ព័ត៌មានជាតិ
ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ ណែនាំឲ្យការសាងសង់ស្ថានីយជញ្ជីងអចល័ត អូរពោធិ៍-ខេត្តព្រះវិហារ ស្របតាមគំនូសប្លង់ តាមបទដ្ឋានបច្ចេកទេស
ព្រះវិហារ ៖ លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ អមដោយលោកអនុប្រធានមន្ទីរ២រូប និងមន្ត្រី២រូប កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ថានីយជញ្ជីងអចល័ត អូរពោធិ៍-ខេត្តព្រះវិហារ លើកំណាត់ផ្លូវជាតិលេខ ៦២ ចន្លោះ គីឡូម៉ែត្រ៥២+០០០ ស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ខណៈដែលកំពុងដំណើរការសាងសង់ជាផ្លូវការ ក្រោយទទួលបានការឯកភាពពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តាមសំណើរបស់អាជ្ញាធរខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តខេត្តព្រះវិហារនាពេលកន្លងមកនេះ។
លោក សំ លាងទ្រី ក្នុងឱកាសចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ស្ថានីយអចល័ត អូរពោធិ-ព្រះវិហារ លោកបានណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវធ្វើការសាងសង់ស្ថានីយនេះ ស្របតាមគំនូសប្លង់ តាមបទដ្ឋានបច្ចេកទេស ប្រយោជន៍ដើម្បីឲ្យសំណង់នេះមានគុណភាពប្រើប្រាស់បានយូរអង្វែង។
លោកប្រធានមន្ទីរ បានបន្តថា អនុវត្តតាមការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក្រុមការងារជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តែងចុះជាប់ជាប្រចាំតាមដងផ្លូវជាតិនានា ក្នុងទិសដៅត្រួតពិនិត្យមើលរថយន្ត ដែលដឹកជញ្ជូនលើសទម្ងន់ បណ្តាលឲ្យផ្លូវថ្នល់របស់យើងងាយនឹងរងខូចខាត។
លោក សំ លាងទ្រី បានថ្លែងបញ្ជាក់ថា ស្របពេលដែលស្ថានីយថ្លឹងរថយន្តអចល័តអូរពោធិ-ព្រះវិហារ នេះ បានសាងសង់រួចរាល់ នឹងដាក់ឲ្យដំណើរការជាផ្លូវការនោះ លោកសង្ឃឹមថា ការដឹកជញ្ជូនលើសទម្ងន់កំណត់ នឹងត្រូវការបន្ថយ ហើយមន្ត្រីរបស់យើងក៏មិនពិបាកដើរល្បាតឃ្លាំមើលតទៅទៀតដែរ។
លោក សំ លាងទ្រី ក៏បានថ្លែងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវវ៉ាជែងទាំងប្រថុយប្រថាន មិនត្រូវដឹកលើស ទម្ងន់កំណត់ មិនត្រូវដឹកសំពីងសំពោង ពិសេសត្រូវពាក់ខ្សែក្រវាត់ជានិច្ចរាល់ពេលបើកបរ នឹងត្រូវចូលរួមអនុវត្តឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើងក្រុមគ្រួសារ និងសហគមន៍ពីជំងឺកូវីដ១៩៕
ដោយ ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់