ព័ត៌មានអន្ដរជាតិ
ក្រុមតាលីបង់ បាញ់សម្លាប់ហើយព្យួរសាកសពជាសាធារណៈ គំរាមអ្នកហ៊ានចាប់ជំរិត
ក្រុមតាលីបង់បានបាញ់សម្លាប់ជនចាប់ជំរិតចំនួន ៤ នាក់ ហើយព្យួរសាកសពរបស់ពួកគេនៅទីលានសាធារណៈក្នុងទីក្រុង Herat នៃប្រទេស អាហ្វហ្គានីស្ថាន។
ការព្យួរបង្ហាញដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីមន្ត្រីតាលីបង់ដ៏ល្បីម្នាក់ ព្រមានថា ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរដូចជាការប្រហារជីវិត និងការកាត់ដៃជើង នឹងអនុវត្តឡើងវិញ។
បុរសទាំងនោះ ត្រូវបានសម្លាប់នៅក្នុងការបាញ់តបត បន្ទាប់ពីចោទថា បានចាប់ជំរិតអ្នកជំនួញម្នាក់ និងកូនប្រុសរបស់គាត់។
ប្រជាពលរដ្ឋក្នុងតំបន់ បាននិយាយថា សាកសពម្នាក់ត្រូវបានព្យួរពីរថយន្តស្ទូចនៅកណ្តាលទីក្រុង។
លោក Wazir Ahmad Seddiqi ជាម្ចាស់ហាងក្នុងតំបន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press ថា សាកសពចំនួន៤នាក់ ត្រូវបាននាំយកមកទីលាន៤ផ្សេងគ្នាដើម្បីព្យួរក្នុងទីក្រុង។
យោងតាមអភិបាលរងក្រុង Herat លោក Maulwai Shair, ការបង្ហាញសាកសពត្រូវបានធ្វើឡើង ជាការគំរាមដើម្បីទប់ស្កាត់ការចាប់ពង្រត់បន្ថែមទៀត។ បុរសទាំងនោះ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង បន្ទាប់ពីក្រុមតាលីបង់ដឹងថា ពួកគេបានចាប់ពង្រត់អ្នកជំនួញម្នាក់និងកូនប្រុសរបស់គាត់។
គួរបញ្ជាក់ជាថ្មីថា ចាប់តាំងពីឡើងកាន់អំណាចក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ខែសីហា ក្រុមតាលីបង់បានសន្យាមិនអនុវត្តតឹងរ៉ឹង ដូចកាលខ្លួនដាក់ការគ្រប់គ្រងលើកមុនឡើយ។
ប៉ុន្តែមានរបាយការណ៍មួយចំនួនរួចទៅហើយ អំពីការរំលោភបំពានសិទ្ធិមនុស្ស ដែលកើតមាននៅទូទាំងប្រទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង