ព័ត៌មានអន្ដរជាតិ
ភ្ញៀវទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងហើយ ទៅលេង ថៃ ត្រូវធ្វើចត្តាឡីស័កតែ ៧ ថ្ងៃប៉ុណ្ណោះ
ប្រទេសថៃដែលពឹងផ្អែកលើវិស័យទេសចរណ៍គ្រោងនឹងកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក សម្រាប់អ្នកទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ មកត្រឹម ៧ ថ្ងៃ ដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួន ខណៈការបើកឡើងវិញទ្រង់ទ្រាយធំត្រូវបានគេមើលឃើញថា ពន្យារពេលដោយសារអត្រាចាក់វ៉ាក់សាំងនៅក្នុងប្រទេសស្ថិតក្នុងកម្រិតទាបនៅឡើយ ។
បើយោងតាមលោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឲ្យដឹងថា បច្ចុប្បន្នការកាត់បន្ថយការធ្វើចត្តាឡីស័កពី ១៤ ថ្ងៃមក ៧ ថ្ងៃនឹងជួយលើកស្ទួយសេដ្ឋកិច្ច និងទេសចរណ៍របស់ប្រទេសថៃ ។ លោកបាននិយាយថា ប្រសិនបើរយៈពេលធ្វើចត្តាឡីស័កខ្លីជាងនេះ ត្រូវបានអនុម័តដោយក្រុមការងារពិសេសកូវីដ ១៩ របស់ប្រទេស នោះវាអាចមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែតុលា ។
លោក Opas បញ្ជាក់ថា យោងតាមច្បាប់ដែលបានស្នើនេះ អ្នកដំណើរអន្តរជាតិដែលមានវិញ្ញាបនបត្រចាក់វ៉ាក់សាំងនឹងនៅតែត្រូវធ្វើតេស្តរកជំងឺកូវីដ -១៩ នៅពេលមកដល់ និងមុនពេលចាកចេញពីការធ្វើចត្តាឡីស័ក ។ ចំណែកអ្នកទេសចរតាមអាកាសដែលគ្មានវិញ្ញាបនប័ត្រចាក់វ៉ាក់សាំងពេលមកដល់ នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ១០ ថ្ងៃ ខណៈអ្នកដែលមកដល់តាមផ្លូវគោកនឹងត្រូវបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ។
ស្របពេលជាមួយគ្នានេះ មន្រ្តីថៃក៏បានបង្ហាញពីការពន្យាពេលចំពោះគម្រោងដែលបានប្រកាសពីមុន ដើម្បីលុបចោលការធ្វើចត្តាឡីស័កសម្រាប់អ្នកទេសចរទៅកាន់ខេត្តមួយចំនួន រួមទាំងទីក្រុងបាងកក និងខេត្តឈៀងម៉ៃ ចាប់ពីថ្ងៃទី ១ ខែតុលា ដោយលើកឡើងពីការខកខានមិនបានបំពេញតាមការចាក់វ៉ាក់សាំងឲ្យបាន ៧០ ភាគរយសម្រាប់ប្រជាជនក្នុងតំបន់ ។ ប៉ុន្តែគោលដៅទេសចរណ៍មួយចំនួន រួមទាំងកោះរមណីយដ្ឋានភូកេត បានអនុញ្ញាតឲ្យអ្នកទេសចរដែលគ្មានមេរោគអាចចូលដោយគ្មានការធ្វើចត្តាឡីស័ករួចហើយ ។
គួរបញ្ជាក់ថា ប្រទេសថៃកំពុងពិចារណាលើការវិលត្រឡប់របស់ភ្ញៀវទេសចរបរទេស ដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ដោយសារវិស័យនេះរកចំណូលបានជាង ៦០ ពាន់លានដុល្លារពីភ្ញៀវទេសចរប្រមាណ ៤០ លាននាក់ក្នុងឆ្នាំ ២០១៩ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bloomberg
ចុចអាន ៖ ថៃ ព្រមានលិចទីក្រុង បាងកក ក្រោយការព្យាករណ៍ភ្លៀងធ្លាក់ខ្លាំងពេញមួយសប្ដាហ៍នេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ