ព័ត៌មានជាតិ
សត្វគោ និងក្របី ៣០០ក្បាល បានចាក់វ៉ាក់សាំង ការពារជំងឺដុំពកលើស្បែក នៅឃុំពេជចង្វា ខេត្តកំពង់ឆ្នាំង
លោក ងិន ហ៊ុន ប្រធានកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារនៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង ចុះចាក់វ៉ាក់សាំងបង្ការ និងការពារជំងឺដុំពកលើស្បែកសត្វគោ និងក្របី ៣០០ក្បាល ជូនប្រជាពលរដ្ឋនៅក្នុងឃុំពេជចង្វា ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ។
នៅក្នុងឱកាសនោះលោក ងិន ហ៊ុន បានថ្លែងថា ជំងឺដុំពកលើស្បែកសត្វគោ និងក្របី គឺជាជំងឺទើបនិងកើតថ្មីក្នុងឆ្នាំនេះ ដែលរាលដាលឆ្លងមកពីប្រទេសថៃ និងប្រទេសវៀតណាម។ មកដល់ពេលនេះនៅ ក្នុងប្រទេសកម្ពុជាយើងទាំង២៥ រាជធានីខេត្ត ក៏កើតមានជំងឺនេះ លើសត្វគោក្របីគ្រប់គ្នា។ ចំពោះវិធីព្យាបាលជំងឺដុំពកលើស្បែកនេះ មានតែការចាក់វ៉ាក់សាំងនេះទេ ដែលពេលចាក់វ៉ាក់សាំងនេះរួច វាមានប្រសិទ្ធភាពបង្ការ និងការពារជំងឺនេះ បានរហូតដល់រយៈពេល៣ឆ្នាំ។
លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលសត្វគោក្របីកើតជំងឺនេះ សូមបង ប្អូនត្រូវលាងទឹកសត្វនឹងសាប៊ូឱ្យបានស្អាត ហើយយកថ្នាំទឹកពណ៌ ខៀវដែលចែកជូននេះទៅលាបលើដុំពកទាំងនោះទៅវានិងឆាប់ជាសះ ស្បើយហើយ។ ដូច្នេះសូមប្រជាព លរដ្ឋយើងនៅគ្រប់មូលដ្ឋាន សូមយកសត្វគោក្របីមកចាក់វ៉ាក់សាំងនេះឱ្យបានទាំងអស់គ្នា។


ក្នុងឱកាសនោះលោក ងិន ហ៊ុន និងក្រុមការងារក៏បានចែកសម្ភារៈ និងវ៉ាក់សាំងជូនមន្ត្រីពេទ្យសត្វឃុំ និងភូមិ ធ្វើការចាក់វ៉ាក់សាំង ដល់សត្វគោរបស់ប្រជាពលរដ្ឋចំនួន ៣០០ ក្បាលនិងបានចែកថ្នាំម្ល៉ូមេទីឡែនដល់ប្រជាពលរដ្ឋ១៤៥គ្រួសារព្រមទាំងចែកថ្នាំបរិក្ខារបសុពេទ្យដល់ពេទ្យ សត្វស្រុក២នាក់និងពេទ្យសត្វភូមិចំនួន៥នាក់ផងដែរ ៕
អត្ថបទ៖ ឈៀងថារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង