Connect with us

ព័ត៌មានជាតិ

មកដល់ពេលនេះ ខេត្តបាត់ដំបង រកឃើញព្រះសង្ឃ១៥អង្គឆ្លងកូវីដ-១៩

បានផុស

នៅ

រដ្ឋបាលខេត្តបាត់ដំបង អំពាវនាវប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន កុំធ្វេសប្រហែសបង្ការខ្លួនពីជំងឺកូវីដ-១៩ ខណៈខេត្តបានរកឃើញព្រះសង្ឃចំនួន ១៥អង្គឆ្លងកូវីដ-១៩ ទន្ទឹមពេលតាអាចារ្យ គណៈកម្មការវត្ត និងអ្នកពាក់ព័ន្ធដទៃកំពុងធ្វើចត្តាឡីស័ក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សឿម ប៊ុនរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី២៣ ខែកញ្ញានេះថា​​​ ជំងឺកូវីដ-១៩ មិនទាន់ស្រាកស្រាន្តនៅឡើយ ថ្វីដ្បិតតែរាជរដ្ឋាភិបាលខិតខំទប់ស្កាត់ ដោយប្រើវិធានការអប់រំផង វិធានការរដ្ឋបាលផង វិធានការច្បាប់ផងក្ដី ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនតូចនៅអនុវត្តសកម្មភាពរស់នៅដូចធម្មតា។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង មានប្រសាសន៍បន្តថា ការពិតយើងកំពុងរស់នៅក្នុងសម័យកាលនៃការឆ្លងរីករាលដាលនៃកូវីដ-១៩ ដែលយើងត្រូវសម្រួលឥរិយាបទការរស់នៅប្រចាំថ្ងៃតាមបែបគន្លងថ្មី ព្រោះបើយើងធ្វើប្រហែស ជំងឺកូវីដនឹងងាយរាលដាលដល់សហគមន៍ ជាក់ស្ដែងថ្មីៗនេះ មានការរាលដាលចូលដល់ព្រះសង្ឃហើយ។

លោក សឿម ប៊ុនរិទ្ធ មានប្រសាសន៍បញ្ជាក់បន្តថា៖ “​ការរកឃើញការឆ្លងនោះនៅថ្មីៗនេះ មុនរដូវកាន់បិណ្ឌតែ២ថ្ងៃទេ វត្ត គិរីរតនៈ ស្ថិតនៅទីរួមស្រុកកំរៀង។ ឥឡូវវត្តត្រូវបានបិទខ្ទប់រយៈពេល១៤ថ្ងៃ មិនអនុញ្ញាតឱ្យរៀបចំពិធីកាន់បិណ្ឌនោះទេ”។

លោក មានប្រសាសន៍បន្តថា៖ “មានតែវត្តមួយនេះទេក្នុងខេត្តបាត់ដំបង ដែលបានឆ្លងព្រះសង្ឃចំនួន១៥អង្គ ហើយព្រះសង្ឃនៅព្យាបាលក្នុងវត្តផ្ទាល់ ព្រះសង្ឃដទៃទៀតឱ្យធ្វើចត្តាឡីស័កក្នុងវត្ត ហើយអាជ្ញាធរហ៊ុមព័ទ្ធខ្សែការពារ មិនឱ្យពុទ្ធបរិស័ទ ទំនាក់ទំនង។ គណៈកម្មការវត្ត តាអាចារ្យ យាយជី ពុទ្ធបរិស័ទ  អ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយព្រះសង្ឃដែលឆ្លងជំងឺកូវីដ-១៩ តម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃដែរ ដើម្បីតាមដានសុខភាព”។

​អភិបាលខេត្តបាត់ដំបងរូបនេះ បានបង្ហាញថា ខេត្តបានដាក់វិធានការរដ្ឋបាលខេត្តគឺមិនឱ្យប្រមូលផ្ដុំគ្នាលើសពី១០នាក់។ បើប្រជាពលរដ្ឋមានជំនឿសាសនា ក៏មានចុះ ប៉ុន្តែសូមអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន នៅកន្លែងរៀបចំពិធីបុណ្យទាន ត្រូវរៀបចំកន្លែងអង្គុយឱ្យមានគម្លាតពី១,៥ម៉ែត្រ ទៅ២ម៉ែត្រ ហើយត្រូវត្រៀមជែល អាល់កុល ហើយពាក់ម៉ាស ទាំងព្រះសង្ឃ ទាំងអាចារ្យ ទាំងគណៈកម្មការវត្ត ទាំងពុទ្ធបរិស័ទ។

លោក សឿម ប៊ុនរិទ្ធ មានប្រសាសន៍ថា៖ “ហើយក៏សូមអំពាវនាវ គណៈកម្មការវត្ត និងចៅអធិការវត្ត ជួយណែនាំ ចំពោះព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទបន្ថែមទៀត ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ប្រកាន់ខ្ជាប់នូវគោលការណ៍សុខាភិបាល និងតាមការណែនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី គឺអនុវត្តជាប់ជាប្រចាំ ៣ការពារ៣កុំ។”។

ជាទូទៅ ពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ រដ្ឋបាលខេត្តបាត់ដំបង បានតម្រូវឱ្យវត្តមានការវាស់កម្ដៅ និងបាញ់អាល់កុលពុទ្ធបរិស័ទមុនចូលវត្ត ដែលការតម្រូវនេះអាចអនុវត្តបានចំពោះវត្តក្នុងក្រុង និងទីរួមស្រុក ប៉ុន្តែនៅវត្តខ្លះអត្តខាត់ ឬវត្តនៅជនបទតំបន់ដាចឆ្ងាយ ពុំមានឧបរករណ៍គ្រប់គ្រាន់ ដែលតម្រូវឱ្យរក្សាគម្លាត និងពាក់ម៉ាសជាចម្បង៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ​បើកកិច្ចប្រជុំបូកសរុបលទ្ធផល​ប្រចាំឆ្នាំ​របស់​ក្រុម​អធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល

សន្តិសុខសង្គម៦ ម៉ោង មុន

មេការ​សំណង់​ជនជាតិ​ចិន​ម្នាក់ ធ្លាក់​ពី​ជាន់​ទី៤២ នៃអគារ ខុនដូ កំពុង​សាងសង់ នៅ​មូលដ្ឋាន​ខណ្ឌបឹងកេងកង

ចរាចរណ៍៧ ម៉ោង មុន

ករណី​គ្រោះថ្នាក់​ចរាចរណ៍រវាងរថយន្ត​ និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសម្នាក់វ័យ២៨ឆ្នាំ នៅខេត្តកំពង់ចាម ស្លាប់ដោយសារជំងឺផ្តាសាយបក្សី ក្រោយបរិភោគសត្វមាន់ឈឺ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក យិត ស៊ុនណារ៉ា ណែនាំឱ្យលោក តាតសុវណ្ណ នាយកថ្មីសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងត្រូវបន្តដឹកនាំដោយប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម