Connect with us

ព័ត៌មានជាតិ

បុរសជនជាតិចិនម្នាក់ ដកកាំភ្លើងបាញ់ឡើងលើ ១គ្រាប់ រួចដាក់កាំភ្លើងចូលហោប៉ៅវិញ ក៏ផ្ទុះត្រូវរបួសជើងខ្លួនឯង

បានផុស

នៅ

បុរសជនជាតិចិនម្នាក់ បានរងរបួសដោយសារ ត្រូវគ្រាប់កាំភ្លើងខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ២និង ៤០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចផ្សារសូរីយាម៉ល តាមបណ្តោយផ្លូវ១៥៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញជនជាតិបរទេសម្នាក់ បានដើរចេញពីផ្សារសូរិយាម៉លក្នុងសភាពស្រវឹងស្រា ហើយក៏បានដកកាំភ្លើងបាញ់ឡើងលើ ១គ្រាប់។ បន្ទាប់មកបុរសរូបនេះ បានដាក់កាំភ្លើងចូលក្នុងហោប៉ៅខោខាងក្រោយ បណ្ដាលឲ្យផ្ទុះមួយគ្រាប់ទៀតចំកំភួនជើងខ្លួនឯង បណ្តាលឲ្យដួលអង្គុយនៅមួយកន្លែងដោយរងរបួសធ្ងន់។

ភ្លាមៗ​ សមត្ថកិច្ចក៏បានទៅដល់ ក៏បានដកយកកាំភ្លើងរក្សាទុក ព្រមសួរនាំបុរសរូបនេះ​ ពីមូលហេតុអី្វបានជាផ្ទុះអាវុធ ហើយបានកាំភ្លើងមកពីណា ខណៈពេលនោះជនជាតិរូបនោះ​ និយាយភាសាអង់គ្លេសប្រាប់ថា កាំភ្លើងរបស់ខ្លួននោះ គឺរើសបាន ហើយបុរសរូបនេះ ខឹងដោយសារតែមានគេ យកកាបូបលុយរបស់គាត់ ទើបគាត់ដកកាំភ្លើងមកបាញ់ជញ្ជាំងមួយគ្រាប់ ហើយក៏ដាក់កាំភ្លើងចូលហោប៉ាវខោខាងក្រោយវិញ បណ្តាលឲ្យផ្ទុះមួយគ្រាប់ទៀតចំកំភួនជើងខ្លួនឯង រងរបួសធ្ងន់។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយក៏បានទំនាក់ទំនង ទៅរថយន្តពេទ្យដឹកបុរសរូបនេះទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រផងដែរ។ ព្រមទាំងស្រាវជ្រាវបន្តទៀតថា តើបុរសជនជាតិចិនរូបនេះ បានកាំភ្លើងខ្លីទំនើប ១ដើមនោះ មកពីណាបានជាមានប្រើ ហើយបាញ់បោះសេរីដូច្នេះនោះ៕

អត្ថបទ៖ រស្មី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ១ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ១ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម