Connect with us

ព័ត៌មានជាតិ

ផ្លូវ​ជាតិ​លេខ ៥ បាត់ដំបង-សិរីសោភ័ណ ជិះ​ទៅមក​​លែង​ស្ទះ បើក​ឲ្យ​ចរាចរណ៍ ២ ទៅ ២ មក

បានផុស

នៅ

កំណាត់​ផ្លូវជាតិលេខ៥ (បាត់ដំបង-សិរីសោភណ័) ដែល​មានប្រវែង​ជិត​ ១០០ គីឡូម៉ែត្រ បាន​​បើក​ឲ្យ​ធ្វើចរាចរពេញលេញ​នៅថ្ងៃនេះ។ នេះ​បើ​តាមលោកព្រួញ រិទ្ធិ ប្រធានមន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បាត់ដំបង​បាន​ប្រាប់​កម្ពុជា​ថ្មីតាមទូរសព្ទ​​នៅ​មុននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោកព្រួញ រិទ្ធិ កំណាត់ផ្លូវ​ជាតិ​លេខ ៥ ពីក្រុង​បាត់ដំបង ទៅ​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ បាន​បញ្ចប់​ការ​សាងសង់​​ទាំង​ស្រុង​យ៉ាង​រឹងមាំ ក្រោមជំនួញ​ដោយ​​រដ្ឋាភិបាល​​ជប៉ុន។

ប្រធាន​មន្ទីរ​សាធាណរការ​​ខេត្ត​បាត់ដំបងបាន​ឲ្យ​ដឹង​បន្ត​ថា កន្លងទៅ​កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ ​បើក​ឲ្យប្រើប្រាស់​តែ​មួយ​ជំហៀងលើ​គន្លង​​តែ​មួយ នាំំ​ឲ្យ​មានការ​កកស្ទះ​ មិនសូវសុវត្ថិភាពសម្រាប់​ការ​ធ្វើ​ដំណើរ​។ ក្រោយ​ការ​បើក​ឲ្យ​ចរាចរណ៍ពេញលេញ នឹង​ចែក​គន្លងគ្នាដាច់​​ពីរទៅពីរមក មិន​អាច​ជិះ​បញ្រ្ចាស​ដូច​មុនទៀត​បានទេ។

លោក សួស សុភ័ក្រ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​លើក​ប្រយោជន៍​ពី​ការដាក់​ឲ្យ​ប្រើប្រាស់កំណាត់​ផ្លូវ​ជាតិ​លេខ ៥ បាត់ដំបង សិរីសោភ័ណ នឹង​បង្កើត​​លំហូរ​​ទេសចរណ៍​​​និងការ​ដឹកជញ្ជូន ដោយសារ​ផ្លូវ​នេះ​មាន​​ភាព​ធំ​ទូលាយ​ងាយស្រួល​ធ្វើ​ដំណើរ។

លោកបន្ត​ថា​ ការ​ដាក់​ឲ្យ​ដំណើរការ​កំណាត់​ផ្លូវមួយ​ខ្សែ​​នេះ​ ជាការបើក​ច្រក​សេដ្ឋកិច្ច​ធំ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ ​ត​ភ្ជាប់​បណ្តាញ​ដឹកជញ្ជូនជាមួយ​​បណ្តា​ប្រទេស​​ក្នុង​តំបន់។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើមសាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៣៦៦ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥០០ លានដុល្លារ អាមេរិក។

ចំពោះ​ការ​សាងសង់​ពង្រីក​ពី​២​គន្លង​ទៅ​៤​គន្លង មាន​ទទឹង​សរុប​២៣​ម៉ែត្រ ​ក្រាល​ដោយ​​កៅស៊ូ AC (Asphalt Concrete) និង​មាន​សួនច្បារ​កណ្តាល។

ការស្ថាបនាត្រូវបានបែងចែកជាបីផ្នែកធំៗគឺ៖ ភាគខាងជើង ភាគខាង ត្បូង និងភាគកណ្តាល។ ដោយឡែក​កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ បាន​បញ្ចប់​ការសាងសង់​ទាំំង​ស្រុង នឹងបើក​ឲ្យប្រើប្រាស់ពេញលេញនៅ​ថ្ងៃនេះ។

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

ក្រសួងអប់រំ៖ កម្មវិធីប្រកួតអប់រំបង្កើតហ្គេម បង្ហាញពីសមត្ថភាពក្មេងស្រីក្នុងបច្ចេកវិទ្យា

នយោបាយ៤២ នាទីutes មុន

ទិវាសន្តិភាព ២៩ ធ្នូ៖ សម្តេចតេជោ រំលឹករំលេចឱ្យដឹងពី«យុទ្ធសាស្រ្ត»របស់សម្តេចដែលទទួលមេដឹកនាំខ្មែរក្រហមនៅផ្ទះសម្តេច

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង សម្លាប់អ្នកដំណើរ ២៣ នាក់ ខណៈដឹកមនុស្សសរុប ១៨១ នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការពារជាតិ រៀបចំពិធីអបអរសាទរខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» នៅវិមាន ឈ្នះឈ្នះ

សុខភាព១ ម៉ោង មុន

៤​វិធី​ងូត​ទឹក​ឲ្យ​ត្រឹម​ត្រូវ​ មិន​បាច់​បារម្ភ​ខ្លាច​ស្លាប់​ភ្លាមៗ

សន្តិសុខសង្គម១៥ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ២០ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង សម្លាប់អ្នកដំណើរ ២៣ នាក់ ខណៈដឹកមនុស្សសរុប ១៨១ នាក់

Sokha Hotels

ព័ត៌មានពេញនិយម