Connect with us

ព័ត៌មានជាតិ

ហេតុអីពលរដ្ឋ​ជាង ១២ លាន​ ចាក់វ៉ាក់សាំង​រួច នៅតែ​ឆ្លង​ច្រើន?

បានផុស

នៅ

ប្រមុខ​រដ្ឋាភិបាល​បានលើកពី​ចម្ងល់​ដែល​ពលរដ្ឋ​អាច​ចោទ​សួរ ការ​ចាក់​វ៉ាក់សាំង​រួច​ហើយ ហេតុអី​នៅ​តែ​ឆ្លង ខណៈ​មក​ទល់​ពេល​នេះ​ពលរដ្ឋជាង​ ១២ លាន​នាក់បាន​ចាក់​វ៉ាក់សាំង​​រួច​មក​ហើយ ក្នុង​ចំណោម​ពលរដ្ឋ​គោលដៅ ១៤ លាន​នាក់។

សម្តេច​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា វ៉ាក់សាំង​តែ​មួយ​មុខ​មិន​គ្រប់គ្រាន់​ទេ វ៉ាក់សាំង​គ្រាន់​តែ​កាត់​បន្ថយ​ការ​ឆ្លង​ ​អត្រា​ការ​វិវឌ្ឍ​ទៅ​រក​ភាព​ធ្ងន់ធ្ងរ និង​កាត់​បន្ថយ​ការ​ស្លាប់​តែ​ប៉ុណ្ណោះ។ ​​វិធានការ​ ៣ កុំ ៣ ការពារ​ ជា​ភាព​ចាំបាច់​ដើម្បីការពារ​ការ​ឆ្លង និង​​ធានា​បាន​ភាពរស់រានមានជីវិត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ក៏​លើក​ឡើង​ពី​ការ​សម្រេ​ចចិត្ត​បិទ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។ សម្តេ​ច​បាន​បញ្ជាក់​ថា ការ​ធ្វេសប្រហែស​ដែលអនុញ្ញាតិ​ឲ្យ​មានការ​រៀបចំ​ពិធី​បុណ្យសាសនា​តាម​ទំនៀមទម្លាប់​ឡើង​វិញ នាំ​ឲ្យ​​ករណី​ឆ្លង​ហក់​ឡើង​វិញ។ ប្រមុខ​រដ្ឋាភិបាល​បានឲ្យ​ដឹង​ថា ត្រឹម ៣ ថ្ងៃ ការ​ឆ្លង​​បាន​កើន​ឡើងពី ៤០០ ទៅ ៦០០ នាក់ បាន​កើន​លើស ៨០០ នាក់ និង​ចំនួន​ស្លាប់​ជាង ២០ ក្នុង​ដំណាក់​កាល​ចុងក្រោយ។

សម្តេច​តេជោ​បាន​បន្ត​ថា កូវីដ​ ១៩ ច្រើន​វាយលុកលើមនុស្ស​ចាស់ ហើយច្រើន​ទៅវត្ត ហើយជំងឺ​នេះ​សម្តៅ​លើ​អ្នក​មាន​អាយុច្រើន​នោះ​ឯង។ ត្រង់​ចំណុច​នេះ ដែល​ជាក្តី​បារម្ភ ក្នុង​ការ​សម្រចចិត្ត​បិទ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ គឺ​ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ។

គួរ​បញ្ជាក់ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បែងចែកក្រុម​គ្រូពេទ្យ​ដើម្បី​យក​សំណាកតាម​​វត្ត​អារាម​នៅ​រាជធានី​ភ្នំពេញ​ចំនួន ១៥១ ក្រោយ​ផ្ទុះកូវីដ​នៅ​វត្ត​ជំពុះក្អែក និង​វត្ត​នាគវ័ន្ត ពាក់ព័ន្ធ​​ព្រះសង្ឃ​ជាច្រើន​អង្គ​។ បើ​តាម​ប្រមុខ​រដ្ឋាភិបាល​ ក្នុង​ចំណោម​​វត្ត ១៥១ នៅ​រាជធានី​ភ្នំពេញក្រោយ​ការ​យក​សំណាក មាន​ជាង​ពាក់កណ្តាល​រកឃើញ​​ឆ្លងដែលពាក់ព័ន្ធ​​ព្រះសង្ឃ ដូនជី អាចារ្យនិង​ពុទ្ធ​បរិស័ទ្ធ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម