Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ ឲ្យ រុស្ស៊ី ជួយកាត់ផ្ដាច់ផ្លូវជួញដូរគ្រឿងញៀនពី អាហ្វហ្គានីស្ថាន ទៅប្រទេសផ្សេងទៀត

បានផុស

នៅ

លោក Zabihullah Mujahid អនុរដ្ឋមន្ត្រីវប្បធម៌ និងព័ត៌មាននៃរដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្គានីស្ថាន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sputnik ថា រដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថានដែលបង្កើតឡើងដោយចលនាតាលីបង់ ចង់កាត់ផ្តាច់ផ្លូវទាំងអស់សម្រាប់ការជួញដូរគ្រឿងញៀនពីអាហ្វហ្គានីស្ថានទៅប្រទេសផ្សេងទៀត ហើយកំពុងស្វែងរកជំនួយពីរុស្ស៊ីក្នុងបញ្ហានេះ ។

លោក Zabihullah Mujahid
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mujahid បាននិយាយថា “យើងចង់បញ្ឈប់ការជួញដូរគ្រឿងញៀនពីអាហ្វហ្គានីស្ថានទៅប្រទេសផ្សេងទៀត ។ សង្ឃឹមថាយើងនឹងបិទផ្លូវទាំងអស់ ។ ការដាំកញ្ឆានៅអាហ្វហ្គានីស្ថានក៏ជាបញ្ហាធ្ងន់ធ្ងរផងដែរ ។ វាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ជម្រើសដល់កសិករ ។ ក្នុងរឿងនេះប្រទេសជាច្រើនរួមទាំងប្រទេសរុស្ស៊ី អាចជួយក្នុងការកាត់ផ្តាច់ផ្លូវនៃការជួញដូរគ្រឿងញៀន” ។

យោងតាមការប៉ាន់ស្មានផ្សេងៗគ្នាបានឲ្យដឹងថា បរិមាណនៃការផលិតអាភៀនខុសច្បាប់បានកើនឡើងពីគ្រប់ទីកន្លែង ចន្លោះពី ១៧ ទៅ ៤០ ដង ចាប់តាំងពីឆ្នាំ ២០០១ នៅពេលដែលកងទ័ពអាមេរិកចូលអាហ្វហ្គានីស្ថាន ។ ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិកបានចំណាយប្រាក់ ៨.៦ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផលិតគ្រឿងញៀននៅអាហ្វហ្គានីស្ថាន ទោះយ៉ាងណាប្រទេសនេះនៅតែជាប្រទេសផលិតអាភៀនធំបំផុតរបស់ពិភពលោក ។

យោងតាមរបាយការណ៍របស់​អធិការកិច្ច​ពិសេស​សម្រាប់​ការកសាង​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើងវិញ (SIGAR) កាលពីឆ្នាំ ២០១៧ បានឲ្យដឹងថា នៅអាហ្វហ្គានីស្ថានផ្ទៃដី ៣២៨,០០០ ហិកតាត្រូវបានប្រើសម្រាប់ការដាំអាភៀន ពោលកើនឡើង ៦៣ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦ ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០២ មក។

របាយការណ៍ SIGAR បង្ហាញបន្ថែមទៀតថា បរិមាណអាភៀនផលិតនៅអាហ្វហ្គានីស្ថានកាលពីឆ្នាំមុន អាចផលិតហេរ៉ូអ៊ីនគុណភាពសុទ្ធចំនួន ៩០០ តោន ដែលអាចជាការលើកទឹកចិត្តសម្រាប់ការពង្រីកតំបន់ប្រយុទ្ធនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ តាលីបង់ បន្តអនុវត្តទណ្ឌកម្មឃោរឃៅ កាត់ដៃជើងចោរលួច ឬប្លន់ ប្រហារជីវិតអ្នកប្រព្រឹត្តឃាតកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ១ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម