ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ បើកដំណើរការសាកលវិទ្យាល័យរដ្ឋ និងឯកជនឡើងវិញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានអនុញ្ញាតឱ្យ ក្រសួងអប់រំបើកដំណើរការសាកលវិទ្យាល័យឡើងវិញទាំងរដ្ឋ និងឯកជន។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា “ម្សិលមិញនេះ ខ្ញុំព្រះករុណាបានអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា បើកដំណើរការមហាវិទ្យាល័យទាំងរដ្ឋ និងឯកជនឡើងវិញផងដែរ”។
ថ្លែងក្នុងសារពិសេសជូនជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញានេះ សម្ដេចតេជោ ក៏បានបញ្ជាក់ពីការឈប់សម្រាកចំនួន ៣ ថ្ងៃរបស់មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មករកម្មការិនីរោងចក្រ ដែលត្រូវបានការអនុញ្ញាតឲ្យឈប់សម្រាកដោយមិនមានការហាមឃាត់និងកាត់ប្រាក់បៀវត្សរ៍នោះទេ។
សម្ដេចតេជោ បានបញ្ជាក់ថា “បងប្អូនអាចធ្វើដំណើរដើរលេងទៅតាមទីកន្លែងនានា ដោយមានវិធានការណ៍សុខាភិបាលទៅជាមួយ នោះក៏ជាវីធីមួយដើម្បីបើកឱកាសឲ្យបងប្អូនបានសម្រាកក្នុងរយៈកាលនៃការភ្ជុំបិណ្ឌនេះ”៕
អត្ថបទៈ ឡេង ដេត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ