ព័ត៌មានអន្ដរជាតិ
ករណីកក្រើកប្រទេសឥណ្ឌាជាថ្មី! ក្មេងស្រីអាយុ ១៥ឆ្នាំ ត្រូវបុរស ៣៣នាក់ចាប់រំលោភ
ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ត្រូវបានចាប់រំលោភជាច្រើនដងដោយបុរសរហូតដល់ទៅ ៣៣ នាក់ នៅក្នុងករណីវាយប្រហារផ្លូវភេទដ៏រន្ធត់ចុងក្រោយបង្អស់ នៅក្នុងប្រទេសឥណ្ឌា។
មន្រ្តីជាន់ខ្ពស់ម្នាក់និយាយថា ការវាយប្រហារនេះបានកើតឡើងនៅទីតាំងផ្សេងៗគ្នា ក្នុងស្រុក Thane នៃរដ្ឋ Maharashtra នារយៈពេល ៨ ខែចុងក្រោយនេះ។
លោក Dattatray Karale ស្នងការប៉ូលិសតំបន់ខាងកើតបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន ២៤ នាក់និងឃុំខ្លួនអនីតិជនពីរនាក់ ពាក់ព័ន្ធនឹងករណីនេះ។
ក្មេងស្រីរងគ្រោះត្រូវបានគេនិយាយថា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។
ហ្វូងមនុស្សដែលមានកំហឹង បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានីយ៍ប៉ូលិស ដែលជាកន្លែងបុរសទាំងនោះ កំពុងត្រូវបានឃុំខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Times of India។
លោក Karale និយាយថា ប៉ូលិសនៅទីក្រុង Dombivli បានទទួលសំណុំរឿងមួយកាលពីយប់ថ្ងៃពុធ ប្រឆាំងនឹងមនុស្សចំនួន ៣៣ នាក់ ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មរួមមានការរំលោភសេពសន្ថវៈ រំលោភសេពសន្ថវៈម្តងហើយម្តងទៀត រំលោភបូកនិងរំលោភសេពសន្ថវៈលើអនីតិជន។
លោកបានបន្ថែមថា បទល្មើសដែលបានចោទប្រកាន់ បានកើតឡើងនៅចន្លោះថ្ងៃទី ២៩ ខែមករាដល់ថ្ងៃទី ២២ ខែកញ្ញាឆ្នាំនេះ។
រឿងហេតុបានចាប់ផ្តើម នៅពេលគូស្នេហ៍របស់ក្មេងស្រី បានចាប់រំលោភនាងកាលពីខែមករា ហើយបានថតវីដេអូទុក។ បុរសជាសង្សារបានយកវីដេអូនោះជាការគំរាមកំហែងនាង។ ក្រោយមកមិត្តភក្តិនិងអ្នកស្គាល់គ្នារបស់គាត់ បានចាប់រំលោភនាងយ៉ាងតិចពី ៤ ទៅ ៥ ដងនៅកន្លែងផ្សេងៗគ្នា។
មកទល់ពេលនេះ ប៉ូលិសកំពុងស្វែងរកជនសង្ស័យនៅសេសសល់ ខណៈអ្នកដែលបានចាប់ខ្លួនរួចហើយ នឹងត្រូវឃុំឃាំងបណ្តោះអាសន្នរហូតដល់ថ្ងៃទី២៩ខែកញ្ញា។
គួរបញ្ជាក់ថា ច្បាប់រំលោភសេពសន្ថវៈរបស់ឥណ្ឌា ត្រូវបានរៀបចំឡើងវិញបន្ទាប់ពីហេតុការណ៍ឆ្នាំ ២០១២ នៅទីក្រុងញូវដែលី ប៉ុន្តែចំនួនបទល្មើសនៅតែខ្ពស់ដដែល ដោយមានករណីរំលោភជាង ២៨,០០០ ករណីត្រូវបានរាយការណ៍ក្នុងឆ្នាំ ២០២០៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រំលោភចៅបង្កើតមានផ្ទៃពោះ៥ខែ ទើបបែកការណ៍
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង