស៍ ។

ទន្ទឹមនោះ អង្គការសុខភាពពិភពលោក (WHO) និយាយថា ជារៀងរាល់ឆ្នាំមនុស្សជាង ២០០ លាននាក់នៅជុំវិញពិភពលោកបានឆ្លងជំងឺគ្រុនចាញ់ ហើយមនុស្សជាង ៤០ ម៉ឺននាក់បានស្លាប់ដោយសារជំងឺនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ WHO ត្រៀមកម្ចាត់ជំងឺកាចសាហាវមួយនេះនៅត្រឹមឆ្នាំ ២០២៥

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ១៧ នាទីutes មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍១ ម៉ោង មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ?

Sokha Hotels

ព័ត៌មានពេញនិយម