Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ផ្តាំផ្ញើលោកយាយ លោកតា ព្រះសង្ឃ និងប្រជាពលរដ្ឋបង្កើនការប្រុង​ប្រយ័ត្នចំពោះកូវីដ-១៩​​

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​លោកយាយ​ លោកតា ព្រះសង្ឃ នៅតាម​វត្ត​អារាម​ និង​ប្រជាពលរដ្ឋ​ទាំងអស់​បង្កើន​ការប្រុង​ប្រយ័ត្ន​បំផុត​ដោយ​កុំ​ភ្លេច​ឲ្យ​សោះ​វិធាន​សុខាភិបាល​ ៣​កុំ​៣​ការពារ​ជាប់​ជានិច្ច​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ផ្តាំផ្ញើ​បែបនេះ​នា​ថ្ងៃ​ម្សិល​មិ​ញ ​ខណៈ​អញ្ជើញ​ប្រគេន​ទេយវត្ថុ​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត​ព្រៃ​ឆ្លាក់ (​ទីតាំង​វត្ត​កំពុង​បិទ​ខ្ទប់​) ស្ថិតនៅក្នុង​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ បាន​មានប្រសាសន៍​ផ្តាំផ្ញើ​លោកយាយ ​លោកតា ព្រះ​សង្ឃ ​និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តស្វាយរៀង ​បន្ត​អនុវត្តន៍​នូវ​វិធាន​សុខាភិបាល ​ត្រូវមាន​គម្លាតពីគ្នា គ្រប់ពេល ​និង​កុំ​ភ្លេច​ធ្វើ​អនាម័យ​ជាប្រចាំ​នាំមក​នូវ​សុខភាព​មាំ​ង​មួន​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​រាត​ត្បាត​កូ​វីដ១៩ ​ដ៏​កាច​សាហាវ​នេះ​។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​បន្តថា គ្រប់​ទីកន្លែង​ធ្វើការ​ ក៏ដូច​វត្ត​អារាម​ទាំងអស់​ត្រូវ​បន្ត​ប្រុង​ប្រយ័ត្ន​ដោយ​ពិនិត្យ​កម្ដៅ លាយដៃ​នឹង​សាប៊ូ និង​អាកុល ពាក់​ម៉ាស់​ជាប្រចាំ ​ព្រោះថា គិត​ត្រឹម​ថ្ងៃនេះ​ក្នុងប្រទេស​កម្ពុ​ជាង​ជំងឺ​កូ​វីដ​១៩​បាន​ឆក់​អាយុជីវិត​មនុស្ស​ជាង​២០០០​នាក់ និង​ឆ្លង​ជាង​១០​ម៉ឺ​ន​នាក់​ហើយ​។​

សូមបញ្ជាក់​ផងដែរ​ថា វត្ត​ព្រៃ​ឆ្លាក់​នេះ ត្រូវបាន​ក្រុមការងារ​ស្រាវជ្រាវ និង​ស្វែងរក​អ្នក​ប៉ះពាល់​ជំងឺ​កូ​វីដ​១៩ ខេត្តស្វាយរៀង​បាន​បង្ហាញថា មាន​អ្នក​វិជ្ជមាន​កូ​វីដ១៩ ប្រភេទ​ដែល​តា បាន​ទៅ​វត្ត​ព្រៃ​ឆ្លាក់​កាលពី​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ហើយ​ទីតាំង​វត្ត​ក៏ត្រូវ​បាន​បិទ​ខ្ទប់​ចាប់តាំងពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ មកម្ល៉េះ​។

ភ្ជុំបិណ្ឌ​គឺជា​ពិធីបុណ្យ ដែល​ប្រជាជន​ខ្មែរ​ចាត់ទុកថា​ធំជាងគេ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ទាំង​អស់​របស់​ខ្មែរ ព្រោះ​ពិធី​នេះ មាន​រយៈពេល​១៥​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​០១​រោច ដល់​១៥​រោច​ខែភទ្របទ​។ ពីថ្ងៃ​០១​រោច ដល់​១៤​រោច គេ​ហៅថា ថ្ងៃ​ដាក់​បិណ្ឌ ឬ​ថ្ងៃ​កាន់បិណ្ឌ ថ្ងៃ​១៥​រោច គេ​ហៅថា​ថ្ងៃ​ភ្ជុំបិណ្ឌ ឬ​ភ្ជុំ​ធំ ដែល​មានន័យថា ជា​ថ្ងៃ​ជួបជុំគ្នា​ចុងក្រោយ​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ​។

ជាមួយគ្នា​នោះដែរ​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​៣​នេះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន បាន​នាំយក​នូវ​ទេយ្យវត្ថុ និង​បច្ច័យ​មួយចំនួន ដើម្បី​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ព្រៃ​ឆ្លាក់ រួមមាន ៖ អង្ករ ២​បាវ ត្រី ១​កេស មី​ជាតិ ១០​កេស ស្ករស ១​បាវ ទឹកដោះគោ ១​កេស ទឹក​ផ្លែឈើ ១០​កេស ទឹក​សុទ្ធ ១០​កេស ប៊ីចេង ៥​គីឡូក្រាម ប្រេងឆា ១​កេស ទឹកត្រី ៥​យួរ ទឹកស៊ីអ៊ីវ ៥​យួរ ខ្ទឹមស ៥​គីឡូក្រាម អំបិល ១០​គីឡូក្រាម តែ ២​កញ្ជប់​ធំ ធូប ២​ដុំ ទៀន ២​ដុំ អាលកុល ១​កាន ម៉ាស់ ១០​ប្រអប់ និង​បច្ច័យ ១​លាន​រៀល ៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទី មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម៤៧ នាទី មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ចរាចរណ៍២៣ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម