ព័ត៌មានជាតិ
អាជ្ញាធរបន្ទាយមានជ័យ ចាប់ផ្តើមជម្លៀស ពលរដ្ឋរស់នៅតាមមាត់ស្ទឹង លិចទឹកច្រើនគ្រួសារ ទៅរកទីទួលសុវត្ថិភាព
ប្រជាពលរដ្ឋរងគ្រោះដោយលិចទឹកជំនន់ រស់នៅតាមដងស្ទឹងសិរីសោភ័ណ និងស្ទឹងមង្គលបូរី ក្នុងនោះ មានក្រុង ក្នុង សង្កាត់ព្រះពន្លា និងសង្កាត់ អូរអំបិល ឃុំបត់ត្រង់ ជាច្រើនគ្រួសារមករស់នៅទីទួលសុវត្តិភាព នៅល្ងាច ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១។
លោក ហុឹល រ៉ាយ៉ា អភិក្រុងសិរីសោភ័ណបានប្រាប់ អ្នកយកព័ត៍មានឲ្យដឹងថាដោយសារ៣ថ្ងៃនេះមានភ្លៀងធ្លាក់ជាប់ៗគ្នាព្រមទាំងថៃបើកបង្ហូរទឹកមកពីលើទៀតធ្វើឲ្យទឹកហក់ឡើងខ្លាំងមានផ្ទះប្រជាពលរដ្ឋលិចបណ្តើរៗអាជ្ញាធរក្រុងសិរីសោភ័ណបានជម្លៀស ប្រជាពលរដ្ឋលិចនោះមករស់នៅទីទួសសុវត្តិភាពហើយ។
លោក រ័ត្ន ដាស៊ីណង់ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា បងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរីបានលិចជាបណ្តើរៗហើយក្នុងនេះលោកបានជម្លៀស ប្រជាពលរដ្ឋ ដឹកជញ្ជូនទូក កាណូត មករស់នៅទីទួលសុវត្ថិភាពកន្លែងផ្លូវវាងក្រុងជាបណ្តើរផងដែរ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារបានចុះពិនិត្យពិស្ថានភាពទឹកបានប្រាប់ឲ្យដឹងថា ក្រោយពីមានភ្លៀងធំធ្លាក់មកជាប់ៗគ្នា៣ថ្ងៃស្រាប់តែទឹកស្ទឹងសិរីសោភ័ណហក់ឡើងយ៉ាងខ្លាំងនៅខ្វះតែ កន្លះម៉ែត្រទឹកអាចឡើងដល់ឆ្នាំមុនហើយ។
តែតំបន់វាលទំនាប ភូមិ តាមមាត់អូរ ស្ទឹងលិចតែ មិនទាន់ប៉ះពាល់ដល់អាយុជីវិតសត្វនិងហេដ្ឋារចនាសម្ព័ន្ធនោះឡើយ។
ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំងអស់ខាងលើនោះត្រូវបានរដ្ឋបាលខេត្ត ក្រុង ស្រុកបានជម្លៀសទៅទីទួលសុវត្ថិភាពអស់ហើយថែមទាំងបានចែកស្បៀងឲ្យទុកបរិភោគទៀតផង៕
អត្ថបទៈ វ៉ាន់ ណាង
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត