សុខភាព
វេជ្ជបណ្ឌិត ណែនាំវិធីព្យាបាលភ្នែកស្ងួត ដោយប្រើថ្នាំបន្តក់ដែលមានសុវត្ថិភាព
ភ្នែកស្ងួតគឺជាជំងឺទូទៅ និងកើតលើមនុស្សគ្រប់វ័យ នេះគឺជាស្ថានភាពដែលបរិមាណ ទឹកភ្នែកមិនគ្រប់គ្រាន់ ដើម្បីចិញ្ចឹមនិងផ្ដល់សំណើមដល់ផ្ទៃភ្នែក។ ទោះបីជារោគសញ្ញាភ្នែកស្ងួតភាគច្រើន មិនធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែវាអាចបង្កបញ្ហានិងរំខានដល់ការរស់នៅប្រចាំថ្ងៃ។ ប្រសិនបើទុកចោលយូរ អាចបង្កឲ្យមានការរលាករ៉ាំរ៉ៃ នាំឲ្យមានហានិភ័យនៃភាពពិការភ្នែកផងដែរ។
ខាងក្រោមជាវិធីព្យាបាលភ្នែកស្ងួត ដើម្បីថែរក្សាខ្លួនឯងនៅពេលប្រឈមនឹងភ្នែកស្ងួតខ្លាំង។
១ ថ្នាំបន្តក់ភ្នែកដែលមានសារធាតុថែរក្សា Cellufresh Lubricant Eye Drops
ថ្នាំបន្តក់ភ្នែកដែលមានសាធាតុថែរក្សា គឺជាវិធីព្យាបាលមួយដែលវេជ្ជបណ្ឌិតតែងណែនាំឲ្យប្រើ ដើម្បីផ្ដល់សំណើមដល់ភ្នែក។ ក្រុមថ្នាំសិប្បនិម្មិតនេះ គួរប្រើមិនលើសពី ៤ ដងក្នុងមួយថ្ងៃ ពេលព្រឹក រសៀល ល្ងាចនិងមុនពេលចូលគេង។
២ ថ្នាំបន្តក់ភ្នែកគ្មានសារធាតុថែរក្សា Alcon Tears Naturale Free
ក្រុមវិញក្រុមនេះមិនមានផ្ទុកសារជាតិថែរក្សាឡើយ។ វេជ្ជបណ្ឌិតមាននិន្នាការ ណែនាំឲ្យប្រើញឹកញាប់តាមតម្រូវការ ឬរៀងរាល់ ១-២ ម៉ោងម្ដង និងសមស្របសម្រាប់អ្នកដែលមានភ្នែកស្ងួតធ្ងន់ធ្ងរ រួមទាំងអ្នកដែលមានភ្នែកស្ងួតជាទូទៅអាចប្រើបានផងដែរ។
៣ ថ្នាំរំញោចបង្កឲ្យមានទឹកភ្នែក DIQUAS eye drops
សារធាតុ Secretogogue គឺជាថ្នាំដែលបង្កើនការផលិតទឹកភ្នែក នៅក្នុងស្រទាប់ទឹករំអិល និងស្រទាប់ទឹក។
៤ ថ្នាំកាត់បន្ថយការរលាកនៃត្របកភ្នែក
ចំពោះថ្នាំដែលបន្ថយការរលាកនៃត្របកភ្នែក វានឹងក្លាយជាថ្នាំដូចជាថ្នាំអង់ទីប៊ីយោទិច Doxycycline។ ល។
៥ ថ្នាំដើម្បីកាត់បន្ថយការរលាកនៃក្រុមស្តេរ៉ូអ៊ីតភ្នែក
ស្តេរ៉ូអ៊ីដ គឺជាថ្នាំដែលជួយកាត់បន្ថយការរលាកនៃផ្ទៃភ្នែក។ ក្នុងករណីរលាកស្បែកពីភ្នែកស្ងួត។
៦ ថ្នាំការពារភាពស៊ាំ
សម្រាប់ប្រព័ន្ធភាពស៊ាំ ត្រូវបានគេស្គាល់ផងដែរថាជា ថ្នាំការពារភាពស៊ាំ វាគឺជាប្រភេទដំណក់ទឹកដូចជាស៊ីក្លូសូរីន ដែលជាប្រភេទដំណក់ដែលជួយកាត់បន្ថយការរលាក បង្កើនបរិមាណទឹកភ្នែក និងជួយកាត់បន្ថយរោគសញ្ញាភ្នែកស្ងួត។
៧ សេរ៉ូមស្វ័យប្រវត្តិ
នេះគឺជាវិធីព្យាបាលភ្នែកស្ងួតធ្ងន់ធ្ងរ ជួយកាត់បន្ថយការរលាកកោសិកានិងជាលិកា។ ព្រោះវាមានសារធាតុដែលជួយក្នុងការស្តារជាលិកាធម្មតា។
យ៉ាងណាមិញ ប្រសិនបើអ្នកដឹងថាខ្លួនឯងស្ថិតក្នុងស្ថានភាពនៃរោគសញ្ញាភ្នែកស្ងួតខ្លាំង គួរប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ។ យើងមិនគួរទុកចោលយូរទេ ដោយសារតែវា អាចនាំឲ្យមានហានិភ័យនៃភាពពិការភ្នែក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់