Connect with us

ព័ត៌មានអន្ដរជាតិ

CEO ក្រុមហ៊ុនវ៉ាក់សាំងល្បីឈ្មោះអាមេរិក ថា កូវីដនឹងបញ្ចប់នៅឆ្នាំក្រោយ

បានផុស

នៅ

នាយកប្រតិបត្តិក្រុមហ៊ុន Moderna Inc (MRNA.O) លោក Stéphane Bancel គិតថា ជំងឺរាតត្បាតជាសកល កូវីដ-១៩ អាចនឹងបញ្ចប់ក្នុងរយៈពេលមួយឆ្នាំទៀត ខណៈការផលិតវ៉ាក់សាំងកាន់តែខ្លាំងឡើង បានធានានូវការផ្គត់ផ្គង់ទូទាំងពិភពលោក។

Moderna CEO Stéphane Bancel Becomes A Billionaire As Stock Jumps On  Coronavirus Vaccine News
នាយកប្រតិបត្តិក្រុមហ៊ុន Moderna Inc (MRNA.O) លោក Stéphane Bancel
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកបានប្រាប់កាសែតស្វីស Neue Zuercher Zeitung ក្នុងបទសម្ភាសន៍មួយថា “ប្រសិនបើអ្នកក្រឡេកមើលការពង្រីកសមត្ថភាពផលិតកម្មនៅទូទាំងឧស្សាហកម្ម ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ វ៉ាក់សាំងគួរតែមានគ្រប់គ្រាន់នៅត្រឹមពាក់កណ្តាលឆ្នាំក្រោយ ដូច្នេះអ្នករាល់គ្នានៅលើផែនដី អាចចាក់វ៉ាក់សាំងបាន។ ហើយដូសជំរុញ អាចចាក់ទៅបានតាមវិសាលភាព ដែលតម្រូវ”។

លោកនិយាយថា ក្នុងពេលឆាប់ៗនេះ ថ្នាំបង្ការកូវីដក៏នឹងមានសម្រាប់ទារកផងដែរ។

អ្នកដែលមិនទទួលបានថ្នាំបង្ការ នឹងមានប្រព័ន្ធភាពស៊ាំដោយខ្លួនឯងតាមបែបធម្មជាតិ ដោយសារតែវីរុសកូវីដបំប្លែងខ្លួន Delta មានភាពឆ្លងខ្លាំង។ តាមវិធីនេះ យើងនឹងបញ្ចប់កូវីដក្នុងស្ថានភាពស្រដៀងទៅនឹងជំងឺគ្រុនផ្តាសាយ។

Walmart pharmacist holds a vial of the Moderna coronavirus disease (COVID-19) vaccine inside a Walmart department store in West Haven, Connecticut, U.S., February 17, 2021. REUTERS/Mike Segar/File Photo

នៅពេលសួរថា តើនោះមានន័យថាជាការវិលត្រឡប់មករកភាពប្រក្រតីវិញនៅត្រឹមឆមាសទីពីរនៃឆ្នាំក្រោយមែនឬក៏យ៉ាងណា លោកបានឆ្លើយតបថា “គិតត្រឹមថ្ងៃនេះ ខ្ញុំគិតថា ក្នុងមួយឆ្នាំទៀត”។

លោក Bancel ក៏រំពឹងផងដែរថា រដ្ឋាភិបាលនានានឹងអនុម័តលើការចាក់វ៉ាក់សាំងដូសជំរុញ ដល់អ្នកដែលបានចាក់វ៉ាក់សាំងរួច៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ វ៉ាក់សាំង២ប្រភេទ អាចការពារប្រឆាំងជំងឺកូវីដ-១៩ បានពេញមួយជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម