Connect with us

ចរាចរណ៍

រថយន្ត​ដឹក​ដី​បើក​បត់​ប្រយ័ត្ន ជ្រុល​ចង្កូត​បុក​ម៉ូតូ​មួយគ្រឿង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​មនុស្ស​២​នាក់​ត្រូវ​រង​របួស​ធ្ងន់

បានផុស

នៅ

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់ និង​មនុស្ស​២​នាក់ ត្រូវ​រងរបួស​ធ្ងន់ធ្ង​រ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ដី​មួយគ្រឿង បើក​បុក និង​កិន ម៉ូតូ​មួយ​គ្រឿង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្បែរ​នឹង​វត្ត​ចម្ប៉ា ស្ថិត​ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង ១៦ និង​២០​នាទី​ល្ងាច​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​មានឈ្មោះ ឈឿន ចិត្ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​នៅ​ភូមិ​អង្គ​តា​ជា ស្រុក​មេសាង ខេត្តព្រៃវែង ។ ចំណែក​ជនរងគ្រោះ​២​នាក់​ទៀត មិន​ស្គាល់​អត្តសញ្ញាណ គ្រាន់​ដឹងថា ជា​មនុស្ស​ស្រី​ម្នាក់ និង​មាន​ក្មេងស្រី​តូច​ម្នាក់ ត្រូវ​រងរបួស​ធ្ងន់ធ្ង​រ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ ឲ្យ​ដឹង​នៅមុន​កើតហេតុ គេ​ស​ង្កេត​ឃើញ​ជនរងគ្រោះ​ទាំង​៣​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រ៊ី​សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AV-7131 ជិះ​ឌុប​គ្នា​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​ធម្មតា។ ខ​ណៈ​ធ្វើដំណើរ​ដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ដឹក​ដី​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ TK-0614 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ពី​កើ​តទៅ​លិច​វិញ បាន​បើក​បត់​ឆ្វេង​ចូល​ទៅ​ផ្លូវ​ភូមិ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ក៏​ជ្រុល​បុក​ចំ​ពីមុខ​ម៉ូតូ​ជនរងគ្រោះ​ទាំង​៣​នាក់​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ជា​អ្នក​ឌុប​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត ត្រូវ​កិន​ធ្លាយ​ខួរ​ស្លាប់​នៅ​ហ្នឹង​កន្លែង។

ចំណែក​មនុស្ស​២​នាក់​ផ្សេងទៀត​ដែល​រួម​ដំណើរ​ជាមួយ​ត្រូវ​រង​របួស​ធ្ងន់ធ្ងរ។ ​ភ្លាមៗ រថយន្ត​បង្ក​មិនបាន​ឈប់​នៅ​កន្លែង​កើតហេតុ​ឡើយ គឺ​បាន​ព្យាយាម​បើក​រត់គេច តែ​ត្រូវបាន​អ្នក​ដែល​ឃើញ​ហេតុការណ៍​បាននាំគ្នា​ជិះ​ដេញតាម រហូតដល់​ទីតាំង​ដែល​គេ​ឈប់​ចត ហើយក៏​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ចុះ​អន្តរាគមន៍​ឃាត់​រថយន្ត និង​អ្នកបើកបរ ។

​ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន រួមទាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះ​អន្តរាគមន៍​ធ្វើការ​វាស់វែង អូស​យក​ទាំង​រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់​នៅពេល​ក្រោយ។

ក្នុង​នោះ​បុរស​ជា​អ្នកបើករថយន្ត​បង្ក ក៏​ត្រូវបាន​ឃាត់ខ្លួន​ទៅជា​មួយ​ផងដែរ។ ចំណែកឯ​សព​ជនរងគ្រោះ សមត្ថកិច្ច​សម្រេច​ប្រគល់​ជូន​ក្រុមគ្រួសារ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅឯ​ស្រុកកំណើត៕

ដោយ ៖ លី​ហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

សន្តិសុខសង្គម៩ ម៉ោង មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

ជីវិតកម្សាន្ដ១២ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ១២ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ១១ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

សន្តិសុខសង្គម៩ ម៉ោង មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

Sokha Hotels

ព័ត៌មានពេញនិយម