ព័ត៌មានជាតិ
ទន្លេ៣ក្នុងខេត្តស្ទឹងត្រែង អាចនឹងឈានដល់ការប្រកាសអាសន្ន
តាមការឲ្យដឹងពីប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តស្ទឹងត្រែង បានប្រកាសនៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះថា ទន្លេចំនួន៣ក្នុងខេត្តស្ទឹងត្រែង ទន្លេខ្លះបានឡើងរហូតដល់ជាង៣ម៉ែត្រ ហើយបើសិនជាឡើងមួយយប់ជាង៣ម៉ែត្រ ទន្លេមួយចំនួនក្នុងខេត្តស្ទឹងត្រែង នឹងឈានដល់ការប្រកាសអាសន្ន។
លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តបានបញ្ជាក់ថា ទន្លេសេសានប្រកាសអាសន្ន១០.៥០ម៉ែត្រព្រឹកម្សិល៥.០៤ ព្រឹកនេះ ៨.០៥ម៉ែត្រ ឡើង៣.០៥ម៉ែត្រ។ ទន្លេសេកុងប្រកាសអាសន្ន ១១.៥០ម៉ែត្រ ព្រឹកម្សិល៥.៨២ ព្រឹកនេះ ៨.៦៦ម៉ែត្រ ឡើង២.៨៤ម៉ែត្រ។ ដោយឡែកទន្លេមេគង្គប្រកាសអាសន្ន ១០.៧០ ម៉ែត្រ ព្រឹកនេះ ៧.៤០ម៉ែត្រ ឡើង១.០២ម៉ែត្រ។
លោក ប៉ាង ប៉េង បានបញ្ជាក់បន្ថែមថា ដោយឃើញស្ថានភាពទន្លេសេសានឡើងរហូតជាង៣ម៉ែត្រ និងទន្លេសេកុង ឡើងជាង២ម៉ែត្រ និងទន្លេមេគង្គឡើងត្រឹមតែជាង១ម៉ែត្រ។ បើសិនទន្លេទាំងពីរ មានទន្លេសេកុង ទន្លេសេសាន មួយយប់ឡើងជាង៣ម៉ែត្រ ឬមួយយប់២ម៉ែត្រ តែ២យប់ទៀតនឹងអាចឈានដល់ការប្រកាសអាសន្ន។
លោកបន្តថា បើសិនមានភ្លៀងធ្លាក់ផ្នែកខាងលើច្រើនដូចប៉ុន្មានថ្ងៃនេះ ទន្លេសេសាន ទន្លេសេកុង អាចហក់ឡើងខ្លាំង ហូរបុកចូលមកទន្លេមេគង្គ អាចបង្កឲ្យមានទឹកជំនន់ក៏អាចថាបាន។
ដោយហេតុឃើញទន្លេសេកុង សេសានឡើងខ្ពស់មួយយប់រហូតជាង៣ម៉ែត្រនោះ លោកសូមអំពាវនាវដល់បងប្អូនជាពលរដ្ឋរស់នៅតាមដងទន្លេក្នុងខេត្តស្ទឹងត្រែង ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាប់ជានិច្ច៕
អត្ថបទ៖ ងិនលីម
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៩ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ